ក្នុងពេលផ្សព្វផ្សាយរឿងភាគថ្មី “Gyeongseong Creature” តារាសម្ដែងស្រី Han So Hee ត្រូវបានអ្នកកាសែតអញ្ជើញធ្វើបទសម្ភាសដើម្បីនិយាយអំពីខ្សែភាពយន្ដមួយនេះព្រមទាំងផែនការនាពេលអនាគតផងដែរ។ សម្រាប់រឿង “Gyeongseong Creature” បើទោះបីជាមានប្រតិកម្មផ្សេងៗគ្នាពីទស្សនិកជនក៏ដោយ ក៏នាងនៅតែសប្បាយចិត្តនៅពេលសមត្ថភាពនៃការសម្ដែងរបស់នាងអាចទាក់ចិត្តអ្នកមើលបាន។

ខ្សែភាពយន្ដភាគមួយនេះដែរគឺជារឿងទី ៩ របស់តារាសម្ដែងរូបនេះដោយរាប់មកចាប់តាំងពីពេលដែលនាងបង្ហាញខ្លួនលើកដំបូង។ ទន្ទឹមនឹងនេះរឿងមុនៗរបស់នាងភាគច្រើនគឺរឿងប្រភេទស្នេហាមនោសញ្ចេតនា វាយប្រហារ ប្រវត្តិសាស្រ្ត និងបែបស្រមើស្រមៃ (fantasy)។

យោងតាមការចុះផ្សាយរបស់គេហទំព័រ KDRAMA STARS តារាស្រី Han So Hee បានឱ្យដឹងថាក្រោយប្រឡូកក្នុងវិស័យសម្ដែងខ្សែភាពយន្តបាន ២ ឆ្នាំ នាងនៅតែមិនទាន់ដឹងច្បាស់ថាខ្លួនត្រូវធ្វើអ្វីឡើយ ហើយបានគិតថាខ្លួនប្រហែលត្រូវការពេលដើម្បីសម្រាកខ្លះ។ ប៉ុន្តែនៅពេលត្រូវបានគេសួរអំពីគោលដៅបន្ទាប់ក្នុងថ្ងៃអនាគតក្នុងនាមជាតារាសម្ដែង នាងបានឆ្លើយតបថានាងមានគម្រោងធ្វើអ្វីដែលខ្លួនពូកែប៉ុណ្ណោះ។


ប៉ុន្តែស្របគ្នានេះនាងក៏ចង់សាកល្បងជាមួយអ្វីដែលថ្មីៗដែរ ហើយនាងចង់ដឹងថាបទពិសោធន៍ថ្មីដែលខ្លួនទទួលបានធ្វើឱ្យខ្លួនឯងរីកចម្រើនបានកម្រិតណា។ បើធ្វើតារាសម្ដែងហើយគឺជាអាជីពពេញមួយជីវិត ដូច្នេះនាងចង់ព្យាយាមសាកល្បងសម្ដែងជាតួក្នុងប្រភេទផ្សេងៗគ្នាឱ្យបានតាមដែលអាចធ្វើបាន។
តួឯកស្រីក្នុងរឿង Nevertheless រូបនេះក៏បានបន្ថែមថាថ្មីៗនេះនាងបានមើលរឿងភ័យរន្ធត់ព្រឺព្រួចជាច្រើន ដូច្នេះទើបនាងបំណងចង់សាកល្បងសម្ដែងក្នុងរឿងប្រភេទនេះ ហើយតួដែលនាងចង់សម្ដែងខ្លាំងបំផុតនោះគឺតួអង្គខ្មោចតែម្ដង។

គួរបញ្ជាក់ផងដែរថាតារាស្រី Han So Hee បានចាប់ផ្ដើមរឿង Reunited World ក្នុងឆ្នាំ ២០១៧ ដោយកាលនោះនាងត្រឹមជាតួរងតែប៉ុណ្ណោះ។ ប៉ុន្តែក្រោយមកសមត្ថភាពរបស់នាងកាន់តែវិវត្តខ្លាំងទៅៗរហូតដល់អាចក្ដោបក្ដាប់បានតំណែងជាតួឯកស្រីជាបន្តបន្ទាប់ ថែមទាំងជោគជ័យក្នុងវិស័យសិល្បៈមិនធម្មតានោះដែរព្រមទាំងបានក្លាយជា BA របស់ប្រេនល្បីធំៗលំដាប់ពិភពលោកទៀតផង ៕


























































Account
Security
Favourite Content