ម៉ូដសម្លៀកបំពាក់បែប Haute Couture គឺប្រៀបដូចជាទម្រង់សិល្បៈលំដាប់ខ្ពស់ដែលពោរពេញទៅដោយគំនិតរចនាលម្អិត និងបច្ចេកទេសកាត់ដេរដ៏ស្មុគស្មាញ។ ម៉ាកល្បីៗដូចជា Rahul Mishra គឺជាម៉ាកមួយដែលបានចូលរួមក្នុងការបើកកម្មវិធី Paris Haute Couture Fashion Week ថ្ងៃដំបូង (២២ មករា) ជាមួយ Collection ភ្ជាប់ប្រធានបទសត្វគ្រប់ប្រភេទដែលទាក់ភ្នែកទស្សនិកជនយ៉ាងខ្លាំង។


ដោយមានផ្ទះលំហែមួយនៅក្នុងតំបន់ភ្នំហិមាល័យដែលពោរពេញដោយសត្វគ្រប់ប្រភេទ ទាំងតូចទាំងធំ ជាពិសេសសត្វល្អិត ពស់ និងសត្វព្រៃចម្រុះជាច្រើន Rahul Mishra បាននឹកឃើញគំនិតច្នៃម៉ូដសម្លៀកបំពាក់ពីសត្វទាំងនេះឡើង ជាពិសេសនៅពេលដែលកូនស្រីរបស់លោកបានសួរនាំលោកអំពីសត្វទាំងនោះ។ លោកយល់ឃើញថាមនុស្សជំនាន់ថ្មីបានស្គាល់អំពីប្រភេទសត្វផ្សេងៗតាមរយៈរូបភាព និងតួអក្សរនៅក្នុងសៀវភៅ ហើយនៅពេលអនាគតក៏អាចនឹងឃើញតែនៅក្នុងមន្ទីរពិសោធន៍ប៉ុណ្ណោះ។
នេះគឺជារឿងគួរឱ្យសោកសៅដែលធ្វើឱ្យលោកចង់បង្ហាញម៉ូដដែលរួមបញ្ចូលគ្នានូវភាពស្រស់ស្អាតនៃសត្វជាមួយនឹងការកាត់ដេរបែបប្រណិត ដោយមិនត្រឹមតែរំលេចភាពស្រស់ស្អាត ប៉ុន្តែម៉ូដរបស់ Rahul ក៏បង្កើនការយល់ដឹង និងចង្អុលបង្ហាញពីស្ថានភាពគ្រោះថ្នាក់នៃជីវចម្រុះផងដែរ។ ទស្សនាទិដ្ឋភាពទាំងអស់ពីកម្មវិធីខាងក្រោម៖




























































































Account
Security
Favourite Content