ឥឡូវនេះ កំពូលតារាសម្ដែងជួរមុខកម្ពុជា ស៊ីន យូប៊ីន កំពុងមានវត្តមានលើទឹកដីបារាំង តបតាមការអញ្ជើញរបស់ Dior ដើម្បីចូលរួមកម្មវិធីបង្ហាញម៉ូតសម្លៀកបំពាក់និទាឃរដូវ/រដូវក្តៅ ២០២៤-២០២៥។


តារាសម្ដែងឆ្នើមផ្នែកស្រ្តីនៃកម្ពុជា ទទួលបានការអញ្ជើញពី Dior ដើម្បីចូលរួមទស្សនាការបង្ហាញម៉ូដសម្លៀកបំពាក់និទាឃរដូវ/រដូវក្តៅ សម្រាប់ឆ្នាំ ២០២៤-២០២៥ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលនេះ ជាលើកទី២ របស់តារាស្រីវ័យ ២៦ ឆ្នាំរូបនេះ។ មានវត្តមាននៅទឹកដីបារាំង យូប៊ីន បានជ្រើសស្លៀកឈុតពណ៌ខ្មៅទាំងអស់ទាំងលើ និងខាងក្រោម តែមានអាវសនៅពីក្នុង។
បង្ហាញវត្តមានសម្រាប់កម្មវិធីរបស់ Dior លើកនេះ ក៏មិនខុសពីលើកមុនដែរ សង្សារ វ៉ៃហាំង ពិតជាទទួលបានការចោមរោមថតពីសំណាក់អ្នកកាសែត និងអ្នកថតរូបរបស់កម្មវិធី។ មិនតែប៉ុណ្ណោះ យូប៊ីន ក៏បានឃើញ និងរូបវីដេអូរបស់តារាកូរ៉េ Han So Hee និង Rihanna បង្ហោះលើ Story IG នាងទៀតផង៕






























































Account
Security
Favourite Content