[Diaryអ្នកដើរ] ១ រាត្រីនៅកោះ កំពុងសប្បាយៗសោះ មិត្តខ្ញុំនាំគេភ័យស្លេកមុខ

បញ្ហា​ជំងឺ​កូវីដ ១៩ បាន​ធ្វើឲ្យ​មនុស្ស​ជាច្រើន​ខាន​ទៅ​លេង​សមុទ្រ​យូរ​គ្រាន់​បើ។ ក្នុង​នោះ​ខ្ញុំ និង​គ្នីគ្នា ៥ នាក់​ទៀត ដើម្បី​គេច​ពី​មនុស្ស​ច្រើន​ពេល​បុណ្យទាន ក្រោយ​ថ្ងៃ​ឆ្លង​ឆ្នាំ​ប៉ុន្មាន​ថ្ងៃ​ ក៏នាំគ្នា​ទៅ​លេង​កោះ​មួយ។

ទម្រាំ​បាន​ទៅ​ដល់​ដែន​កោះ​ក៏​រាង​ថ្ងៃ​រសៀល​ហើយ ម្នាក់​ៗ​ប្រញាប់​យក​ឥវ៉ាន់​ទៅ​ទុកដាក់ ហើយ​ប្តូរ​ឈុត​លេង​ទឹក ដើម្បី​បាន​ឆាប់​ចេញ​ទូក​ឯកជន​ដែល​បាន​កក់​រួច​ស្រេច​ទៅ​លេង​តាម​កោះ​តូច​ៗ ស្ទូចត្រី ជ្រមុជ​ទឹក​មើល​ផ្កាថ្ម ហើយ​មើល​ថ្ងៃ​លិច។ ក្នុង​ចំណោម​គ្នា​ខ្ញុំ​ទាំង​អស់​ហ្នឹង មាន​ម្នាក់​ឈ្មោះ H មាន​ក្រយៅ​ឃើញ​អ្វី​ដែល​អ្នក​ធម្មតា​មើល​មិន​ឃើញ ហើយ​មុន​ពេល​ចេញ​ដំណើរ​បាន​ប្រាប់​វា​រួច​ថា បើ​ទោះ​ជា​ឃើញ​អី មិន​បាច់​និយាយ​ប្រាប់​គេ​នាំ​ភ័យ​ទេ។ នៅ​លើ​កោះ​ស្ងាត់​ៗ ពេល​យប់​មិន​មាន​អ្វី​ធ្វើ ក្រៅពី​អង្គុយ​ជុំ​គ្នា​ញ៉ាំ​អី​បណ្តើរ​ស្រែក​ច្រៀង​លេង​បណ្តើរ​នៅ​រានហាល​មុខ​បន្ទប់​គេង​ជុំគ្នា​ទេ… អត់​សូវ​មាន​សេវា​ទូរស័ព្ទ និង​អ៊ីនធឺណិត​អញ្ចឹង​ល្អ​ម្យ៉ាង​ដែរ! ជួបជុំ​បែប​ស្និទ្ធស្នាល កាត់ផ្ដាច់​ពី​ពិភព​ខាងក្រៅ។

យប់​រាង​ជ្រៅ​បន្តិច អ្នក​ខ្លះ​ចាប់ផ្តើម​ធ្លាក់​ភ្នែក និយាយ​ច្រើន​ជាង​មុន ឮ​ខ្លាំង​ជាង​មុន…ហើយ​នៅ​សុខ​ៗ H មក​ខ្សឹប​ប្រាប់​ខ្ញុំ ដែល​អង្គុយ​ក្បែរ​វា​ថា ៖ «ណែ៎! មាន​គេ​ឈរ​មើល​យើង…ប្រហែល​មកពី​អត់​បាន​ដាក់​សែន​អី​ឱ្យ​គេ»។ ខ្ញុំ​ជា​មនុស្ស​កំសាក ហើយ​ខ្លាច​ខ្មោច​លើ​លោក គ្រាន់​តែ​ឮ​ហើយ ឡើង​បះ​រោម​ខ្ញាក​ៗ!!! តែ​ដើម្បី​កុំ​ឱ្យ​ផ្អើល​ដល់​អ្នក​ផ្សេង​ខ្ញុំ និង​វា​ក៏​បន្លំ​រៀបចំ​របស់​ខ្លះ​ដាក់​សែន​នៅ​ជ្រុង​មួយ ហើយ​បន់ស្រន់​សុំ​សេចក្តី​សុខ។ មិនអស់ចិត្ត H នឹក​ឃើញ​អី​ដើរ​ទៅ​យក​កន្សែង​ដាក់​គ្រប​កញ្ចក់​នៅ​នឹង​ទូ​សម្អាង​ក្នុង​បន្ទប់​គេង ដោយ​ឈរ​ជាន់​លើ​កៅ​អី ហើយ​មិនទាន់​បាន​គ្រប​ស្រួលបួល​ផង ក៏​ក្រឡាច់​កៅអី​ដួល​មុត​ជើង​ចេញ​ឈាម​បន្តិច។


«ភ្លឹប…»


ម្នាក់​ៗ​ក្រឡេក​ទៅ​ឃើញ H ដួល នាំ​គ្នា​សើច​គឹល លើកលែង​តែ​ខ្ញុំ​ដែល​ដឹង​រឿង ដើរ​ទៅ​ជួយ​គ្រា​វា​ឡើង ហើយ​ដេញ​ម្នាក់​ៗ​ឱ្យ​ឆាប់​ចូល​ដេក តែ​ពួក​អស់​នោះ​នៅ​ត្រប៉ែ មិន​ព្រម​ឈប់​ឡូឡា​សោះ រហូត​ទាល់​តែ H ទ្រាំ​លែង​បាន​ស្រែក​ដោយ​កំហឹង​ផង អារម្មណ៍​ខ្លាច​ផង​ថា ៖«គេ​នៅ​សម្លឹង​មើល​យើង មិន​ព្រម​ទៅ​ណា​ទេ ហើយ​ទឹក​មុខ​ដូច​ខឹង ដែល​យើង​មក​លេង​ទឹកដី​គេ ហើយ​មិន​ព្រម​គោរព​គេ បើ​មិន​ព្រម​អុជ​ធូប​សុំទោស ប្រយ័ត្ន​ទៅ​ផ្ទះ​មិន​រួច»។ ឃ្លា​ចុង​ក្រោយ​សង្កត់​ន័យ​យ៉ាង​ច្បាស់ ធ្វើ​ឱ្យ​អ្នក​ផ្សេង​ទៀត​ដូច​ត្រូវ​ថ្នាំ​បន្សាប​ជាតិ​ស្រវឹង​ស្វាង​ចែស… ប្រញាប់​រត់​រក​ធូប​ទៀន​ដែល H តែង​ដាក់​ជាប់​ខ្លួន សំពះ​សុំ​ខមាទោស​ រួច​សម្ងំ​ដេក​ជិត​ៗ​គ្នា ទាំង​មិន​ហ៊ាន​បិទ​ភ្លើង។

គ្រាន់តែ​ភ្លឺ​ឡើង គ្មាន​នរណា​ហ៊ាន​រំលឹក​រឿង​ពី​យប់​ទេ រហូត​ដល់​ផ្ទះ​រៀង​ៗ​ខ្លួន​ទើប​នាំ​គ្នា​ឆាត​តាម​គ្រុប​ឆាត ថា​លើក​ក្រោយ​ៗ H និយាយ​អី ត្រូវ​ស្តាប់​វា…ពិសេស​រឿង​អ​មនុស្ស​អស់​ហ្នឹង៕

Light from the moon illuminating the sea, and silhouetting a palm tree against the night sky.


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ