ALmée Couture ជាប្រ៊េនសម្លៀកបំពាក់កូនខ្មែរដែលទទួលបានលិខិតអញ្ជើញផ្លូវការ ដើម្បីបង្ហាញប្រណីតភាពក្នុងកម្មវិធីមហោស្រពលំដាប់ពិភពលោក CANNES FILM FESTIVAL លើកទី ៧៩ នៅឯប្រទេសបារាំង។ នេះបើតាមការជូនដំណឹងលើផេកផ្លូវការ ALmée Couture។

ការបង្ហាញវត្តមាននៅក្នុងកម្មវិធីលំដាប់ពិភពលោករបស់បារាំងនាលើកនេះ ALmée Couture បានជ្រើសយក “Spirit of the Forgotten” ដែលជាខូលិកសិន Spring/Summer ២០២៦ ក្នុងការទៅបង្ហាញនៅក្នុង showroom ជាលក្ខណៈឯកជននៃទីក្រុងកាន ដែលជាកន្លែងប្រជុំទៅដោយការច្នៃម៉ូដបែបប្រណីតលំដាប់ខ្ពស់ និងសិល្បៈសហសម័យ។ ជាមួយគ្នា Almée នៅពុំទាន់បានបង្ហើបឱ្យដឹងនៅឡើយ សម្រាប់ម៉ូដែលដែលនឹងត្រូវជ្រើសក្នុងការចូលរួមបង្ហាញប្រណីតភាពរបស់ប្រ៊េនសម្លៀកបំពាក់មួយនេះនៅលើឆាកអន្តរជាតិ។



គួរឱ្យដឹងថា មហោស្រពភាពយន្តអន្តរជាតិ Cannes នៅប្រទេសបារាំង ជាមហោស្រពភាពយន្តប្រចាំឆ្នាំ ដែលបញ្ចាំងខ្សែភាពយន្តថ្មីៗគ្រប់ប្រភេទ និងភាពយន្តឯកសារពីជុំវិញពិភពលោក។ ពិតណាស់ ជារៀងរាល់ឆ្នាំ កម្រាលព្រំក្រហមរបស់មហោស្រពភាពយន្តទីក្រុង Cannes គឺជាទីតាំងមួយដែលតារាសម្ដែងពីជុំវិញពិភពលោកបង្ហាញម៉ូដសម្លៀកបំពាក់របស់ខ្លួន។ ក្នុងឆ្នាំនេះ មហោស្រពភាពយន្ត កាន លើកទី៧៩ នឹងរៀបចំធ្វើចាប់ពីថ្ងៃទី ១២ ដល់ ២៣ ខែឧសភា ឆ្នាំ ២០២៦៕
រូបភាព ៖ ALmée Couture


























Account
Security
Favourite Content