ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយសុខៗស្រាប់តែតារាសម្ដែង និងជាគ្រូបង្រៀន កញ្ញា សាន្ត កុសុមៈ បានទម្លាយរឿងដែលមហាជនមិនធ្លាប់ដឹង។ នោះគឺកញ្ញាធ្លាប់មានក្ដីស្រមៃចង់ក្លាយជាតារា K-Pop និងបានដាក់ពាក្យចូលប្រកួត Audition ថែមទៀតផង ដោយទទួលបានការចាប់អារម្មណ៍ខ្លាំង ព្រោះរូបសម្រស់ និងទឹកដមសំឡេង។

កាលពីប៉ុន្មានឆ្នាំមុន សាន្ត កុសុមៈ ហេតុតែក្លាយជាតារា K-pop នាងបានដាក់ពាក្យ ដើម្បីចូល Audition នៅបរទេស គ្រានោះកញ្ញាបានជ្រើសរើសផលិតកម្មយក្ស SM។ Audition ដែលផលិតកម្ម SM ធ្វើគឺនៅទីក្រុងហូជីមិញ ដោយមានបេក្ខជនប្រមាណ ៥ ពាន់នាក់ឯណោះ។
ទោះជាយ៉ាងណានៅក្បាលវីដេអូ កុសុមៈ មិនបានទម្លាយប្រាប់ពីឆ្នាំដែលនាងបានទៅដាក់ពាក្យប្រកួតនោះទេ ដោយគ្រាន់តែនិយាយថា គ្រាកាលនាងនៅពីក្មេងប៉ុណ្ណោះ។ តារាស្រីរូបស្រស់ និងមានសមត្ថភាពរូបនេះបានបន្ថែមថា ការចូលទៅ Audition ទោះមិនបានជាប់បានចូលវគ្គបន្តបន្ទាប់ តែនាងពិតជាមានមោទនភាព នឹងខ្លួនឯងខ្លាំង ដោយពេលចាប់ផ្ដើមបញ្ចេញសមត្ថភាពក៏បានពេញលេញ និងនៅដល់ចប់ចុងចប់ដើម។


ធីតាឯកសង្ក្រាន្តឆ្នាំ ២០២១ រូបនោះអាចឆ្លងកាត់ការប្រកួត Audition នោះដល់ដំណាក់កាលចុងក្រោយ តែអ្វីដែលធ្វើឲ្យនាងធ្លាក់ចេញពីការប្រកួត អាចមកពីកត្តាអាយុ ដែលនៅពេលនោះមានមានវ័យ ១៨ ឆ្នាំទៅហើយ មកទល់ពេលនេះមានរយៈពេលជិត១០ ឆ្នាំហើយ ដោយបច្ចុប្បន្នកញ្ញាមានវ័យ ២៦ ឆ្នាំ។
អ្នកគាំទ្របានលើកឡើងថា ប្រសិនបើពេលនោះ កុសុមៈ ជាប់ audition ស្រមៃថាបើនាងបានប្រឡងជាប់ការវគ្គ audition និងបានហ្វឹកហាត់ នាងអាចនឹងបានបង្ហាញខ្លួនជាលើកដំបូងជំនាន់ក្រុម Aespa ក៏ថាបាន៕
វីដេអូពេញ៖ https://www.facebook.com/reel/1843780186301936
រូបភាព៖ Kosamak san























Account
Security
Favourite Content