Ju JingYi ជាតារាសម្ដែងចិនម្នាក់ទៀតហើយ ដែលជាប់ចិត្តជាមួយប្រេនសម្លៀកបំពាក់ខ្មែរ

ប្រេន​សម្លៀកបំពាក់​ដ៏​ប្រណីត​របស់​ខ្មែរ ដែល​កំពុង​ឆក់​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អតិថិជន​ជា​តារា​ស្រី​ល្បី​ៗ​ជុំវិញ​ពិភពលោក​ពិសេស​តារា​នៅ​អាមេរិក និង​ចិន​ សុទ្ធតែ​បាន​ជ្រើសរើស​ឈុត​ដែល​ចម្រាញ់​ពី ALmée Couture។

ថ្មី​ៗ​នេះ Ju Jingyi តារា​ស្រី​ជួរ​មុខ​របស់​ចិន បាន​ជ្រើសរើស​រ៉ូប​ពណ៌​ផ្កាឈូក​របស់ ALmée Couture ​​មាន​ឈ្មោះ Radiant Elegance ហើយ​ក៏​ជា Collection The World Inside Me ដែល​ជា​ការ​បង្កើត​ដ៏​រស់រវើក និង​ភាព​ឆើតឆាយ ជាមួយ​កំណាត់​ទន់ៗ។ ចាប់ពី​ផ្ទៃ​ផ្នែក​ដើម​ទ្រូង​ដែល​មាន​ការ​រចនា​យ៉ាង​ល្អឥតខ្ចោះ រហូត​ដល់​ខ្សែ​បូ​ចម្រុះ​ពណ៌ និង​ឌិន​អង្កាំ​ខ្លះ​ៗ។

Ju Jingyi ជា​តារា​សម្ដែង តារា​ចម្រៀង និង​ជា​អ្នក​រាំ​ដ៏​ជំនាញ​របស់​​ចិន​វ័យ ៣១ ឆ្នាំ ដែល​នាង​មាន​រូប​សម្រស់​ស្រស់​ស្អាត។ ឆ្នាំ ២០២៤ Jingyi ទទួល​បាន​ជោគជ័យ​ក្រាស់ក្រែល ព្រោះ​តែ​រឿង In Blossom ដែល​សម្ដែង​រួម​គ្នា​ជាមួយ Liu Xue Yi មាន​ប្រជាប្រិយភាព​ប្រចាំ​ឆ្នាំ​ផងដែរ។

សម្រាប់​ឈុត Radiant Elegance ដែល​កញ្ញា Ju Jingyi គ្រង​នា​ពេល​នោះ គឺ​ក្នុង នាម ជា​ឯកអគ្គរដ្ឋទូត VIP ជាន់​ខ្ពស់​សម្រាប់ QQ Music ហើយ​នាង​ក៏​បាន​បង្ហោះ​រូបភាព​នៅ​លើ wiebo កាលពី​ថ្ងៃ ១៥​ខែ​មករា ឆ្នាំ ២០២៦ កន្លង​ទៅ។

អាច​ថា Ju Jingyi ជា​លើក​ដំបូង​ដែល​នាង​បាន​ជ្រើសរើស​ឈុត​ពី​ប្រេន​ខ្មែរ ALmée Couture តែ​បើ​​ Angela Zhang គឺ​ជា​អតិថិជន​ម្នាក់​ដែល​ជ្រើសរើស​ឈុត​ពី ALmée ច្រើន​ជាង​គេ។ ក្រៅពី Angela Zhang នៅ​មាន​តារា​សម្ដែង និង​តារា​ចម្រៀង​ចិន​ជាច្រើន​រូប​ទៀត​មាន​ដូចជា Chen Li, Jane Zhang, Miss Universe Venezuela 2025 Stephany Abasali, Li Landi ហើយ​ថ្មី​ៗ​នេះ​ទៀតសោត​តារា​អាមេរិក Ariana Madix ក៏​សុទ្ធតែ​បាន​ស្លៀក​រ៉ូប​ច្នៃ​ឡើង​ដោយ​ស្នាដៃ​កូន​ខ្មែរ​ដ៏​អស្ចារ្យ​នេះ៕

Li Landi

Ariana Madix

រូបភាពពី ALmée Couture



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់



Leave a Reply

Your email address will not be published.Required fields are marked *