គម្រប់ខួប១ឆ្នាំនៃការចាកចេញរបស់ភរិយា ស្វាមីសាន់ឆាយបង្ហាញរូបចម្លាក់នាង និងសំបុត្រសរសេរដៃយ៉ាងក្ដុកក្ដួលបំផុត

តារាចម្រៀងកូរ៉េ Koo Jun Yup ឬត្រូវបានគេស្គាល់ថា DJ Koo បានចែករំលែកទិដ្ឋភាពដ៏មានអត្ថន័យនៃពិធីសម្ពោធរូបចម្លាក់អនុស្សាវរីយ៍ដែលលោកបានបង្កើតឡើង ដើម្បីជាការរម្លឹកដល់ភរិយាដែលបានចែកឋានទៅគឺតារាសម្ដែងតៃវ៉ាន់ Barbie Hsu (តួសាន់ឆាយ រឿង F4) ក្នុងឱកាសខួបគម្រប់មួយឆ្នាំនៃមរណភាពរបស់នាង។

កាលពីថ្ងៃទី២ ខែកុម្ភៈ DJ Koo បានបញ្ចេញវីដេអូឯកសារអំពីការបង្កើតស្នាដៃនេះឡើង ដោយគម្រោងនេះត្រូវបានបញ្ចប់បន្ទាប់ពីការសហការអស់រយៈពេលជាច្រើនខែជាមួយក្រុមការងារសិល្បៈឈានមុខគេនៅតៃវ៉ាន់ ដោយប្រើប្រាស់វត្ថុធាតុដើមពីដែកថែប និងលង្ហិន ខណៈរូបចម្លាក់មេមានកម្ពស់ប្រហែល ៣៣០ សង់ទីម៉ែត្រ។

DJ Koo បាននិយាយនៅក្នុងវីដេអូថា៖ «វាពិតជាលឿនណាស់ ដែលរយៈពេលមួយឆ្នាំបានកន្លងផុតទៅ ចាប់តាំងពី Barbie បានចាកចេញពីយើង។ ខ្ញុំចង់ឱ្យនាងនៅក្បែរយើងជានិច្ច ដូច្នេះហើយទើបខ្ញុំបង្កើតរូបចម្លាក់នេះឡើង»។ លោកបានបន្ថែមថា៖ «នាងធ្លាប់និយាយថា នាងគឺជាមនុស្សមកពីក្រៅភព ដូច្នេះហើយទើបខ្ញុំចង់បង្កើតកាឡាក់ស៊ីផ្ទាល់ខ្លួនសម្រាប់នាង»។

ការរៀបចំរូបចម្លាក់នេះ រួមមានដុំគូបចំនួន ៩ តំណាងឱ្យភពទាំង ៩ និងជាលេខដែល Barbie Hsu ចាត់ទុកថាជាលេខសំណាង។ DJ Koo ក៏បានចែករំលែកផងដែរថា រូបចម្លាក់នេះត្រូវបានដាក់បែរមុខទៅរកទិសខាងត្បូង ២០៨ ដឺក្រេ សំដៅទៅកាន់ទីក្រុងតៃប៉ិ ដែលជាកន្លែងគ្រួសាររបស់ Barbie Hsu និងរូបលោកផ្ទាល់កំពុងរស់នៅ។ លោកបានពន្យល់ថា៖ «លេខ ២០៨ ក៏តំណាងឱ្យថ្ងៃខួបអាពាហ៍ពិពាហ៍របស់យើងផងដែរ គឺថ្ងៃទី ៨ ខែកុម្ភៈ»។

ពិធីសម្ពោធជាលក្ខណៈឯកជនមួយត្រូវបានរៀបចំឡើងនៅថ្ងៃដដែលនោះ ដោយមានការចូលរួមពីក្រុមគ្រួសារ និងមិត្តភក្តិជិតស្និទ្ធ។ ក្នុងខណៈពេលថ្លែងអំណរគុណដល់អ្នកដែលបានធ្វើដំណើរមកចូលរួម Koo បានស្រក់ទឹកភ្នែក ហើយនិយាយថា៖ «Barbie បងនឹកអូនណាស់»។

ក្រៅពីនោះ DJ Koo ក៏បានចែករំលែកសំបុត្រសរសេរដោយដៃផ្ញើទៅកាន់ភរិយាដែលបានចែកឋានទៅផងដែរ។ លោកបានសរសេរថា៖ «នៅពេលដែលខ្ញុំអង្គុយនៅលើគែមគ្រែដ៏ទទេស្អាតរបស់យើង ខ្ញុំនៅតែមិនអាចប្រាប់បានថា តើនេះជាការពិត ឬជាសុបិននោះទេ។ នៅពេលដែលខ្ញុំបើកឡានទៅរកអូន ទឹកភ្នែកខ្ញុំហូរមិនឈប់ឡើយ»។

លោកបានបន្ថែមថា៖ «ខ្ញុំសុំទោសដែលបង្ហាញភាពទន់ជ្រាយបែបនេះ ប៉ុន្តែនេះគឺជាវិធីតែមួយគត់ដែលខ្ញុំដឹង ដើម្បីសម្រាលក្ដីនឹករបស់ខ្ញុំ»។ លោកបានបញ្ចប់សំបុត្រដោយពាក្យថា៖ «នៅពេលយើងជួបគ្នាម្ដងទៀត សូមឱ្យយើងនៅជាមួយគ្នាជារៀងរហូត។ ខ្ញុំនឹកអូន។ ខ្ញុំនឹកអូនជាងអ្វីៗទាំងអស់»។

សូមរម្លឹកថា Barbie Hsu បានទទួលមរណភាពកាលពីថ្ងៃទី២ ខែកុម្ភៈឆ្នាំមុន ក្នុងអំឡុងពេលធ្វើដំណើរកម្សាន្តនៅប្រទេសជប៉ុន ដោយសារជំងឺរលាកសួតពាក់ព័ន្ធនឹងជំងឺគ្រុនផ្ដាសាយ និងការឆ្លងមេរោគក្នុងឈាម (Sepsis)។ គូស្នេហ៍មួយគូនេះបានជួបគ្នាដំបូងក្នុងឆ្នាំ ១៩៩៨ និងបានជួបជុំគ្នាវិញបន្ទាប់ពីបែកគ្នាអស់រយៈពេលជាងពីរទសវត្សរ៍ ហើយបានរៀបការជាមួយគ្នាក្នុងឆ្នាំ ២០២២ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ដឹងតែល្អមើលឆ្នាំនេះ! មហោស្រព​ល្ខោននិយាយទូទាំងប្រទេស ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ជា​ទស្សនីយភាព​មួយ​ដ៏​កម្រ និង​មាន​តម្លៃ​បំផុត​នៅ​កម្ពុជា ខណៈ​ដែល​អ្នក​បន្តវេន​ថែ​វប្បធម៌​ខ្មែរ​បាន​ពូត​ដៃ​រួបរួម​គ្នា​ជា​កម្លាំង​រៀប​ចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ ២០២៦ នេះ។

ពូកែមែនយប់មិញ Isabella Galliano ក្លាយជាជើងឯក Face of Cambodia Kids & Junior 2026

យុវតី Isabella Galliano កូន​ខ្មែរ​កាត់​អាមេរិក ដែល​ទើប​តែ​ឈ្នះ Cosmo Kid’s Star 2026 ដោយ​បាន​ផ្ដួល​បេក្ខជន​ជាច្រើន​នៅ​ប្រទេស​វៀតណាម​កាលពី​សប្ដាហ៍។ រំលង​តែ​ប៉ុន្មាន​ថ្ងៃ Isabella បាន​ដណ្ដើម​បាន​ជ័យជម្នះ​មួយ​ទៀត​នៅ​ក្នុង​ស្រុក គឺ​ក្លាយ​ជា

សារព័ត៌មានវៀតណាមចុះផ្សាយពីតារាស្រី Phương Mỹ Chi នាំយកវប្បធម៌ខ្មែរសម្បូរបែបបញ្ចូលក្នុង MV បទចម្រៀង

នៅ​ថ្ងៃ​នេះ មាន​ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង គឺ​តារា​ចម្រៀង​ប៉ុប​របស់​វៀតណាម​បទ​ម្នាក់​បាន បញ្ចេញ​ចម្រៀង​​​មួយ​បទ មាន​ចំណងជើង​ថា «Thiên Đường Với Người Thương» ដែល​មាន​ន័យ​ថា "ឋានសួគ៌​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​”

លីវ តឺហួរ ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសនៅវ័យ ៦៤ ឆ្នាំ ក្រោយកសាងស្នាដៃសិល្បៈ និងបម្រើសង្គមជាង ៤ ទសវត្សរ៍

តារាចម្រៀង និងសម្តែងហុងកុង លីវ តឺហួរ (Andy Lau) បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ Hong Kong Baptist University (HKBU) ចំពោះសមិទ្ធផលដ៏លេចធ្លោ និងការវិភាគទានរបស់លោកចំពោះសង្គម

ក្រោយប្រឡងបាក់ឌុប កែវ ទិត្យផល្លី ពោលថា និទ្ទេស A ត្រូវទម្លាក់ចុះមកត្រឹម B វិញ ព្រោះវិញ្ញាសា១នេះ

កញ្ញា កែវ ទិត្យផល្លី ដែល​ទើប​បញ្ចប់​ការ​ប្រឡង​​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ១០ សីហា ២០២៦ ហើយ នាង​បាន​បង្ហើប​ថា ការ​ប្រកាស​លទ្ធផល​អាច​ត្រឹម​និទ្ទេស B ប៉ុណ្ណោះ ព្រោះ​មុខ​វិជ្ជា​១ មាន​ការ​លំបាក​សម្រាប់​តារា​ស្រី​

ក្រុមហ៊ុនជប៉ុនជួល «ឆ្មា» ១១ ក្បាលឱ្យចូលធ្វើការ ដើម្បីជួយកាត់បន្ថយភាពស្ត្រេសរបស់បុគ្គលិកក្នុងការិយាល័យ

ក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅក្នុងក្រុងតូក្យូ ប្រទេសជប៉ុន បែរជាជ្រើសរើសវិធីសាស្ត្រខុសប្លែកពីគេ ដោយការទទួលយក «ឆ្មា» ចំនួន ១១ ក្បាល ឱ្យចូលមកធ្វើជាបុគ្គលិកប្រចាំការិយាល័យ

Leave a Reply

Your email address will not be published.Required fields are marked *