ឱក សុគន្ធកញ្ញា ជាតារាស្រីដែលតែងតែត្រូវបានគេកោតសរសើរពីការស្លៀកពាក់បានស្អាតបំផុត ពិសេសក្នុងឈុតបុរាណ។ ក្នុងនោះ ការគ្រងឈុតជាតួអង្គទេវតាឆ្នាំថ្មី រៀងរាល់ឆ្នាំ ក៏តែងតែលេចធ្លោជាងតារាស្រីណាទាំងអស់ ព្រោះតែការជ្រើសរើសក្រុមការងារត្រូវ និងមានរូបរាងសមសួនស្រាប់ទៀត។

សម្រាប់ឆ្នាំថ្មីនេះដែរ ដើម្បីកំពូលតារាចម្រៀងស្រីជួរមុខរបស់កម្ពុជាមិនបានអាក់ខានឡើយ ដោយគ្រងឈុតជាទេវតាឆ្នាំថ្មីព្រះនាង «រាក្យសាទេវី» យ៉ាងស្រស់ស្អាត និងសមសួនបំផុត។ មិនថាកាយវិការ មិនថាទឹកមុខឡើយ ឱក សុគន្ធកញ្ញា បានបង្ហាញស័ក្ដិសម ហើយមូលហេតុមកពីតារាស្រីរូបនេះជាសិល្បការិនីបុរាណ ដែលបានសិក្សារៀនសូត្រមានបាតគ្រឹះពីសាលាវិចិត្រសិល្បៈស្រាប់។
រូបភាពតែងតួជាទេវតាឆ្នាំថ្មីព្រះនាម ព្រះនាង «រាក្យសាទេវី» បុត្រីទី៣នៃកបិលមហាព្រហ្មត្រូវបានមហាជនមើលឃើញថា មានភាពច្នៃប្រតិដ្ឋខ្ពស់ បើទោះជាមិនស្ថិតក្នុងទម្រង់ដើម ១០០ ភាគរយក៏ដោយ តែជាបែប digital និងមានអក្សរយ័ន្តខ្មែរទៀតផង។
ការបំផុសគំនិត និង រួមបញ្ចូលភាពច្នៃប្រតិដ្ឋថ្មី មិនមែនជាអ្វីដែលជួយឲ្យ កញ្ញា មើលទៅអស្ចារ្យឡើយ តែដោយសារតែទេពកោសល្យ និងភាពប៉ិនប្រសព្វដោយខ្លួនឯង បូករួមរូបសម្រស់ស្រស់ស្អាត ធ្វើឲ្យរូបភាពនីមួយៗរបស់តួអង្គដែល ឱក សុគន្ធកញ្ញា គ្រងជាតំណាងទេវតាមហាសង្ក្រាន្តឆ្នាំថ្មីឆ្នាំ ឆ្នាំមមី ព្រះនាម ព្រះនាង «រាក្យសាទេវី» ស្អាតប្លែកខុសពីអ្នកដទៃ៕












រូបភាព៖ Aok Sokunkanha






















































Account
Security
Favourite Content