ប្រលោមលោករូបភាព BL រឿង Painter of the Night ដែលបានផលិតចេញជារឿងភាគខ្នាតខ្លី បានបញ្ចប់ការថតជាស្ថាពរ ខណៈគ្រោងចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខ។

តាមរយៈសារព័ត៌មាន SpoTV News កាលពីថ្ងៃទី ៧ ខែមេសា នេះ តំណាងផលិតកម្ម បានឱ្យដឹងថា៖ “ការថតរឿង Painter of the Night ដែលសម្តែងដោយ Kim Kang Jae និង Ji Min Seo បានបញ្ចប់ជាស្ថាពរហើយ។ បន្ទាប់ពីបញ្ចប់ការកាត់ត យើងនឹងដាក់បញ្ចាំងក្នុងពេលឆាប់ៗនេះ”។
ផ្អែកលើប្រលោមលោក Webtoon ដែលមានឈ្មោះដូចគ្នា Painter of the Night គឺជាសាច់រឿងដែលកើតឡើងក្នុងសម័យកាល Joseon ដោយរៀបរាប់ពីដំណើររឿងរបស់អភិជនម្នាក់ឈ្មោះ Yoon Seung Ho ដែលបានចាប់ចិត្តយ៉ាងខ្លាំងទៅលើគំនូររបស់សាមញ្ញជនម្នាក់ឈ្មោះ Baek Na Gyeom។


ស្នាដៃ Webtoon ដើមទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងមិនត្រឹមតែនៅក្នុងប្រទេសកូរ៉េខាងត្បូងប៉ុណ្ណោះទេ ប៉ុន្តែក៏ពីសំណាក់អ្នកអាននៅជុំវិញពិភពលោកផងដែរ។ ទន្ទឹមគ្នានេះ បទចម្រៀង OST ចំណងជើង Night Flower ច្រៀងដោយ Ahn Ye Eun ក៏ទទួលបានការពេញនិយមដូចគ្នា។
សម្រាប់ស្នាដៃជាភាពយន្តភាគខ្នាតខ្លីនេះ គឺស្នាដៃសម្ដែងរបស់តារារះថ្មី ២រូប គឺ Kim Kang Jae សម្តែងជាតួអង្គ Yoon Seung Ho និង Ji Min Seo សម្តែងជាតួអង្គ Baek Na Gyeom និងជាស្នាដៃដឹកនាំដោយលោក Choi Bo Kyung ដែលជាអ្នកសហដឹកនាំរឿង The Divorce Insurance៕


























Account
Security
Favourite Content