Middle Child Syndrome៖ វិបត្តិផ្លូវចិត្តកូនកណ្ដាល នៅពេលដែលចំណាប់អារម្មណ៍ធ្លាក់ទៅលើកូនបង និងកូនពៅ

ជាទូទៅ គ្រួសារដែលមានកូន ៣នាក់ កូនកណ្ដាលជារឿយៗ អាចជាកូនដែលទទួលបានចំណាប់អារម្មណ៍តិចជាងគេ ខណៈកូនបង និងកូនពៅហាក់ទទួលបានការថ្នាក់ថ្នមជាពិសេស។​ ដោយមានរឿងបែបនេះ ជាញឹកញយកូនកណ្ដាលអាចមានអារម្មណ៍តូចចិត្ត ឬលួចខូចចិត្ត គិតថា ឪពុកម្តាយមិនសូវស្រឡាញ់ ឬស្រឡាញ់មិនស្មើនឹងបងប្អូន​ រហូតដល់គិតថា “ខ្លួនមិនសំខាន់គ្រប់គ្រាន់” បង្កើតជាអារម្មណ៍ឯកោ ខ្វះការទទួលស្គាល់ ឬសូម្បីតែការប្រៀបធៀបខ្លួនឯងជាមួយបងប្អូនដោយមិនដឹងខ្លួន។

ដ្បិតបញ្ហានេះមិនមែនកើតមានទៅលើគ្រប់គ្នាក្ដី ប៉ុន្តែកូនកណ្ដាលភាគច្រើនបានស្ថិតក្នុងស្ថានភាព Middle Child Syndrome ដោយពួកគេតែងធំដឹងក្តីឡើងជាមួយរបួសផ្លូវចិត្ត។  

ទ្រឹស្ដីរបស់លោក Alfred Adler បានពោលថា លំដាប់នៃការកើតអាចជះឥទ្ធិពលដល់បុគ្គលិកលក្ខណៈដល់មនុស្ស។ ទ្រឹស្ដីនេះបានពន្យល់ថា កូនកណ្ដាលជាអ្នកដែលត្រូវតស៊ូដើម្បីស្វែងរកកន្លែងសម្រាប់ខ្លួនឯង។

ទន្ទឹមគ្នានេះ ការស្រាវជ្រាវថ្មីពីសាកលវិទ្យាល័យក្នុងប្រទេសកាណាដាបានរកឃើញថា កូនកណ្ដាលតែងតែមានលក្ខណៈជាមនុស្សងាយចុះសម្រុងជាមួយអ្នកដទៃ និងផ្ដល់សហការបានល្អ (Cooperation) ហើយក៏ជាមនុស្សដែលមានភាពស្មោះត្រង់ មានចិត្តសប្បុរស និងចេះយោគយល់ (Honesty-Humility) ខ្ពស់ជាងបងប្អូនដទៃទៀត។

ដ្បិតអាចធំធាត់ជាមួយនឹងការមើលរំលង តែកូនកណ្ដាលច្រើនជា មនុស្សដែលពូកែស្ដាប់ ជាមនុស្សដែលចូលចិត្តសម្រុះសម្រួល និងជាស្ពានចម្លងទំនាក់ទំនងក្នុងគ្រួសារ។ ការដែលរស់នៅចំពាក់កណ្ដាល ធ្វើឱ្យពួកគេពូកែយល់ចិត្តអ្នកដទៃ ហើយសមត្ថភាពនេះ គឺជាចំណុចខ្លាំងមួយដែលសង្គមត្រូវការ។

វិធីសាស្រ្តដោះស្រាយបញ្ហា Middle Child Syndrome

ដើម្បីដោះស្រាយបញ្ហា Middle Child Syndrome មិនមែនជាការដែលអ្នកត្រូវតែធ្វើអ្វីមួយឱ្យលេចធ្លោ ឬជោគជ័យជាងកូនបង ឬកូនប្អូនដើម្បីទាក់ទាញចំណាប់អារម្មណ៍​នរណាម្នាក់ទេ តែគឺជាការដែលអ្នកជឿជាក់លើខ្លួនឯង។

ខាងក្រោមនេះ គឺជាវិធីសាស្ត្រមួយចំនួន ដែលអាចជួយដោះស្រាយបញ្ហាដែលកើតមានចំពោះកូនកណ្ដាល៖

  • ទទួលស្គាល់ការពិត៖ ការដែលអ្នកមានអារម្មណ៍ថា “ត្រូវបានមើលរំលង” មិនមែនជារឿងខុសនោះទេ តែគឺជាការទទួលស្គាល់ការពិត ដែលខ្លួនអ្នកត្រូវការ ហើយអាចស្វែងរកដំណោះស្រាយ។
  • បើកចិត្តនិយាយ៖ វាមិនមែនជារឿងអាត្មានិយមទេ ក្នុងការសួររកអ្វីដែលអ្នកត្រូវការ។ អ្នកអាចសាកល្បងបើកចិត្តនិយាយជាមួយនឹងគ្រួសារដោយបើកចំហរ នៅពេលមានអារម្មណ៍ថា “ត្រូវបានមើលរំលង” ឬ “ប្រៀបធៀប” ព្រោះពេលខ្លះគ្រួសាររបស់អ្នកប្រហែលជាមិនដឹងថាអ្នកមានអារម្មណ៍ទាំងអស់នេះទេ។
  • បង្កើតតម្លៃឱ្យខ្លួនឯង៖ ស្វែងយល់ពីខ្លួនឯង ដឹងពីចំណុចខ្លាំង ចំណុចខ្សោយ និងចំណង់ចំណូលចិត្តរបស់ខ្លួន។ អ្នកអាចកំណត់គោលដៅជីវិត និងកត់ត្រារាល់ភាពជោគជ័យរបស់អ្នក មិនថាធំឬតូច ដើម្បីបង្កើតទំនុកចិត្ត និងភាពរឹងមាំផ្លូវចិត្ត។
  • ស្វែងរកជំនួយ៖ អ្នកអាចសាកល្បងពិគ្រោះយោបល់ជាមួយអ្នកជំនាញ ឬចែករំលែកជាមួយមិត្តភក្ដិដែលអ្នកជឿទុកចិត្តបាន។ ការធ្វើបែបនេះ អាចជួយឱ្យអ្នកមានអារម្មណ៍ធូរចិត្ត ពីរឿងដែលអ្នកកង្វល់កន្លងមក។

ដ្បិតអ្នកមិនអាចរើសកើតជាកូនច្បង ឬកូនពៅបាន តែអ្នកដែលជាកូនកណ្ដាលក៏មានចំណុចខ្លាំងផ្ទាល់ខ្លួន។ ពេលខ្លះ ឪពុកម្ដាយអាចនឹងមិនបានចាប់អារម្មណ៍នឹងរឿងនេះ ព្រោះគាត់មានទំនួលខុសត្រូវច្រើនដែលត្រូវដោះស្រាយ។ ដូច្នេះ ការបើកចិត្តនិយាយត្រង់ទៅត្រង់មក គឺជាដំណោះស្រាយមួយ។

អ្វីដែលសំខាន់ នេះមិនមែនជាអ្វីដែលកំណត់ផ្លូវជីវិតរបស់អ្នកទេ។ អ្វីដែលអ្នកត្រូវការបំផុត គឺការជឿជាក់លើខ្លួនឯង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ



Leave a Reply

Your email address will not be published.Required fields are marked *