តើ​រៀន​ផង​ធ្វើ​ការ​ផង​ និង​រៀន​សុទ្ធ​មួយ​ណា​ល្អ​ជាង​?

ការ​សម្រេច​ចិត្ត​ដ៏​ពិបាក​បំផុត​មួយ​ជាពិសេស​សម្រាប់​​និស្សិត​សកលវិទ្យាល័យ​​ថា​តើ​រៀន​ផង​ធ្វើ​ការ​ផង​ និង​ការ​ផ្ដោត​​លើ​​រៀន​តែ​មួយ​មុខ​គួរ​ជ្រើសរើស​មួយ​ណា។ ដើម្បី​ជា​ជំនួយ​ដល់​ការ​សម្រេច​ចិត្ត​​របស់​ទាំង​អស់​គ្នា ថ្ងៃ​នេះ AMS សូម​បង្ហាញ​​គុណសម្បត្តិ ​និង​គុណ​វិបត្តិ​នៃ​ការ​រៀន​ផង​ធ្វើការ​ផង​​ដូច​ខាង​ក្រោម​នេះ៖​​​​

គុណសម្បត្តិ

១​ មាន​ចំណូល​ផ្ទាល់​ខ្លួន

មិន​ថា​អ្នក​ជា​បុគ្គលិក​ហាត់​ការ​ឬ​ធ្វើ​ការ​ពេញ​ម៉ោង​នោះ​ទេ​អ្នក​ប្រាកដ​ជា​ទទួល​បាន​ចំណូល​ខ្លះ​ដែល​​អាច​ប្រើ​ប្រាស់​សម្រាប់​ចំណាយ​ប្រចាំ​ថ្ងៃ​តិច​តួច​ឬ​ពេល​ខ្លះ​អ្នក​​អាច​ទទួល​បាន​ប្រាក់​ខែ​សមរម្យ​មួយ​ដោយ​មិន​ពឹង​ផ្អែក​លើ​គ្រួសារ​ទាំង​ស្រុង​ដូច​មុន​ក៏​ថា​បាន។​ ម្យ៉ាង​ទៀត​អ្នក​នឹង​បាន​យល់​ពី​តម្លៃ​លុយ​កាន់​តែ​ច្បាស់​ និង​យល់​ពី​ផល​វិបាក​នៃ​ការ​រក​លុយ​ផង​ដែរ​។​

២ ទំនាក់​ទំនង​​សង្គម​​មាន​លក្ខណៈ​ទូលាយ​ជាង​មុន

​ពេល​​រៀន​​នៅ​​សាលា​​ក្រុម​​មនុស្ស​ដែល​អ្នក​ត្រូវ​​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​​មាន​តែ​​ ២ក្រុម​ប៉ុណ្ណោះ​គឺ​មិត្ត​រួម​ថ្នាក់ និង​លោក​គ្រូ​អ្នក​គ្រូ​។ ក៏​ប៉ុន្តែ​បើ​សិន​ជា​អ្នក​រៀន​ផង​ធ្វើ​ការ​ផង​នោះ​ក្រុម​មនុស្ស​ដែល​អ្នក​ត្រូវ​​ទំនាក់ទំនង​ជាមួយ​មាន​ទំហំ​ធំ​ជាង​មុន​ឆ្ងាយ​អាច​ជា​មិត្ត​រួម​ការងារ​ផង​ អតិថិជន​ផង​ដែល​ពួក​គេ​ជា​ក្រុម​មនុស្ស​ដែល​ពោរពេញ​ទៅ​ដោយ​ចំណេះ​ដឹង​និង​បទ​ពិសោធន៍​ដែល​អាច​ឲ្យ​អ្នក​រៀន​សូត្រ​ពី​ពួក​គាត់​បាន​ជា​ប្រចាំ។​​

៣​ បទពិសោធន៍

គ្រាន់​តែ​ឈាន​ជើង​ចូល​កន្លែង​ធ្វើ​ការ​ភ្លាម​អ្នក​នឹង​ទទួល​បាន​បទ​ពិសោធន៍​បាត់​ទៅ​ហើយ​ រាប់​តាំង​ពី​បទ​ពិសោធន៍​ជីវិត​នឹង​បទ​ពិសោធន៍​ការងារ​។​ ម្យ៉ាង​ទៀត​បទពិសោធន៍​ពី​ការ​ធ្វើ​ការ​អំឡុង​ពេល​ការ​សិក្សា​នេះ​វា​នឹង​ជា​ប្រយោជន៍​សម្រាប់​អ្នក​អាច​ទទួល​បាន​ការងារ​ដែល​មាន​ប្រាក់​ខែ​ខ្ពស់​ឬ​កម្រិត​ណា​មួយ​ទៅ​តាម​បទ​ពិសោធន៍​ដែល​អ្នក​មាន​នេះ​​​បន្ទាប់ពី​​បញ្ចប់​ការ​សិក្សា​ភ្លាម។​​

៤ ចេះ​គ្រប់​គ្រង​ពេល​វេលា

ពាក្យ​ចាស់​ពោល​ថា​ធ្វើ​ច្រើន​ចេះ​ច្រើន​ នៅ​ពេល​ដែល​អ្នក​ចាប់​ផ្ដើម​ធ្វើ​ការ​ផង​និង​រៀន​ផង​នោះ​ការងារ​ជា​ច្រើន​នឹង​ធ្លាក់​មក​ទាំង​ការងារ​ និង​កិច្ចការ​សាលា​។​ វា​​នឹង​បង្ខំ​អ្នក​ឲ្យ​ចេះ​បែក​ចែក​
​​ពេល​វេលា​ថា​ពេល​ណា​សម្រាប់​ធ្វើ​កិច្ច​ការ​ណា ដូច្នេះ​ហើយ​យូរ​ទៅ​វា​នឹង​បង្រៀន​អ្នក​ឲ្យ​ចេះ​បែក​ចែក​ពេល​​វេលា​​ឲ្យ​មាន​តុល្យភាព។

គុណវិបត្តិ

១ ស្ត្រេស

ការ​រៀន​តែ​មួយ​មុខ​នៅ​តែ​ស្រេ្តស​ ចុះ​ទម្រាំ​បន្ថែម​ការងារ​មួយ​ទៀត។ ការងារ​កាន់​តែ​ច្រើន​ឡើង​ៗ​ ជា​កត្តា​ចម្បង​ធ្វើ​​​ឲ្យ​អ្នក​ធ្វើ​កិច្ចការ​សាលា​ដល់​​យប់​ជ្រៅ​ជា​ហេតុ​ធ្វើ​ឲ្យ​ស្ត្រេស​កើត​មាន​ឡើង​។​ ម្យ៉ាង​ទៀត​អំឡុង​ពេល​ត្រៀម​សម្រាប់​ការ​ប្រឡង​ជា​​ដើម​វា​អាច​​នឹង​​ធ្វើ​ឲ្យ​អ្នក​បារម្ភ ខ្វាយខ្វល់​និង​​ត្រូវ​ការ​ពេល​វេលា​កាន់​តែ​ច្រើន​បន្ថែម​ទៀត​ដើម្បី​រៀបចំ​ខ្លួន​។

២ មិន​មាន​ពេល​វេលា​គ្រប់​គ្រាន់

ប្រសិន​បើ​អ្នក​ធ្វើ​ការ​ពេញ​ម៉ោង​ ហើយ​រៀន​ពេល​ល្ងាច​ឬ​យប់​នោះ​អ្នក​សឹង​តែ​គ្មាន​​ពេល​​នៅ​សេស​សល់​សោះឡើយ​ក្នុង​មួយ​ថ្ងៃ​ៗ។​ ដូច្នេះ​ហើយ​អ្នក​អាច​នឹង​មិន​មាន​ពេល​វេលា​ច្រើន​ដូចមុន​ឡើយ​​សម្រាប់​ខ្លួន​ឯង​ ដូចជា​ការ​ធ្វើ​អ្វី​ដែល​ខ្លួន​ចូល​ចិត្ត​ប៉ុន្តែ​អ្នក​ក៏​អាច​មាន​ពេល​ខ្លះ​ដែរ​នា​ថ្ងៃ​ឈប់​សម្រាក​​របស់​អ្នក​។

៣ មិន​មាន​ពេល​វេលា​ចូល​រួម​កម្មវិធី​សង្គម​ផ្សេងៗ

អ្នក​ត្រូវ​ប្រាកដ​ចិត្ត​ថា​អ្នក​នឹង​ប្រហែល​ជា​មិន​អាច​ចូល​រួម​កម្មវិធី​សង្គម​ផ្សេងៗ​ឡើយ​ដោយ​សារ​តែ​ពេល​វេលា​ដែល​អ្នក​មាន​ក្នុង​មួយ​សប្ដាហ៍​​ៗ ​បាន​ចំណាយ​ទៅ​លើ​ការ​សិក្សា​និង​ការងារ​ស្ទើរ​តែ​អស់​ទៅ​ហើយ។

ខាង​លើ​នេះ​ជា​គុណសម្បត្តិ និង​គុណវិបត្តិ​​មួយ​​ចំនួន​ដែល​អ្នក​អាច​យក​ទៅ​ពិចារណា​បាន​​​បើ​សិន​ជា​បង​ប្អូន​ស្ថិត​ក្នុង កាលៈទេសៈ​មួយ​​ដែល​តម្រូវ​ឲ្យ​​ជ្រើស​រើស​រវាង​ជម្រើសទាំង២នេះ។ ជា​រួម​មក​ជម្រើស​ទាំង​ពីរ​សុទ្ធ​តែ​ជា​ជម្រើស​ល្អ​ដូច​គ្នា​ ដោយ​សា​រ​មនុស្ស​ម្នាក់ៗ​​មាន​ស្ថានភាព​ផ្សេង​គ្នា​ដូច្នេះ​ហើយ​អ្នក​គួរ​តែ​ជ្រើស​រើស​វា​ទៅ​តាម​ស្ថានភាព​ជាក់​ស្ដែង​របស់​អ្នក​ថា​តើ​ជម្រើស​មួយ​ណា​ដែល​មាន​ប្រយោជន៍​ច្រើន​បំផុត​​សម្រាប់​អ្នក ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន