Park Min Young ទម្លាយអាថ៌កំបាំងស្បែកនៅតែស្រស់ស្អាត ទោះសម្រកសល់ត្រឹម ៣៧គីឡូ

ថ្មីៗនេះតារាសម្ដែងស្រី Park Min Young បានធ្វើឱ្យមហាជន និងអ្នកគាំទ្ររបស់នាងភ្ញាក់ផ្អើលជាខ្លាំងក្រោយនាងបានព្យាយាមសម្រកមកសល់ត្រឹម ៣៧គីឡូ ដើម្បីថតរឿងថ្មីដែលមានចំណងជើងថា Marry My Husband ដោយតម្រូវឱ្យនាងដើរតួជាអ្នកជំងឺ។

នៅក្នុងរឿងនោះ គេអាចឃើញថានាងមានរូបរាងស្គមស្គាំង ទឹកមុខស្លេកស្លាំងសមជាអ្នកជំងឺពិតៗ ប៉ុន្តែទោះស្រកទម្ងន់ខ្លាំងថ្នាក់ណាក៏មិនបានធ្វើឱ្យប៉ះពាល់ដល់សម្រស់សុខភាពស្បែករបស់នាងដែរដែលនេះក៏បានធ្វើឱ្យទស្សនិកជនសរសើរមិនដាច់ពីមាត់ឡើយ។ ចំពោះអាថ៌កំបាំងថែស្បែកតារាស្រី Park Min Young បានចែករំលែកថា៖

  • មិនភ្លេចឡេការពារកម្ដៅថ្ងៃ៖ តារាស្រីរូបនេះបានប្រាប់អ្នកសារព័ត៌មានកូរ៉េថានាងមានទម្លាប់លាបឡេការពារកម្ដៅថ្ងៃតាំងពីនៅថ្នាក់វិទ្យាល័យមកម្ល៉េះ ហើយក៏បានរក្សាទម្លាប់នេះមកដល់សព្វថ្ងៃដែរ។ ការលាបឡេការពារកម្ដៅថ្ងៃជួយការពារស្បែករបស់នាងពីពន្លឺព្រះអាទិត្យ និងកាត់បន្ថយភាពចាស់មុនអាយុ។
  • ប្រើប្រាស់ម៉ាសបំប៉នស្បែក៖ នៅក្នុងឆាណែលយូធូបរបស់នាង តារាស្រី Park Min Young ធ្លាប់បាននិយាយថាពេលខ្លះនាងត្រូវផាត់មុខច្រើនម៉ោង ដូច្នេះនាងបានព្យាយាមជម្រះគ្រឿងសម្អាងរាល់ពេលសម្រាកថតរឿង និងឆ្លៀតបិតម៉ាសផងដែរ។ នាងក៏បានបន្ដទៀតថាថ្ងៃនេះនាងបានប្រើរហូតដល់ ២-៣ ដងក្នុងមួយថ្ងៃទៀតផង។
  • ប្រើម៉ាសផ្ដល់សំណើមជារៀងរាល់ថ្ងៃ៖ អាថ៌កំបាំងមួយទៀតដើម្បីជួយឱ្យស្បែករបស់តារាស្រីរូបនេះនៅតែភ្លឺរលោង គ្មានស្នាមជ្រួញគឺការប្រើម៉ាសដែលមានមុខងារផ្ដល់សំណើមជារៀងរាល់ថ្ងៃ។ មិនត្រឹមប៉ុណ្ណេះ នាងក៏មិនភ្លេចប្រើម៉ាសដែលមានមុខងារជួយឱ្យស្បែក ស ផងដែរ។
  • ផាត់មុខបែបធម្មជាតិ៖ បើជាអ្នកគាំទ្ររបស់តារាស្រី Park Min Young ប្រាកដជាដឹងហើយថានាងកម្រនឹងផាត់មុខបែបក្រាស់ៗខ្លាំងណាស់។ ផ្ទុយទៅវិញ នាងចូលចិត្តផាត់មុខបែបស្ដែងស្រាល មើលទៅធម្មជាតិដោយនាងគិតថាស្ទីលតុបតែងមុខបែបនេះនឹងរំលេចភាពស្រស់ស្អាត ស្បែកភ្លឺថ្លា និងក្មេងជាងវ័យ ៕

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ឆ្លើយ​តបចំៗ ក្រោយមានគេសួរថា “សមាគមសិល្បករខ្មែរកំពុងកសាងអ្វី”?

រយៈពេល ២ ឆ្នាំ​នៃ​ការ​ឡើង​កាន់​តំណែង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ក្នុង​អាណត្តិ​ទី៦ របស់​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន មាន​ការ​រីក​ចម្រើន និង​ផ្លាស់ប្ដូរ​ច្រើន​ក្នុង​សង្គម និង​សិល្បៈ​យ៉ាង​ណា​ក៏​ដោយ តែ​នៅតែ​មាន​អ្នក​

ចិនបើកសារមន្ទីរថ្មីរៀងរាល់ ១.៥ ថ្ងៃម្ដង ដើម្បីប្រើប្រាស់ជាឧបករណ៍និទានរឿងរ៉ាវរបស់ជាតិ

ចាប់តាំងពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០២៤ ប្រទេសចិនបានបើកសារមន្ទីរថ្មីជាមធ្យម ១ ក្នុងរៀងរាល់ ១.៥ ថ្ងៃ ដែលនៅក្នុងឆ្នាំ ២០២២ តែមួយឆ្នាំប៉ុណ្ណោះ មានការចុះឈ្មោះបើកសារមន្ទីរថ្មីដល់ទៅ ៣៨២ កន្លែង

អបអរសាទរ! Xiao Zhan ទទួលពានរង្វាន់តួឯកប្រុសឆ្នើមក្នុងមហោស្រពភាពយន្ដសិល្បៈអាស៊ី

កាលពីថ្ងៃទី២១ ខែឧសភា កន្លងទៅនេះ Xiao Zhan បានឈ្នះពានរង្វាន់តួឯកប្រុសឆ្នើមប្រចាំឆ្នាំពីក្នុងកម្មវិធី Golden Petrel Award

CapCut ប្រកាសចាប់ដៃជាមួយ Google ដើម្បីយកមុខងារកាត់តវីដេអូបញ្ចូលក្នុង Gemini

រាប់ថាជាព័ត៌មានដ៏ធំសម្រាប់ក្រុមអ្នកបង្កើតមាតិកា ខណៈដែលកម្មវិធីកាត់តវីដេអូពេញនិយម​គឺ CapCut បានប្រកាសចាប់ដៃគូសហការជាមួយ Gemini ដើម្បីត្រៀមលើកយក Tool

តារាស្រីកម្ពុជា ស៊ីន យូប៊ីន ជ្រើសប្រើអាវច្នៃពីសូត្រខ្មែរចូលរួមមហោស្រពភាពយន្តសិល្បៈអាស៊ីនៅម៉ាកាវ

ស៊ីន យូប៊ីន ជ្រើស​ប្រើ​សម្លៀកបំពាក់​ច្នៃ​យ៉ាង​ប្រណិត​ពី​សូត្រ​ខ្មែរ​ក្នុង​កម្មវិធី Asian Art Film Festival 2026 នៅ​ឯ​ទីក្រុង​ម៉ាកាវ ប្រទេស​ចិន សូម្បី​អាវ​ដែល​កញ្ញា​ពាក់​ឡើង​យន្តហោះ​ពី​កម្ពុជា​ក៏​បាន​ច្នៃ​ពី​សូត្រ​របស់​ខ្មែរ​ដែរ។

តារាចិន ៥ រូបដែលតស៊ូជម្នះភាពក្រីក្រនិងការលំបាកខ្លាំងមុនក្លាយជាតារាលំដាប់មុខ

នៅពីក្រោយពិភពដ៏ស្រស់ឆើតឆាយនៃវិស័យកម្សាន្តចិន តារាល្បីៗលំដាប់កំពូលជាច្រើនរូប ជាក់ស្ដែងធ្លាប់បានឆ្លងកាត់ជីវិតកុមារភាពដ៏លំបាកវេទនា និងការតស៊ូក្នុងជីវិតយ៉ាងជូរចត់ មុន

ប៉ូលិសស្នើសុំដីកាចាប់ខ្លួនប្រធានយូធូប Hoverlab ពីបទផ្សាយព័ត៌មានមិនពិតជុំវិញរឿងរ៉ាវ Kim Soo Hyun  និង Kim Sae Ron

នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នេះ គណនីប៉ូលិសតំបន់ Gangnam ទីក្រុងសេអ៊ូល បានបញ្ជាក់នៅក្នុងលិខិតស្នើសុំដីកាចាប់ខ្លួនដែលបានដាក់ជូនព្រះរាជអាជ្ញាថា លោក Kim Se-ui ដែលជាប្រធានគណនីយូធូប Hoverlab បាន

Felix, Liu Yifei និងតារាល្បីៗជាច្រើនទៀតចូលរួមកម្មវិធីបង្ហាញម៉ូដពិសេសរបស់ Louis Vuitton នៅញូវយ៉ក

បណ្ដាទូតសុច្ឆន្ទៈ (House Ambassadors) រួមទាំងភ្ញៀវកិត្តិយសលំដាប់ VIP របស់ Louis Vuitton ជាច្រើនបានចូលរួមទស្សនាការបង្ហាញម៉ូដសម្លៀកបំពាក់ Collection Cruise 2027

The Zero Project កាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងឡើងៗ ខាងសារព័ត៌មានកូរ៉េចុះផ្សាយមិនឈប់

កម្មវិធី Reality Survival របស់​កូន​ខ្មែរ The Zero Project កំពុង​ល្បី​រន្ទឺ ចាប់តាំង​ពី​ដំណើរ​ការ​ដំបូង​នា​ខែ​មីនា ឆ្នាំ ២០២៦ រហូត​មក​ដល់​ពេល​នេះ ដំណើរ​ការ​ជាង ២ ខែ​ហើយ និង​ជ្រើសរើស​បាន​បេក្ខភាព​មាន​សមត្ថភាព​ជាង

BTS ត្រៀមអបអរខួប ១៣ ឆ្នាំ ជាមួយនឹងមហោស្រពខ្នាតធំនៅឯទីក្រុងប៊ូសាន

BTS គ្រោងរៀបចំគម្រោងដ៏ធំមួយនៅទូទាំងទីក្រុងប៊ូសាន ក្រោមការសហការជាមួយរដ្ឋបាលក្រុងប៊ូសាន ដើម្បីអបអរសាទរខួប ១៣ ឆ្នាំនៃការបង្ហាញខ្លួនដំបូងរបស់ក្រុមនៅខែមិថុនា ខាងមុខនេះ។ នេះបើយោងតាមការ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី