ផ្ទុះការព្រួយបារម្ភខ្លាំងពេក Park Min-young ទម្លាយការពិតពីក្រោយរូបរាងស្គមស្គាំងខុសធម្មតារបស់ខ្លួន

តារាសម្តែងស្រីជួរមុខកូរ៉េ Park Min-young ដែលត្រូវបានស្គាល់ច្រើនផងដែរថាជាតួសម្តែងក្នុងរឿងភាគដ៏ល្បីរបស់ទូរទស្សន៍ tvN “Marry My Husband” បានធ្វើឱ្យអ្នកគាំទ្រមានការព្រួយបារម្ភ ចំពោះរូបរាងស្គមស្គាំងគួរឱ្យកត់សម្គាល់របស់នាងនៅក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយរឿងភាគចុងក្រោយកាលពីពេលថ្មីៗ។

តារាស្រីរូបនេះបានចូលរួមសន្និសីទសារព័ត៌មាននៅដើមសប្ដាហ៍នេះនៅសណ្ឋាគារ Stanford ក្នុងទីក្រុង Sangam-dong ទីក្រុងសេអ៊ូល សម្រាប់ការផ្សព្វផ្សាយរឿងភាគថ្មីរបស់ TV Chosun “The Confidence Man KR”។ ស្លៀក​រ៉ូប​ពណ៌សាច់ តារាស្រីត្រកូល Park បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍ទស្សនិកជន​យ៉ាងខ្លាំងសម្រាប់រូប​សម្រស់​ និងទម្រង់​មុខដ៏ផូរផង់។​

យ៉ាង​ណា​មិញ រូប​រាងស្គម​ស្ដើង​ប្លែកពីធម្មតា​របស់​នាង​បាន​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ​លើ​អ៊ីនធឺណិត​យ៉ាង​ឆាប់​រហ័ស។ អ្នក​ប្រើ​បណ្ដាញ​សង្គម​បាន​សម្ដែង​ការ​ព្រួយ​បារម្ភខណៈឆ្អឹងដងកាំបិត ឆ្អឹងជំនីរ និងឆ្អឹងម្រាមដៃរបស់នាងហាក់លេចឡើងខុសធម្មតា និងបាន​បញ្ចេញ​មតិ​ថា “នាង​មើល​ទៅ​ខ្សោយ​ណាស់” “រ៉ូប​មើល​ទៅ​អស្ចារ្យ​ណាស់ ប៉ុន្តែ​នាង​ស្គម​ពេក” “សូម​ញ៉ាំឱ្យ​ច្រើនទៅ” និង “នាង​ស្អាត ប៉ុន្តែ​មើល​ទៅ​ស្គម​ពេក”​ ជាដើម។

គួរបញ្ជាក់ថា Park Min-young ធ្លាប់បង្កការចាប់អារម្មណ៍ខ្លាំងនៅ​ពេល​បង្ហាញ​ខ្លួន​ក្នុង​រឿង​ភាគ​ល្បី ​“Marry My Husband” កាល​ពី​ឆ្នាំ​មុន ដោយនាងបាន​ស្រកទម្ងន់​អស់ ៣៧ គីឡូក្រាម​ដើម្បី​សម្ដែងជា​អ្នក​ជំងឺ​មហារីក។ ខណៈដែលការយកចិត្តទុកដាក់របស់នាងចំពោះការសម្ដែងតួអង្គនេះត្រូវបានសរសើរយ៉ាងទូលំទូលាយ មនុស្សជាច្រើនមានការព្រួយបារម្ភថាការផ្លាស់ប្តូរខ្លាំងបែបនេះអាចប៉ះពាល់ដល់សុខភាពរបស់នាង។ ថ្វីត្បិតតែក្រោយមក នាងបានត្រលប់មកស្រស់ស្រាយ និងមើលទៅមានសុខភាពល្អជាងមុន ប៉ុន្តែក្តីបារម្ភបានកើតមានឡើងវិញ បន្ទាប់ពីការបង្ហាញរូបរាងរបស់នាងថ្មីៗនេះ។

ជាការឆ្លើយតប កាលពីថ្ងៃអង្គារ Park Min Young បានបកស្រាយបញ្ហានេះនៅលើគណនីបណ្ដាញសង្គមរបស់នាងដោយបញ្ជាក់ថាការសម្រកទម្ងន់បច្ចុប្បន្នរបស់នាងគឺសម្រាប់ការសម្ដែងក្នុងរឿងថ្មីមួយទៀតមានចំណងជើងថា “Siren” ។

នាងបានសរសេរថា “ខ្ញុំបានតមអាហារតាមក្បួនសុខភាពត្រឹមត្រូវដើម្បីសម្ដែងតួអង្គ Han Seol-ah នៅក្នុងរឿង “Siren” ប៉ុន្តែដោយសារតែកាលវិភាគដ៏មមាញឹក ខ្ញុំបានស្រកទម្ងន់លើសពីការគ្រោងទុកបន្តិច។ ឥឡូវនេះខ្ញុំញ៉ាំអាហារពេញ ៣ ពេលក្នុងមួយថ្ងៃ ដូច្នេះសូមកុំបារម្ភ។ សូមរង់ចាំទស្សនារឿង ‘The Confidence Man KR’, ‘Siren’ និងកម្មវិធីផ្សេងៗរបស់ខ្ញុំនាពេលខាងមុខ”។

សម្រាប់ភាពយន្តភាគ “The Confidence Man KR” គឺជារឿងបែបកំប្លែងនិយាយអំពីកំពូលអ្នកបន្លំខ្លួនបីនាក់ដែលប្រើជំនាញរបស់ពួកគេដើម្បីសងសឹកបណ្ដាមនុស្សអាក្រក់ក្នុងសង្គមសម័យទំនើប។ ភាគដំបូងនឹងចាក់ផ្សាយនៅថ្ងៃសៅរ៍នេះនៅលើទូរទស្សន៍ Chosun និង Coupang Play ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *