បវរកញ្ញា និងបុរសឯក ទាំងប៉ុន្មានរូបនេះមានរូបសម្បត្តិ ចំណេះដឹង ហើយបម្រើការងារលើយន្តហោះ

មក​ទល់​ពេល​នេះ​មាន​សិល្បករ​ខ្មែរ​ជាច្រើន​បាន​ប្ដូរ​អាជីព​ទៅ​ជា​អ្នក​បម្រើ​ការងារ​នៅ​លើ​យន្តហោះ និង​វិស័យ​អាកាសចរណ៍ ហើយ​ខ្លះ​ទៀត​ក៏​ចាប់​យក​អាជីព​ទាំង ២ តែម្ដង ប្រសិនបើ​ពេលវេលា​អំណោយផល។ មួយ​វិញ​ទៀត​សិល្បករ​ភាគច្រើន​គឺជា​បវរកញ្ញា ឬ​បុរស​ឯក ដែល​ធ្លាប់​ឆ្លងកាត់​ការ​ប្រកួតប្រជែង​វេទិកា​សម្រស់។

បវរកញ្ញា បុរស​ឯក​​ជា​កំពូល​សម្រស់​នោះ មាន​ទាំង​ចំណេះ​ដឹង​ភាសា​បរទេស ចំណេះដឹង​ទូទៅ ចរិយាសម្បត្តិ ហើយ​ជា​ក៏​បុគ្គល​មាន​រូបសម្រស់​​ស្រស់​ស្អាត សង្ហា។ ជា​អ្នក​បម្រើ​ការងារ​លើ​យន្តហោះ ទទួល​បាន​ចំណូល​ខ្ពស់ បូក​រួម​ទាំង​អាច​ធ្វើ​ដំណើរ​ទៅ​ប្រទេស​នានា​លើ​ពិភពលោក​យ៉ាង​សប្បាយ​រីករាយ​ទៀត​ផង។ ខាងក្រោម​ជា​បវរកញ្ញា បុរសឯក ធ្លាប់​មាន​ប្រវត្តិ​ធ្លាប់​បម្រើ​ការ​ងារ​ក្នុង​វិស័យ​អាកាសចរណ៍៖

១. ហេងរិន សុម៉ាលីតា៖ ធីតាឯកសង្ក្រាន្តរដូវកាលទី៣ ឆ្នាំ ២០២២ កំពុង​បំពេញ​ការងារ​ឲ្យ​ក្រុមហ៊ុន Emirates។

២. ហេង សុទ្ធនិស្ស័យ៖ Miss University 2016 និងចេញទៅប្រកួត​​កម្មវិធី​ Miss​ Cosmopolitan World 2016 នៅ​​​ម៉ាឡេស៊ី ឆ្នាំ ២០២០,Miss Earth Interntional ឈ្នះមេដាយមាស The Best In Talent Show ហើយ, Miss Universe Cambodia ២០២២ ទទួលបានលំដាប់រងទី១ ដោយ​នាងធ្លាប់​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​អាកាសចរណ៍ជាច្រើន បច្ចុប្បន្ន​នាង​កំពុង​សិក្សា​បន្ត​នៅ​បរទេស។

៣. លន់ បូដាលីស៖ អតីតបេក្ខភាពក្នុងកម្មវិធី Cambodia Next Top Model ដែលនាងទទួលបានចំណាត់ថ្នាក់លេខ៣ កំពុង​បម្រើ​ការងារ​នៅ Air Cambodia។

៤. វន សិលា៖ Mister Supranational Cambodia 2023 និង Mister Cambodia 2019 កំពុង​បម្រើ​ការងារ​ឲ្យ​ក្រុមហ៊ុន Air Asia។


៥. យូ ថនវណ្ណៈ៖ MISTER GRAND CAMBODIA 2022 កំពុង​បម្រើ​ការងារ​ឲ្យ​ក្រុមហ៊ុន Air Asia។

៦. Kelvan fox៖ Man of The Globe International 2022 ធ្លាប់​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​អាកាស​ចរណ៍​ជាច្រើន ហើយ​បច្ចុប្បន្ន​លោក​ជា​បុគ្គលិក​ក្រុមហ៊ុន Air Asia៕

រូបភាព៖ Kelvan fox,យូ ថនវណ្ណៈ, វន សិលា, ហេងរិន សុម៉ាលីតា, ហេងរិន សុម៉ាលីតា, លន់ បូដាលីស និងអ៊ីនធឺណេត


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មានលុយទិញទុកមើលបាន! គ្រោងឆ្អឹង T-rex លក់ចេញក្នុងតម្លៃ ៥០.១ លានដុល្លារ នៅការដេញថ្លៃរបស់ Sotheby’s

កាលពីថ្ងៃទី១៤ ខែកក្កដានេះ ក្រុមហ៊ុនដេញថ្លៃ Sotheby’s បានដាក់ដេញថ្លៃគ្រោងឆ្អឹងផូស៊ីលដាយណូស័រ Tyrannosaurus rex ក្នុងទីក្រុងញូវយ៉ក ដោយបានលក់ចេញក្នុងតម្លៃ ៥០.១ លានដុល្លារ ក្លាយជាគ្រោងឆ្អឹងថ្លៃបំផុត

ជូរី ល្អហួស នឹងអង្រួនឆាក Miss Teen icon international 2026 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ទី​បំផុត​ឆាក​បវរកញ្ញា​អន្តរជាតិ ដែល ជូរី ល្អហួស នឹង​តំណាង​ឲ្យ​កម្ពុជា ត្រូវ​បាន​ប្រកាស​ឲ្យដឹងហើយ។ ដោយ​យុវតី​រូប​នេះ​ត្រូវ​បាន​តែងតាំង​ឲ្យ​ចូលរួម​ប្រកួតប្រជែង Miss Teen icon international 2026 ដែល​ជា​ជា​វេទិកា​ដ៏​

កូនចិញ្ចឹមខ្មែររបស់ Angelina Jolie និងប្អូនស្រីប្រកាសតាមកាសែត ស្នើសុំឈប់ប្រើប្រាស់នាមត្រកូលឪពុកជាផ្លូវការ

Maddox និង Zahara កូនចិញ្ចឹមរបស់ Angelina Jolie និង Brad Pitt ដែលពួកគេបានទទួលចិញ្ចឹមបីបាច់កាលពីពេលនៅរស់នៅជាប្តីប្រពន្ធជាមួយគ្នា បានដើរទៅមុខមួយជំហានទៀតក្នុងការបំពេញនីតិវិធីដើម្បី

ក្រសួង​ប្រើធម៌​ក្ដៅដល់​​អាជីវករ​ជួល​ឈុត​បុរាណ​ច្នៃ​ខុស​ទម្រង់​ដើម និង​ការប្រើកំណាត់សម្លៀកបំពាក់​​ថៃ

ក្រសួង​បាន​ចាប់​ផ្ដើម​ប្រើ​ធម៌​ក្ដៅ​ដល់​អាជីវករ​ដែល​ប្រកប​របរ​ជួល​ឈុត​បុរាណ​ក្នុង​ខេត្ត​សៀមរាប​ដែល​ច្នៃ​ខុស​ទម្រង់​ដើម និង​ប្រកាស​បិទ​ការ​ប្រើប្រាស់​កំណាត់​ដែល​មាន​ប្រភព​មក​ពី​ប្រទេស​ថៃ យ៉ាង​យូរ​ត្រឹម​ដើម​ឆ្នាំ ២០២៧។

ប្រេន ALmée Couture បានបង្ហាញខ្លួនក្នុងកម្មវិធី Bilibili World នៅចិន គ្រងដោយព្រះនាង ជេនណា

សិល្បករ និង​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា បាន​ចូលរួម​កម្មវិធី Bilibili World ឆ្នាំ ២០២៦ កាលពី​ថ្ងៃ ១០ ខែ​កក្កដា ឆ្នាំ ២០២៦ កន្លង​ទៅ​នៅ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​ជាតិ​ក្នុង​ទីក្រុង​សៀងហៃ ប្រទេស​ចិន។ ទ្រង់​ទទួល​បាន​ការ​ចាប់

Kon Ant នាំបវរកញ្ញា Catalina Duque ទស្សនាចម្លាក់នៅជញ្ជាំងប្រាសាទអង្គរវត្ត និងបញ្ជាក់ពីស្បៃខ្មែរ ដែលមានតាំងពីយូរលង់

បន្ទាប់​ពី​បញ្ចប់​ការ​បំពាក់​មកុដ​ដល់​បវរកញ្ញា​ខ្មែរ សុខគា គីមលាង ជា Miss International Cambodia 2026 ផ្លូវ​ការ​ហើយ​នោះ ក៏​ជា​ពេល​ដែល​នាំ​ឲ្យ​បវរកញ្ញា Catalina Duque ជនជាតិ​កូឡុំប៊ី​រូបនេះ​បាន​ឃើញ និង​បាន​ស្គាល់​ពី​អច្ឆរិយ​វត្ថ​ដ៏​អស្ចារ្យ​របស់​ពិភពលោក

សុខគា គីមលាង អ្នកតំណាងរូបសម្រស់នារីខ្មែរ ក៏ជាអ្នកយក​កេរដំណែលវប្បធម៌ សិល្បៈ អត្តសញ្ញាជាតិខ្មែរទៅលើឆាកអន្តរជាតិ

ការ​តែងតាំង សុខគា គីមលាង មិន​ត្រឹមតែ​នឹង​ជា​អ្នក​តំណាង​សម្រស់​នារី​ខ្មែរ​តែ​មួយ​មុខ​លើ​ឆាក​អន្តរជាតិ​មាន​បរទេស​ជាច្រើន​ឃើញ​​ប៉ុណ្ណោះ​ឡើយ ការ​តែងតាំង​នេះ​នឹង​នាំ​យក​អ្នក​បង្ហាញ​វប្បធម៌​ដ៏​ល្អ​ឥត​ខ្ចោះ ដើម្បី​សម្ដែង​របាំ​បុរាណ​ខ្មែរ​នា​វគ្គ​ណា​មួយ​ក្នុង​កម្មវិធី។

បន្ទាប់ពី «Rise for Khmer» នាំវប្បធម៌ខ្មែរនៅបារាំងល្បី​ខ្ទរខ្ទារ ពេលនេះកំពុងរៀបចំ «Rise for Khmer 2026»

ព្រឹត្តិការណ៍ «Rise for Khmer» ដែល​រៀបចំ​ឡើង​កាលពី​ចុង​ឆ្នាំ ២០២៥ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌ ប្រពៃណី​ខ្មែរ​នៅ​ទឹកដី​​អឺរ៉ុប ជាពិសេស​ដើម្បី​ឲ្យ​កូន​ខ្មែរ​ដែល​ធំធាត់​នៅ​បរទេស។ «Rise for

Justin Bieber នឹងចូលរួមជាមួយ Shakira និង BTS ក្នុងការសម្ដែងនៅវគ្គផ្ដាច់ព្រ័ត្រ World Cup 2026 រំពឹងរកថវិកាបាន ១០០លានដុល្លារជួយដល់ការអប់រំពិភពលោក

ស្ថាប័ន FIFA និងអង្គការ Global Citizen បានប្រកាសនៅថ្ងៃទី៩ ខែកក្កដានេះថា កំពូលតារាចម្រៀងប៉ុប Justin Bieber នឹងចូលរួមជាតួឯកសំខាន់ម្នាក់ទៀត ក្នុងកម្មវិធី Halftime Show នៃវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA World

ចៅហ្វាយក្រុងអាមេរិកឈាមជ័រខ្មែរបង្កើតប្រវត្តិសាស្ត្រក្រុង Terre Haute ឡើងកាន់តំណែងក្នុងវ័យ ២៧ ឆ្នាំ

ង​វ័យ ២៧ ឆ្នាំ កូន​ខ្មែរ-ចាម៉ៃកា ដែលជាមានសញ្ជាតិអាមេរិក Brandon Sakbun បាន​ឡើង​កាន់​តំណែង​ជា​អភិបាល​ក្រុង​ទី​៤៣ នៃ​ទី​ក្រុង Terre Haute រដ្ឋ Indiana ហើយបាន​ក្លាយ​ជា​អ្នក​ដឹក​នាំ​ដែល​មាន​វ័យ​ក្មេង​ជាង​គេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ទី

Leave a Reply

Your email address will not be published.Required fields are marked *