ជ្រុលស្រលាញ់សង្សារចាស់របស់មិត្ត គួរធ្វើបែបណាទើបរក្សាមិត្តភាពបាន?

បើជ្រុលស្រលាញ់សង្សារចាស់របស់មិត្ត តើត្រូវធ្វើបែបណា? នេះប្រហែលជាសំណួរដ៏ពិបាកឆ្លើយ ព្រោះដូចដែលយើងដឹងហើយថា វាជារឿងដែលមនុស្សភាគច្រើនពិបាកទទួលយក។ យ៉ាងណាមិញ ស្នេហាគឺជាអារម្មណ៍ធម្មជាតិមួយរបស់មនុស្ស ដែលពេលខ្លះវាក៏កើតឡើងមិនរើសពេលវេលា ហើយនៅពេលដែលយើងធ្វើតាមបេះដូង ប្រាកដណាស់វានឹងអាចប៉ះពាល់ដល់ទំនាក់ទំនងផ្សេងទៀត។

មូលហេតុអ្វីខ្លះទើបធ្វើឱ្យមិត្តយើងមានអារម្មណ៍មិនល្អចំពោះស្ថានការណ៍បែបនេះ?

Mukti Jarvis ដែលជាអ្នកព្យាបាលផ្លូវចិត្តគូស្នេហ៍មួយរូប បានពន្យល់ថា មិត្តភក្តិជិតដិតមានទំនោរចែករំលែករឿងផ្សេងៗជាមួយគ្នា ជាពិសេសនៅពេលនិយាយអំពីអាថ៌កំបាំងដែលមិនអាចចែករំលែកជាមួយអ្នកដទៃ ដូចជាស្នេហា និងទំនាក់ទំនងជាដើម។ ដូច្នេះ នៅពេលដែលមិត្តរបស់យើងជ្រើសរើសទាក់ទងសង្សារចាស់ ដែលធ្លាប់ជាផ្នែកនៃការសន្ទនាជាមួយគ្នា នោះនឹងអាចឱ្យយើងមានអារម្មណ៍ថាត្រូវបានក្បត់។

លើសពីនេះ Natalie Lue ដែលជាអ្នកជំនាញខាងទំនាក់ទំនងបានចង្អុលបង្ហាញថា មិត្តភ័ក្តិរបស់យើងអាចនៅតែមានអារម្មណ៍មួយចំនួន មិនថាអារម្មណ៍វិជ្ជមាន និងអវិជ្ជមានជាមួយសង្សារចាស់ ដូច្នេះនៅពេលយើងទាក់ទងសង្សារចាស់ម្នាក់នោះ ពួកគេនឹងមានអារម្មណ៍មិនល្អឡើយ។ វាមិនមែនជារឿងចម្លែកទេដែលមិត្តរបស់យើងមានអារម្មណ៍ដូចជាបានបាត់បង់អ្វីមួយ មិនថាជាការទុកចិត្ត ភាពស្និទ្ធស្នាល ឬអារម្មណ៍សុវត្ថិភាពក្នុងមិត្តភាពដែលធ្លាប់មាននោះទេ ដោយសារតែទំនាក់ទំនងក្នុងលក្ខណៈនេះច្រើនតែមានភាពស្មុគស្មាញ និងភាពរសើបជាងទំនាក់ទំនងផ្សេងទៀត។

ដូច្នេះ បើ​ចង់​ឲ្យ​មិត្តភាពនៅដដែល តើត្រូវធ្វើ​របៀប​ណា?

ប្រសិនបើយើងចាត់ទុកមិត្តរបស់យើងជាមនុស្សសំខាន់ក្នុងជីវិត ការរក្សាទំនាក់ទំនងរបស់យើងជាមួយពួកគេប្រហែលជាសំខាន់ដូចជាការចាប់ផ្តើមទំនាក់ទំនងស្នេហាថ្មីដូចគ្នា។ ដើម្បី​ការពារ​មិត្តភាព​នេះ​កុំ​ឲ្យ​រសាត់​ទៅ​វិញ អ្នកឯកទេសផ្លូវចិត្ត Julia Childs Heyl ​បាន​ផ្តល់​នូវ​វិធី​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ចំនួន ៥៖

១. និយាយជាមួយមិត្តឱ្យបានច្បាស់លាស់តាំងពីដំបូង

គ្មាន​មិត្ត​ណា​ចង់​ឲ្យ​មិត្ត​របស់​ខ្លួន​លាក់​រឿង​សំខាន់​នោះ​ទេ ហើយមកដឹង​ពី​អ្នក​ផ្សេងទេ។ បើអាចធ្វើបាន យើងអាចប្រមូលភាពក្លាហាន ហើយនិយាយជាមួយមិត្តរបស់យើងដោយបើកចំហអំពីអារម្មណ៍របស់យើងចំពោះសង្សារចាស់គេ ព្រោះការរក្សាទំនាក់ទំនងជាសម្ងាត់ មិនព្រមប្រាប់គ្នាតាំងពីដំបូង អាចនាំមកនូវផល​វិបាក​អវិជ្ជមាន​ដែល​​បំផ្លាញ​ចំណង​មិត្តភាព​ច្រើនជាង។

២. បែងចែកគម្លាតរវាងមិត្តភាព និងស្នេហា

ព្យាយាមមិនលើកយកបញ្ហារបស់ដៃគូយើងមកធ្វើជាប្រធានបទនៅក្នុងការសន្ទនាទាំងអស់ជាមួយមិត្តភ័ក្តិ ព្រោះយើងមិនអាចដឹងទេថា ក្នុងចិត្តរបស់គេ មានអារម្មណ៍ ឬសំឡឹងមើលស្ថានការណ៍នេះក្នុងផ្លូវណា។ ការ​ពិភាក្សា​អំពី​ទំនាក់​ទំនង​ដោយ​មិនប្រយ័ត្នអាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍ និងផ្លូវចិត្ត​របស់​ភាគីម្ខាងទៀតបាន។

៣. គោរពព្រំដែនរបស់មិត្ត

ប្រសិនបើមិត្តនិយាយថាពួកគេមិនចង់ដឹង ឬបដិសេធមិននិយាយដល់សង្សារចាស់ពួកគេទេនោះ យើងក្នុងឋានៈជាមិត្តគួរតែគោរពតាមបំណងប្រាថ្នាពួកគេ និងកំណត់ព្រំដែនច្បាស់លាស់ ព្រោះពេលខ្លះគឺអាចនឹងត្រូវរង់ចាំឱ្យពេលវេលាជាអ្នកព្យាបាលមិត្តភាពតែប៉ុណ្ណោះ។

៤. តែងតែផ្តល់តម្លៃដល់មិត្តភាពជានិច្ច

ប្រសិនបើអ្នកពិតជាចង់រក្សាមិត្តភាពពិតមែន អ្នកត្រូវតែបញ្ជាក់ឱ្យច្បាស់ថាមិត្តនៅតែជាមនុស្សសំខាន់ក្នុងជីវិតរបស់អ្នក។ យកចិត្តទុកដាក់លើរាល់ទង្វើរបស់អ្នកជាមួយពួកគេ ចំណាយពេលជាមួយពួកគេ និងយកចិត្តទុកដាក់ចំពោះពួកគេ ដើម្បីធានាថាអ្នកនៅតែជាអ្នកដដែល គឺនៅតែជាមនុស្សសំខាន់សម្រាប់មិត្តមិនប្រែប្រួល។

៥. កុំយករឿងសម្ងាត់ចាស់ៗមកលាតត្រដាងក្នុងទំនាក់ទំនងថ្មី

អ្វីក៏ដោយដែលមិត្តរបស់អ្នកធ្លាប់ប្រាប់អ្នកអំពីអតីតរបស់ពួកគេ គួរតែត្រូវបានរក្សាទុកជាសម្ងាត់រៀងរហូត។ កុំចែករំលែក ឬពិភាក្សារឿងទាំងអស់នោះជាមួយដៃគូថ្មីរបស់អ្នក ព្រោះ​ធ្វើបែបនេះ មិន​ត្រឹម​តែ​ក្បត់​ទំនុក​ចិត្ត​របស់​ពួក​គេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​អាច​នាំ​ឱ្យ​មាន​ការ​ប្រេះឆា​ក្នុង​មិត្តភាព​របស់​អ្នក​ផង​ដែរ។

ចុងក្រោយ ភាគីមិត្តរបស់អ្នកក៏មានសិទ្ធិមិនពេញចិត្តនឹងទំនាក់ទំនងនេះដូចគ្នា ហើយប្រសិនបើគេសម្រេចចិត្តដើរចេញ មិនបន្តមិត្តភាព អ្នកប្រហែលជាត្រូវរកវិធីធ្វើចិត្ត និងទទួលយកផលដែលតាមមកនោះ ព្រោះ​បើ​អ្នក​សម្រេច​ចិត្តជ្រើសផ្លូវទាក់ទងសង្សារចាស់របស់មិត្តហើយ អ្នកក៏ត្រូវទទួលស្គាល់ថាអ្វីៗ​​អាច​នឹង​ផ្លាស់​ប្តូរ ហើយ​ប្រហែល​ជា​មិនអាច​ដូចដើមវិញបានទេ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ



Leave a Reply

Your email address will not be published.Required fields are marked *