បើ​សង្កេត​ឃើញ​​ ៦ចំណុច​នេះ​ ​​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​ទាក់​ទាញ​ខ្លាំង​ណាស់

មនុស្ស​គ្រប់​រូប​តែង​តែ​មាន​លក្ខណៈ​ពិសេស​ផ្សេងៗ​គ្នា​ទៅ​តាម​រូបរាង​ និង​អត្តចរិត​ពី​ធម្មជាតិ​របស់​ខ្លួន។ ប៉ុន្តែ​ជាទូទៅ​មនុស្ស​ភាគច្រើន​តែង​តែ​មាន​ការ​សង្ស័យ​ទៅ​លើ​ខ្លួន​ឯង​ ឬ​គិត​ថា​ខ្លួន​ឯង​មិន​មែន​ជា​មនុស្ស​ទាក់​ទាញ​ បើ​ទោះបី​ជា​មាន​ការ​សរសើរ​ពី​អ្នក​ដទៃ​យ៉ាង​ណា​ក៏​ដោយ។ តើ​អ្នក​ធ្លាប់​គិត​ថា​ខ្លួន​ឯង​ជា​មនុស្ស​ដែល​មាន​ភាព​ទាក់​ទាញ​ដែល​ទេ? បើ​សិន​ជា​អ្នក​មិន​ទាន់​ជឿជាក់​ថា​ខ្លួន​ឯង​មាន​ភាព​ទាក់​ទាញ​ ខាង​ក្រោម​គឺ​ជា​ហេតុផល​ ៧យ៉ាង​ដែល​អាច​បញ្ជាក់​ថា​អ្នក​ជា​មនុស្ស​ទាក់​ទាញ​បាន។

១ មនុស្ស​មិនដែល​ស្គាល់​តែង​តែ​សម្លឹង​មើល​អ្នក

អ្នក​ប្រាកដ​ជា​គិត​ថា​មនុស្ស​ប្លែក​មុខ​សម្លឹង​មើល​មក​អ្នក​វា​ជា​រឿង​ធម្មតា​ទេ ប៉ុន្តែ​បើ​សិន​ជា​អ្នក​រឿង​នេះ​តែង​តែ​កើត​ឡើង​ជា​ញឹក​ញាប់​វា​មិន​មែន​ជា​រឿង​ធម្មតា​ទេ វា​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​ដែល​មាន​ភាព​ទាក់​ទាញ។ នៅ​ពេល​ដែល​យើង​យល់​ថា​នរណា​ម្នាក់​មាន​ភាព​ទាក់​ទាញ​ ពេល​ដែល​យើង​ឃើញ​ពួក​គេ​ម្ដងៗ​ វា​ពិត​ជា​ពិបាក​ណាស់​ក្នុង​ការ​បញ្ឈប់​ខ្លួន​ឯង​ឲ្យ​មើល​ពួកគេ។ ដូច្នេះ​បើ​សិន​ជា​មាន​មនុស្ស​តែង​សម្លឹង​មើល​អ្នក​វា​បាន​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​ទាក់​ទាញ​ហើយ។

២ ​គេ​តែង​តែ​សួរ​សំនួរ​ជា​ច្រើន​ទៅ​កាន់​អ្នក

ហេតុអ្វី​អ្នក​សួរ​សំនួរ​ទៅ​កាន់​អ្នក​ដទៃ? ចម្លើយ​គឺ​អ្នក​ចង់​ស្គាល់​ពួកគេ​ឲ្យ​បាន​ច្រើន​ជាង​មុន។ ដូច្នេះ​ហើយ​ពេល​ដែល​អ្នក​ដទៃ​យល់​ថា​អ្នក​ជា​មនុស្ស​ដែល​មាន​ភាព​ទាក់​ទាញ​ពួក​គេ​ប្រាកដ​ជា​ចង់​ស្គាល់​អ្នក​ច្រើន​ជាង​មុន ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​សំនួរ​ជា​ច្រើន​កើត​ឡើង​។យ៉ាង​ណា​មិញ​ការ​សិក្សា​ស្រាវជ្រាវ​មួយ​ក្នុង​ឆ្នាំ​ ២០១៧​ ក៏​បាន​បង្ហាញ​ថា​នៅ​ពេល​ដែល​នរណា​ម្នាក់​សួរ​សំនួរ​ជា​ច្រើន​ទៅ​កាន់​អ្នក​ដទៃ​ ពួក​គេ​ប្រាកដ​ជា​ចូល​ចិត្ត​ដៃគូ​សន្ទនា​របស់​គេ​នោះ​។

៣ មនុស្ស​ជុំវិញ​អ្នក​រីករាយ

ពេល​ដែល​មនុស្ស​ជុំ​វិញ​ខ្លួន​អ្នក​យល់​ថា​អ្នក​ជា​មនុស្ស​ដែល​មាន​ភាព​ទាក់​ទាញ​ពួក​គេ​តែង​តែ​ញញឹម​ទៅ​កាន់​អ្នក​ និង​សើច​ពេល​ដែល​អ្នក​និយាយ​លេង​អ្វី​មួយ​ ទោះ​បី​ជា​វា​មិន​គួរ​ឲ្យ​អស់​សំណើច​ក៏ដោយ។ យ៉ាង​ណា​លោកស្រី Helen Fisher ដែល​ជា​នរវិទ្យា ជនជាតិ​អាមេរិក​បាន​រក​ឃើញ​ថា​ពេល​ដែល​អ្នក​យល់​ថា​នរណា​ម្នាក់​មាន​ភាព​ទាក់ទាញ​ខួរ​ក្បាល​របស់​អ្នក​នឹង​វាយ​ប្រហារ​អ្នក​តាម​រយៈ​ដូប៉ាមីន​ ដែល​មាន​ន័យ​ថា​ខួរ​ក្បាល​របស់​អ្នក​កំពុង​លង់​ស្រលាញ់​អ្វី​មួយ ហើយ​អ្នក​នឹង​រីករាយ​ចំពោះ​វា។ វា​ស្រដៀង​ទៅ​នឹង​អារម្មណ៍​ពេល​ដែល​ឃើញ​រូប​គំនូរ​ដ៏​ស្រស់​ស្អាត​មួយ​អ៊ីចឹង​ដែរ។

៤ មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង

ភាព​ជឿជាក់​លើ​ខ្លួន​ឯង​ជា​អ្វី​ដែល​មនុស្ស​គ្រប់​គ្នា​ចង់​បាន​ ប៉ុន្តែ​មាន​មនុស្ស​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​ដឹង​ថា​វា​មាន​ប្រយោជន៍​សម្រាប់​ខ្លួន​ឯង។ មនុស្ស​ដែល​មាន​ភាព​ជឿជាក់​លើ​ខ្លួន​ជា​មនុស្ស​ដែល​ទាក់ទាញ​ដោយសារ​តែ​ពួកគេ​យល់​ច្បាស់​ពី​ខ្លួន​ឯង​ថា​ពួក​គេ​ជា​អ្នក​ណា​ ហើយ​ពួក​គេ​ចង់​បាន​អ្វី​នៅ​ក្នុង​ជីវិត។ ពួក​គេ​មិន​មាន​ភាព​ភ័យ​ខ្លាច​ក្នុង​ការ​បង្ហាញ​ទៅ​កាន់​ពិភព​ខាង​ក្រៅ​ថា​ពួក​គេ​ជា​អ្នក​ណា​ ហើយ​ពួក​គេ​រីករាយ​ជា​មួយ​នឹង​ខ្លួន​ឯង។

៥ មនុស្ស​គ្រប់​គ្នា​ឲ្យ​តម្លៃ​យោបល់​របស់​អ្នក​ជាង​អ្នក​ដទៃ

តាម​រយៈ​សៀវភៅ​ “Beauty Pays: Why Attractive People Are More Successful,” របស់​លោក​ Daniel Hamermesh បាន​បង្ហាញ​ថា​មនុស្ស​ដែល​មាន​ភាព​ទាក់​ទាញ​មាន​ភាគរយ​ខ្ពស់​ជាង​មនុស្ស​ធម្មតា​ 3-4% ក្នុង​ការ​ទទួល​បាន​ការ​ឡើង​តំណែង និង​ត្រូវ​បាន​ជ្រើស​រើ​ស​ឲ្យ​ចូល​បម្រើ​ការងារ។ វា​បាន​បង្ហាញ​ថា​មនុស្ស​ដែល​មាន​ភាព​ទាក់ទាញ​ងាយ​ទទួល​បាន​ភាព​ជោគជ័យ​ជាង​មនុស្ស​ដែល​មិន​មាន​ភាព​ទាក់ទាញ។ តាម​រយៈ​ភាព​ជោគជ័យ​ផ្សេងៗ​របស់​អ្នក​នេះ​ហើយ​ធ្វើ​ឲ្យ​អ្នក​ដទៃ​ឲ្យ​តម្លៃ​មតិ​របស់​អ្នក​ជាង​អ្នក​ដទៃ។

៦ មនុស្ស​ទាក់​ទាញ​ជា​មនុស្ស​រីករាយ

អារម្មណ៍​វិជ្ជមាន​ជា​ភាព​ទាក់​ទាញ​ដ៏​ពិសេស​មួយ​។ ប្រសិន​បើ​អ្នក​ជា​មនុស្ស​ដែល​ចូលចិត្ត​សើច ឬ​រីករាយ​​នូវ​អ្វី​ដែល​កំពុង​កើត​ឡើង​ចំពោះ​មុខ​វា​បាន​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​ដែល​មាន​ភាព​ទាក់​ទាញ​ចំពោះ​មនុស្ស​ផ្ទុយ​ភេទ។ ជា​ធម្មជាតិ​របស់​មនុស្ស​គ្រប់​រូប គ្មាន​នរណា​ម្នាក់​ចូល​ចិត្ត​ចំណាយ​ពេល​របស់​ខ្លួន​ជា​មួយ​មនុស្ស​ដែល​គួរ​ឲ្យ​ធុញ​ទ្រាន់​ឡើយ។ ដូច្នេះ​ហើយ​ប្រសិន​បើ​អ្នក​ជា​មនុស្ស​រីករាយ​ នោះ​អ្នក​ក៏​ជា​មនុស្ស​ទាក់ទាញ​ដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​