[វិបត្តិស្នេហ៍] ទើប​តែ​ដឹងថា Crush របស់​មិត្ត​ខ្ញុំ គឺជាសង្សារខ្ញុំ

ខ្ញុំ​មាន​មិត្ត​ល្អ​ម្នាក់​ដែល​រាប់​អាន​គ្នា​តាំង​ពី​ថ្នាក់​បឋម​សិក្សា។ ពួក​យើង​ស្រលាញ់​គ្នា បារម្ភ​គ្នា យល់​ពី​គ្នា​ដូច​បង​ប្អូន​បង្កើត តែ​មាន​ហេតុផល​មួយ​ធ្វើ​ឱ្យ​ខ្ញុំ​ពិបាក​សម្រេច​ចិត្ត​នាពេលថ្មី​ៗ​នេះ។

មិត្ត​ជិតស្និទ្ធ​​តែ​ម្នាក់​របស់​ខ្ញុំ​ឈ្មោះ «នីសា» ជា​មនុស្ស​ពូកែ​លាក់​អារម្មណ៍ មិន​សូវ​បង្ហាញ​អ្វី​ដែល​មាន​ក្នុង​ចិត្ត​ទេ ផ្ទុយ​ពី​ខ្ញុំ​ដែល​មាន​រឿង​អី​ក៏​និយាយ​ប្រាប់​គេ មាន​បញ្ហា​អី ក៏​មិន​ដែល​ចេះ​លាក់​ទុក។ និយាយ​ទៅ ខ្ញុំ​មិន​ដែល​មាន​រឿង​អាថ៌​កំបាំង​អ្វី​នឹង នីសា ទាល់​តែ​សោះ។

គ្រប់​យ៉ាង​ដែល​យើង​ធ្វើ គឺ​ធ្វើ​ដើម្បី​គ្នា…មិន​ថា​មាន​នរណា​មក​រក​រឿង ឬ​ធ្វើបាប​នរណា​ម្នាក់ ម្នាក់​ទៀត​នឹង​ចេញ​មុខ​តតាំង ជួយ​ការពារ និង​មើល​ថែ​គ្នា​ដោយ​ឥត​លក្ខខណ្ឌ។ និយាយ​ពី​រឿង​ស្នេហា នីសា មិន​សូវ​គិតគូរ​ប៉ុន្មាន​ទេ ព្រោះ​គេ​ទម្លាប់​នឹង​ជីវិត​នៅ​ម្នាក់ឯង ជា​នារី​ឯករាជ្យ​រហូត​មក តែ​ចាំ​ថា​មាន​ម្តង​នោះ គេ​ប្រាប់​ខ្ញុំ​ទាំង​អៀន​ថា គេ​លួច​ស្រលាញ់​មនុស្ស​ម្នាក់​ដែល​ធ្លាប់​ជួប​នៅ​ហាង​កាហ្វេ។ Crush ម្នាក់​នោះ គឺជា​មូលហេតុ​ធ្វើ​ឱ្យ នីសា ទៅ​ហាង​មួយ​នោះ​ញឹកញាប់ ដើម្បី​ចាំ​មើល​គេ។ តែ​គួរ​ឱ្យ​ស្តាយ ខ្ញុំ​មិន​ដែល​មាន​និស្ស័យ​បាន​ស្គាល់​មុខ​គេ​ម្នាក់​នោះ​សោះ។

ចំណែក​ខ្ញុំ ទើប​តែ​ទាក់ទង​នឹង​មិត្ត​ប្រុស​បច្ចុប្បន្ន​របស់​ខ្ញុំ​ឈ្មោះ «D» ថ្មី​ៗ​នេះ ហើយ​ក៏​បាន​ណែនាំ​ឱ្យ នីសា ស្គាល់​ដែរ។ ពេល​នោះ ខ្ញុំ​មិន​បាន​ចាប់​ភ្លឹក​អ្វី​ទេ ព្រោះ​គិត​ថា នីសា ស្ងប់ស្ងាត់​បែប​នេះ​តាំង​ពី​ដើម មិន​សូវ​ចេះ​និយាយ​រក​នរណា​ក្រៅ​ពី​ខ្ញុំ​ឡើយ។រហូត​ដល់​ថ្ងៃ​មួយ…ខ្ញុំ​បាន​ឃើញ​រូបថត crush របស់ នីសា នៅ​ក្នុង​ទូរស័ព្ទ​គេ​ដោយ​ចៃដន្យ ទើប​ខ្ញុំ​ដឹង​ថា D ជា​មនុស្ស​ដែល​មិត្ត​ជំនិត​លួច​ចាប់ចិត្ត​ជា​យូរ​មក​ហើយ​នោះ។

ខ្ញុំ​ចាប់ផ្តើម​មាន​អារម្មណ៍​ថា​អាណិត នីសា…អាច​ថា D ជា​មនុស្ស​ដំបូង​ដែល​ធ្វើ​ឱ្យ​បេះដូង នីសា​រំភើប។ តែ​ហេតុ​អី? ហេតុ​អី​ក៏​ជា D? ហេតុ​អី crush របស់​មិត្ត​ខ្ញុំ ជា​សង្សារ​ខ្ញុំ​ទៅ​វិញ?

ខ្ញុំ​ដឹង​ច្បាស់​ថា នីសា នឹង​មិន​លូក​ថ្លើម​ខ្ញុំ​ឡើយ គេ​ប្រាកដ​ជា​ព្យាយាម​លុប D បន្តិច​ម្តង​ៗ​ចេញ​ពី​ក្នុង​បេះដូង​ទន់ជ្រាយ​របស់​ខ្លួន តែ​ខ្ញុំ…មិន​ចង់​ធ្វើបាប​ចិត្ត​មិត្ត​ល្អ​ទេ។

តើ​ខ្ញុំ​គួរ​ធ្វើ​យ៉ាង​ណា? បន្តទា​ក់ទង D ដូច​ធម្មតា ឬ​បង្កើត​ឱកាស​ឱ្យ នីសា បាន​សាង​ស្នេហ៍​ដំបូង?



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ