កុំព្យាយាមនៅជិត! ៣ សញ្ញាច្បាស់ៗរបស់មនុស្សមានចិត្តគំនិតមិនល្អ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

ការអនុញ្ញាតឱ្យមនុស្សម្នាក់ៗដើរចូលក្នុងជីវិតរបស់យើងមិនថាជាមិត្ត ឬដៃគូជីវិតមិនមែនជារឿងលំបាកនោះទេ។ ប៉ុន្តែការផ្ដល់ទំនុកចិត្តទៅលើអ្នកណាម្នាក់ទើបជារឿងលំបាកព្រោះយើងមិនអាចដឹងឡើយថានៅពីក្រោយចេតនា និងស្នាមញញឹមរបស់ពួកគេមានអ្វីលាក់បាំងខ្លះ ឬអាក្រក់ល្អបែបណា។ ដូច្នេះហើយថ្ងៃនេះ AMS នឹងចែករំលែកជូនប្រិយមិត្តនូវ ៣ សញ្ញាច្បាស់ៗដែលមនុស្សមានគំនិតមិនល្អដែលតែងព្យាយាមចូល​មកក្បែរយើង៖

១. មនុស្សសម្ដែងមានចិត្តល្អ

មនុស្សបែបនេះតែងតែបញ្ចេញអត្តចរិតគួរឱ្យស្រឡាញ់ ធ្វើខ្លួនរួសរាយជាមួយមនុស្សគ្រប់គ្នាតាំងពីជួបគ្នាលើកដំបូង។ ហេតុនេះហើយបានជាមនុស្សដែលជួបគេតែងតែចាប់អារម្មណ៍ និងចិត្តអាណិតស្រឡាញ់ភ្លាមៗតែម្ដង។ ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយ មិនមានមនុស្សណាម្នាក់ដែលអាចលាក់បាំងធម្មជាតិរបស់ខ្លួនឯងបានឡើយ។ មិនយូរនោះទេពួកគេនឹងបង្ហាញធាតុពិតចេញបន្ដិចម្ដងៗ ជាពិសេសពួកគេអាចនឹងផ្សព្វផ្សាយពាក្យចចាមអារ៉ាម បង្កើតរូបភាពមិនល្អ ឬចាក់រុកបង្កជម្លោះជាដើម។ មិនត្រឹមប៉ុណ្ណេះ មនុស្សបែបនេះក៏ចូលចិត្តគិតតែលើរឿងអវិជ្ជមាន ច្រណែន ពោលពាក្យព្យាបាទ សម្បូរពុតត្បុត និងមានចិត្តចងគំនុំជាដើម។​ ដូច្នេះហើយប្រសិនបើមានមនុស្សបែបនេះនៅជិតខ្លួនប្រៀបដូចជាយកភាពអាប់អួមកនៅជាមួយដូច្នោះដែរ។

២. មនុស្សចូលចិត្តបង្កើតរឿង

មនុស្សប្រភេទនេះវិញច្រើនតែធ្វើពុតដូចជានិយាយការពិតត្រង់ៗ ប៉ុន្តែបែរជាបង្កប់ទៅដោយពាក្យមើលងាយធ្វើឱ្យអ្នកស្ដាប់មានអារម្មណ៍ទើសទាល់ ឬចេតនាបង្កការលំបាកដល់មនុស្សដែលគេមិនចូលចិត្តតែម្ដង។ មិនថាម្នាក់នោះជាមនុស្សល្អប៉ុណ្ណានោះទេ ពួកគេតែងព្យាយាមស្វែងរកវិធីប្រែក្លាយរឿងឱ្យទៅអាក្រក់ដោយការញុះញង់ បង្កាច់បង្ខូច ឬបែងចែកជាដើម។ មិនត្រឹមប៉ុណ្ណេះ មនុស្សជំពូកក៏ចាត់ចូលជាប្រភេទមនុស្សគ្រោះថ្នាក់ដែលតែងតែនៅក្បែរអ្នកដទៃដើម្បីកេងផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ ដូច្នេះប្រសិនបើរាប់អានមនុស្សបែបនេះច្បាស់ណាស់នឹងមានតែបញ្ហាមិនចេះចប់ ថែមទាំងធ្វើឱ្យមានជម្លោះដោយមិនដឹងមូលហេតុទៀតផង។

៣. មនុស្សសួនតួ

នេះជាប្រភេទមនុស្សដែលសម្លឹងឃើញតែផលប្រយោជន៍ខ្លួនតែប៉ុណ្ណោះ។ នៅពេលមានទំនាក់ទំនងល្អជាមួយគ្នា ពួកគេមើលទៅហាក់ដូចជាមានភាពរួសរាយរាក់ទាក់ ប៉ុន្តែនៅពេលយើងត្រូវការជំនួយពួកគេនឹងចាំឱបដៃឈរមើល ឬឆ្លៀតឱកាសដកខ្លួនចេញតែម្ដង។ ជាពិសេសប្រសិនបើមានបញ្ហា ពួកគេនឹងសម្ដែងជាជនរងគ្រោះ និងទម្លាក់កំហុសទៅលើអ្នកដទៃយ៉ាងឆាប់រហ័ស។ មនុស្សបែបនេះហ៊ានសូម្បីតែងបង្កបង្កើតបក្សពួកដើម្បីបំភ្លៃការពិត និងធ្វើគ្រប់យ៉ាងដើម្បីធ្វើបាបមនុស្សដែលគេស្អប់ទៀតផង។ សម្រាប់មនុស្សបែបនេះ វាជាការល្អបំផុតក្នុងការបញ្ជាក់ និងបញ្ចប់គ្រប់យ៉ាងតាំងពីលើកដំបូង។ បើសិនមនុស្សប្រភេទនេះជាក្រុមការងារ ត្រូវចងចាំថាការប្រើប្រាស់ឯកសារបែងចែកភារកិច្ចគឺសំខាន់ខ្លាំងបំផុត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *