ប្ដី​ប្រពន្ធ​រក្សា​ ៧ទម្លាប់នេះបានទើបរស់នៅជាមួយគ្នា​មាន​សុភមង្គល​​ដល់ចាស់​សក់​ស្កូវ

១. កុំឈ្លោះគ្នានៅចំពោះមុខអ្នកក្រៅ

ការ​ឈ្លោះ​ប្រកែក​គ្នា​នៅ​ទី​សាធារណៈ នៅ​ចំពោះ​មុខ​មិត្តភ័ក្ដិ និង​សាច់​ញាតិ ជា​រឿងមួយដែលគួរចៀសវាងបំផុត។ មធ្យោបាយ​រក្សា​ទំនាក់ទំនង​រហូត​ដល់​ចាស់សក់ស្កូវ​គឺ​ត្រូវកែលម្អគ្នាក្នុងពេលវេលានិងទីកន្លែងដែលសក្ដិសម។ ប្រសិនបើអ្នកមិនដឹងពីរបៀបគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងទេ អ្នកនឹងធ្វើឱ្យដៃគូរបស់អ្នកអាម៉ាស់នៅទីសាធារណៈ។

២. កុំចូលចិត្តគិតពីការលែងលះ

ច្បាប់ធម្មជាតិ​មួយ​ដែល​គូស្នេហ៍គ្រប់គូ​គួរ​ចងចាំ​គឺ​មិន​ត្រូវ​គិត​អំពី​ការ​លែង​លះ​ឡើយ ទោះ​បី​វា​គ្រាន់​តែ​នៅ​ក្នុង​ចិត្ត​ក៏​ដោយ ព្រោះ​ការ​មាន​គំនិត​ទាំង​នេះជាប់ក្នុងខួរក្បាលគឺ​នឹង​ធ្វើ​ឱ្យ​អ្នក​កាន់​តែមិន​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​ព្យាយាម។ ពេល​​មាន​ជម្លោះ​រវាង​ប្តី​ប្រពន្ធ អ្នក​ទាំង​ពីរ​គួរប្រញាប់ដោះស្រាយ​ឱ្យ​បាន​ដាច់ស្រឡះ ជៀសវាងអូសបន្លាយបញ្ហាឱ្យនៅរ៉ាំរ៉ៃ។

២. ស្រលាញ់គ្នាដោយការគោរព

គូស្វាមីភរិយា​គួរ​បង្ហាញ​ការ​គោរព និង​ស្រឡាញ់ដោយស្មោះ​ចំពោះដៃគូ​របស់​ពួកគេ ប៉ុន្តែ​មិន​គួរ​មានការប្រចែប្រច័ណ្ឌហួសហេតុ ឬ​គ្រប់គ្រងជីវិតរបស់គ្នា​ឡើយ។

៣. គិតពីចំណុចល្អរបស់គ្នាទៅវិញទៅមក

ចរិតលក្ខណៈរបស់មនុស្សអាចមានការផ្លាស់ប្តូរទៅតាមពេលវេលា ប៉ុន្តែការគោរពគ្នាទៅវិញទៅមកគឺនៅតែចាំបាច់សម្រាប់ជីវិតអាពាហ៍ពិពាហ៍ដ៏មានសុភមង្គល។ មនុស្សពីរនាក់ត្រូវដឹងពីរបៀបសម្របខ្លួនដើម្បីក្ដីសុខក្នុងគ្រួសារ។ បើ​ប្ដី​ប្រពន្ធ​ចង់​សម្រេច​ចំណុច​នេះ គួរ​គិត​ពី​ចំណុច​ល្អ​របស់​គ្នា​ទៅ​វិញ​ទៅ​មក ច្រើនជាងគិតពីកំហុសឆ្គងម្ដងម្កាល។

៥. បើកចំហរឿងហិរញ្ញវត្ថុ

បញ្ហា​លុយកាក់​ក្នុងជីវិត​អាពាហ៍ពិពាហ៍​បើ​មិន​បានពិភាក្សា និង​ព្រមព្រៀង​គ្នាឱ្យច្បាស់ទេគឺ​អាច​ធ្វើ​ឱ្យ​ប្ដី​ប្រពន្ធ​បែកបាក់​គ្នាបាន។ ដោយសារ​អ្នក​ជា​ប្តី​ប្រពន្ធ​រស់នៅ​ជាមួយគ្នា​ពេញមួយ​ជីវិត ដូច្នេះ​គួរតែ​ចែករំលែកបន្ទុក និងបញ្ហា​ផ្នែក​ហិរញ្ញវត្ថុជាមួយគ្នា ព្រោះ​អ្នក​ទាំងពីរ​មាន​​ការចំណាយ​រួមគ្នាច្រើន​។

៦. ផ្តល់ចន្លោះឯកជនដល់គ្នាទៅវិញទៅមក

អាថ៌កំបាំងនៃសុភមង្គលគឺប្ដីប្រពន្ធគួរតែអាចចំណាយពេលតែម្នាក់ឯងៗខ្លះ។ ប្រសិនបើយើងនៅជាមួយគ្នាពេញមួយថ្ងៃ អ្នកមិនត្រឹមតែពិបាកក្នុងការប្រកបការងារផ្ទាល់ខ្លួននោះទេ ប៉ុន្តែវាក៏ធ្វើឱ្យងាយកើតអារម្មណ៍ធុញទ្រាន់ និងអាចឈ្លោះគ្នារឿងតូចតាចច្រើន។

៧. និយាយពាក្យផ្អែមល្ហែមឱ្យបានញឹកញាប់

នៅពេលស្រលាញ់នរណាម្នាក់ មនុស្សយើងតែងតែចង់ផ្តល់អ្វីៗល្អបំផុតឱ្យមនុស្សដែលខ្លួន ស្រលាញ់។ ការនិយាយពាក្យស្រលាញ់ និងប្រើភាសាផ្អែមល្ហែមចំពោះគ្នាក៏ជាការផ្ដល់នូវអារម្មណ៍ល្អៗ និងអាចរក្សាទំនាក់ទំនងរបស់អ្នកបានកាន់តែយូរអង្វែង ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត