រឿង «សង្សារ ១៤ថ្ងៃ» មានអត្ថន័យខ្លាំងណាស់សម្រាប់ ស៊ឹម ស្រីនិច

ភាពយន្តរឿង «សង្សារ ១៤ ថ្ងៃ» ដែលដកស្រង់ចេញពីសៀវភៅប្រលោមលោកស្នេហាដ៏ល្បីល្បា​ញ «សង្សារ ១៤ ថ្ងៃ» ពេលនេះកំពុងចាកបញ្ចាំងគ្រប់រោងភាពយន្តទូទាំងប្រទេសកម្ពុជា។

ស្របពេលដែលរឿងនេះកំពុងចាក់បញ្ចាំង ស្រីស្អាត ស៊ឹម ស្រីនិច តួឯកស្រី កាន់ យ៉ានី ក្នុងរឿងនេះបានប្រាប់ឱ្យអ្នកសារព័ត៌មានក្នុងស្រុកដឹងថា នាងរំភើប និងសប្បាយចិត្តខ្លាំងមែនទែន ដែលស្នាដៃរឿងថតចប់ជាយូរនេះត្រូវបញ្ចេញលើទីផ្សារ។ រំលឹកដល់រឿងនេះ ស្រីនិច ញញឹមបិទមាត់មិនជិត ព្រោះនឹកឃើញដល់អនុស្សាវរីយ៍ល្អៗដែលបានកើតឡើងអំឡុងពេលថតរឿងនេះ។

ក្នុងនាមជាតារាសម្តែងម្នាក់ ស្រីនិច បានដាក់អារម្មណ៍ និងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅតាមតួអង្គរបស់ យ៉ានី ដែលនាងត្រូវឈឺចាប់ គ្រាំគ្រា ឯកា ព្រោះសេចក្តីស្នេហាដែលមានរយៈពេលត្រឹម ១៤ ថ្ងៃ។ 

សាច់រឿង «សង្សារ ១៤ ថ្ងៃ» មិនត្រឹមតែធ្វើឱ្យប្រិយមិត្តអ្នកអានជក់ចិត្តដិតអារម្មណ៍ប៉ុណ្ណោះទេ តែសាច់រឿងនេះ យ៉ានី ក៏បានបង្រៀនឱ្យ ស្រីនិច្ច ដែលជាអ្នកសម្តែងផ្ទាល់មានភាពរឹងមាំបានច្រើន បន្ទាប់ពីឆ្លងកាត់ការសម្តែងដែលមានអត្ថន័យលើកទឹកចិត្តយ៉ាងធំធេង។ នេះបើយោងតាមការបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់ Ah Nich។

ក្នុងសំណេរបង្ហោះខាងលើ តារាសម្តែងលេចធ្លោរូបនេះ ក៏បានអរគុណដល់ លោក សុខ ចាន់ផល ដែលជាអ្នកនិពន្ធ និងជាអ្នកដឹកនាំរឿងនេះ ដែលលោកបានផ្តល់ទំនុកចិត្តលើនាងកាលពីច្រើនឆ្នាំមុន អំឡុងពេលដែលនាងមានបទពិសោធន៍តិចតួចក្នុងការសម្តែង ហើយក៏អរគុណបងៗក្រុមការងារគ្រប់ផ្នែកដែលស្រលាញ់យកចិត្តទុកដាក់លើនាងអំឡុងពេលថត។ វាពិតជាមានអត្ថន័យសម្រាប់នាងខ្លាំងណាស់។

ក្នុងនោះផងដែរ ស្រីនិច ថាប្រិយមិត្តនឹងនៅតែដិតដានអារម្មណ៍ជាប់ក្នុងសាច់រឿងប្រលោមលោក «សង្សារ ១៤ ថ្ងៃ» ហើយនាងចង់ប្រាប់ថា នាងបានព្យាយាមអស់ពីសមត្ថភាពក្នុងការសម្តែងរឿង «សង្សារ ១៤ ថ្ងៃ» ដូច្នេះប្រិយមិត្តអ្នកគាំទ្រប្រលោមលោកស្នេហាមួយក្បាលនេះ កុំភ្លេចទៅទស្សនារឿងនេះឱ្យបានច្រើនកុះករ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត