មកដឹងយុទ្ធសាស្ត្រទីផ្សារដ៏ជោគជ័យរបស់នំប៉េងប៉ោះ ដែលល្បីជាង ៣០ឆ្នាំទោះមិនដែលផ្សាយពាណិជ្ជកម្ម

មិនមែនជា​ផលិតផល​លេចធ្លោ​ មិនបាន​ផ្សាយ​ពាណិជ្ជកម្ម​អ្វី​ច្រើន​ ប៉ុន្តែ​មិន​ដែលបាត់​មុខ​នៅលើ​ទីផ្សារ​ឡើយ​ ថែមទាំង​រក​ប្រាក់ចំណូល​បាន​ជាង​ ២៧​ លាន​ដុល្លារ​ នោះ​គឺ​ នំស្រួយ​រូប​ប៉េងប៉ោះ។ ថ្មីៗនេះទៀត​សោត​នំ​នេះ​កាន់តែទទួលបានការគាំទ្រក្នុងចំណោមហ្វេនខេប៉ុប បន្ទាប់ពីសមាជិក Blackpink Jisoo បង្ហោះក្នុង Story។​

មាន​រូប​សញ្ញា​អក្សរ​ FF​ និង​មាន​អាយុ​កាល​ប្រហែល​ ៣៥​ ឆ្នាំ​មក​ហើយ តែ​បើ​និយាយ​ពី​ឈ្មោះ​នំ​នេះ​វិញ​ ប្រហែល​មិនសូវ​មាន​អ្នក​ស្គាល់​ទេ។​ តែ​បើ​បាន​ឃើញ​កញ្ចប់​នំ​ ប្រាកដ​ជា​លាន់មាត់​ថា​ “អូ ! នំ​ប៉េងប៉ោះ​សោះ”​ ។​ នំ​នេះ​បាន​ស្ថិត​ក្នុង​ការចងចាំ​របស់​អតិថិជន​ ប៉ុន្តែ​មាន​មនុស្ស​មិនច្រើន​ទេ​ដែល​ចាំ​ឈ្មោះ​ប្រេន។​ ទោះជា​យ៉ាងណា​ក៏ដោយ​ នំ​ប៉េងប៉ោះ​នៅតែ​លក់​ដាច់​ជានិច្ច​នៅលើ​ទី​ផ្សារ​ជាង​ ៣០​ ឆ្នាំ​មក​ហើយ​ទាំងដែល​មិនបាន​ផ្សាយ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ​សោះ។​ តើ​ហេតុអ្វី​បានជា​ផលិតផល​នេះ​នៅតែ​អាច​ឈរជើង​លើ​ទីផ្សារ​បាន​យូរអង្វែង​បែបនេះ?​

យុទ្ធសាស្រ្ត​សំខាន់​ដែល​ធ្វើឱ្យ​នំប៉េងប៉ោះ​អាច​ឈរជើង​លើ​ទីផ្សារ​បាន​ជាង​ ៣៥​ ឆ្នាំ​មកហើយ​គឺ ៖​

១.​ តម្លៃ​សមរម្យ​ និង​គុណភាព​ផលិតផល​

ចំណុច​សំខាន់​របស់​ផលិតផល​នេះ​គឺ​មាន​គុណ​ភាព​ និង​តម្លៃ​សមរម្យ។​ បន្ថែមលើ​នេះ​ វា​មាន​បរិមាណ​ច្រើន​ជាង​ផលិតផល​ផ្សេង​ទៀត​ដែល​មាន​តម្លៃ​ប្រហាក់ប្រហែល​គ្នា​ និង​មាន​ពីរ​រសជាតិ​សម្រាប់​ជ្រើសរើស​ផងដែរ។​ ជាការពិតណាស់​ អតិថិជន​ភាគច្រើន​នៅពេល​ទិញ​ផលិតផល​ណាមួយ​ តែងតែ​ចាត់ទុក​តម្លៃ​ និង​ បរិមាណ​ផលិតផល​ជា​កត្តា​ចម្បង។​

២.​ បង្កើន​ឱកាស​ប្រាក់​ចំណូល​ដោយ​ការចែកចាយ​ផលិតផល​ទូទាំង​ប្រទេស​

មនុស្ស​ភាគច្រើន​ប្រហែល​ជាមិនបាន​ចាប់​អារម្មណ៍​ទេថា​ នំប៉េងប៉ោះ​ស្ទើរតែ​មិនមាន​ការផ្សាយ​ពាណិជ្ជកម្ម​នៅក្នុង​ប្រព័ន្ធផ្សព្វផ្សាយ​ទាល់តែសោះ។​ ផ្ទុយទៅវិញ​ ផលិតផល​នេះ​មាន​វត្តមាន​នៅលើ​ទីផ្សារ​អស់រយៈ​ពេល​ ៣៤​ ឆ្នាំ​បាន​ដោយសារតែ​ម៉ាក​នេះ​ផ្តោត​សំខាន់​លើ​ការចែកចាយ​ផលិតផល​ខ្លួន​ទៅ​គ្រប់ទីកន្លែង​ ដូចជា​នៅតាម​តូប​ចាប់ហួយ​ ហាង​7-Eleven​ តាម​ម៉ាត​ ឬ​តាម​ផ្សារទំនើប​ជាដើម។​ នៅ​ពេល​មាន​បណ្តាញ​លក់ច្រើន​ ទៅ​ទីណា​ក៏​ឃើញ​ ដូច្នេះ​អតិថិជន​ងាយស្រួល​រកទិញ​ និង​ស៊ាំ​ជាមួយ​កញ្ចប់​នំ។​

៣.​ ការវេចខ្ចប់​គឺ​ជារឿង​សំខាន់​

ទោះបីជា​ការវេចខ្ចប់​មាន​លក្ខណៈ​សាមញ្ញ​ក៏ដោយ​ តែ​វា​អាច​ធ្វើឱ្យ​មនុស្ស​ជាច្រើន​ងាយ​ស្រួល​ចំណាំ។​ អតិថិជន​ដែល​ទិញ​ផលិតផល​នេះ​ភាគច្រើន​គឺ​ដោយសារ​លក្ខណៈ​ទាក់ទាញ​ពិសេស​របស់​កញ្ចប់​ និង​មាន​ភាពខុសប្លែក​ពី​នំ​ម៉ាក​ផ្សេងទៀត​។​ ពេល​ដើរកាត់​កន្លែង​ដាក់នំ​ ត្រូវតែ​ងាក​មើល​ ព្រោះ​មាន​ភាពលេចធ្លោ​ជាងគេ​ពេល​នៅ​ក្នុង​ចំណោម​នំ​ផ្សេងទៀត។​ ការវេចខ្ចប់​គឺ​ដូចជា​តួឯក​របស់​ផលិតផល​ ព្រោះ​វា​អាច​ធ្វើឱ្យ​អតិថិជន​ស្គាល់​ និង​ចាំ​ផលិតផល​បាន​ដោយ​ខ្លួនឯង​ មិនចាំបាច់​ចំណាយ​លុយ​ក្នុង​ការផ្សាយពាណិជ្ជកម្ម។​ នៅ​ពេលឃើញ​ គឺ​ដឹង​តែម្តង​ថា​នំម៉ាក​នេះ​ រសជាតិ​អ្វី។​

ហេតុផល​មួយ​ដែល​ម៉ាក​ផលិតផល​នេះ​មិន​កែប្រែ​សម្បក​វេចខ្ចប់​របស់គេ​ក្នុង​រយៈ​ពេល​ ៣៤​ ឆ្នាំ​នេះ​ គឺ​ ប្រសិនបើ​គេ​ផ្លាស់ប្តូរ​ការវេចខ្ចប់​ នោះ​អតិថិជន​ប្រហែលជា​មិនចាំ​ផលិតផល​ដែល​ធ្លាប់​បាន​ញ៉ាំ។​ លើសពីនេះ​ មិនមែន​មានតែ​ជនជាតិថៃ​ទេ​ដែល​ចូលចិត្ត​ញ៉ាំ​នំ​នេះ​ សូម្បីតែ​ តារា​កូរ៉េ​ Kim Seon Ho​ តួឯក​រឿង​ “Hometown Cha Cha Cha”​ ក៏​វ៉េច​នំ​នេះ​ទៅ​កូរ៉េ​វិញ​ទាំង​កេះៗ​។​

នំប៉េងប៉ោះ​ត្រូវបាន​ផលិត​ដោយ​ក្រុមហ៊ុន​ Fashion Food Co., Ltd។​ កាលពី​ឆ្នាំ​ ២០២១​ ក្រុមហ៊ុន​នេះ​បាន​បង្កើន​ការលក់​ច្រើនជាង​ ២៧​ លានដុល្លារ​ ដែល​ទទួលបាន​ប្រាក់ចំណេញ​សុទ្ធ​ប្រមាណ​ ៥៨​ ម៉ឺន​ដុល្លារ។​ យើង​ឃើញថា​ ពេលខ្លះ​ ដំណើរការ​អាជីវកម្ម​មិនទាមទារ​ចំណាយ​ថវិកា​ផ្សព្វផ្សាយ​ច្រើន​ដូច​អ្វី​ដែល​យើង​គិត​ទេ ព្រោះ​ពេល​ដែល​អ្នក​អាច​រកឃើញ​ អត្តសញ្ញាណ​របស់​ផលិត​ខ្លួន​ ហើយ​ប្រើប្រាស់​វា​ជា​ចំណុច​ខ្លាំង​របស់​ផលិតផល​ ក្រៅពី​ជួយ​សន្សំ​សំចៃ​ការ​ចំណាយ​ហើយ​ វា​ក៏ជួយ​ធ្វើឱ្យ​អតិថិជន​ចងចាំ​ និង​កាន់តែ​លេចធ្លោ​ថែមទៀត​ក្នុង​ទីផ្សារ​ប្រកួតប្រជែង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ