បុរសល្អពិត ដាច់ខាតមិនឲ្យរឿងទាំង ៤ យ៉ាងនេះ កើតលើមនុស្សស្រីខ្លួនស្រលាញ់ឡើយ

ភាពស្ថិតស្ថិរនៃជីវិតគូអាស្រ័យ​លើ​កត្តាច្រើនយ៉ាងទាំងកត្តាអត្តចរិត ភាពស្មោះត្រង់រវាងភាគីទាំងសង្ខាង និងកត្តារួមផ្សំខាងក្រៅដូចជារឿងលុយកាក់ និងទំនាក់ទំនងគ្រួសារជាដើម។ សម្រាប់បុរសល្អម្នាក់ ក្រោយរៀបការ គេនឹងគិតគូរក្ដីសុខក្នុងគ្រួសារជាអាទិភាព ហើយ​នឹងមិនបណ្ដោយឱ្យរឿង ៤យ៉ាងនេះកើតលើប្រពន្ធរបស់ខ្លួននោះឡើយ។

១) វាយដំ

ការ​វាយ​ប្រពន្ធ​ខ្លួន​ជា​មនុស្ស​កំសាក​រួច​ទៅ​ហើយ តែ​បើ​ទុក​ឲ្យ​អ្នក​ដទៃ​វាយ​ប្រពន្ធ​នោះ​រឹត​តែ​កំសាក។ ប្រសិនបើ​គេ​ពិត​ជា​ស្រឡាញ់ ​និង​គោរព​ប្រពន្ធ​របស់​គេ​មែន​នោះ គេ​ប្រាកដ​ជា​មិន​អនុញ្ញាត​ឲ្យ​អ្នកដទៃ​ប៉ះ​ប្រពន្ធ​របស់​គេ​ឡើយ សូម្បី​តែ​មួយ​សរសៃ​សក់។ សូម្បី​តែ​ពេល​មាន​ជម្លោះ​ក្នុង​គ្រួសារ ហើយ​ឪពុកម្តាយ​ស្រែក​ខ្លាំងៗ ចង់​លើកដៃ​ប្រដៅ​ប្រពន្ធ ប្តី​ច្បាស់​ជា​ក្រោក​ឈរ​ការពារ​ប្រពន្ធ​មិនខាន។

​ពេល​ប្រពន្ធ​ប្រព្រឹត្ត​ខុស​ដោយ​អយុត្តិធម៌​នៅ​ខាង​ក្រៅ ប្តី​ច្បាស់​ជា​មិន​ទុក​ឲ្យ​ប្រពន្ធ​ត្រូវ​គេ​ជេរ​ប្រមាថ​ជា​ដាច់​ខាត។ ព្រោះ​សម្រាប់​បុរស ប្រពន្ធ​ដែល​ត្រូវ​គេ​សម្លុត​ គឺ​ឈឺចាប់​ជាង​ការ​ធ្វើ​បាប​ខ្លួន​ឯងទៅទៀត។

២) ជេរប្រមាថ

ការ​ត្រូវ​គេ​ជេរ​ប្រមាថ​ គឺ​ឈឺចាប់​ដូច​គេ​វាយដំ។ ដូច្នេះ​ក្នុង​នាម​ជា​ប្តី​ដែល​ស្រលាញ់​ប្រពន្ធ​ ច្បាស់​ជា​មិន​បណ្តោយ​ឲ្យប្រពន្ធ​រង​គ្រោះ​បែប​នេះ​ឡើយ ។ ពេល​ប្រពន្ធ​អន់ចិត្ត ប្តី​ប្រាកដជា​ក្រោកឈរ​ការពារ និង​ទប់ស្កាត់​ទង្វើ​បែប​នេះ​។

៣) ខាំក្រោយខ្នង

ក្នុង​នាម​ជា​ប្ដី​ដែល​ជឿជាក់ និង​ស្រលាញ់​ប្រពន្ធ ពេល​មាន​អ្នក​ណា​មក​បង្កាច់បង្ខូច​ប្រពន្ធ​ដោយ​ចេតនា ឬ​អចេតនា នៅ​ចំពោះ​មុខ​អ្នក នោះ​អ្នក​មិន​ត្រូវ​ជឿ​ភ្លាមៗ​ឡើយ ហើយ​កុំ​ងាក​មក​គិត​ខុស​លើ​ប្រពន្ធ​វិញ​ឲ្យ​សោះ។ នៅ​ពេល​នេះ អ្នក​ត្រូវតែ​ក្រោក​ឈរ​ការពារ ប្រកាស​យ៉ាង​ក្លាហាន​នូវ​ទស្សនៈ​ផ្ទាល់ខ្លួន​ថា ប្រពន្ធ​គឺ​ជា​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​បំផុត និង​ទុកចិត្ត​បំផុត។

ចំណែក​ប្រភេទ​បុរស​ដែល​ស្តាប់​ការ​កុហក​អ្នក​ដទៃ​អំពី​ប្រពន្ធ​ ហើយ​បន្ទោស​ប្រពន្ធ​នោះ ​គឺ​ពិបាក​ក្នុង​ការ​ថែរក្សា​ចំណង​អាពាហ៍ពិពាហ៍​ឲ្យ​មាន​ស្ថិរភាព​ណាស់។

៤) មើលងាយ

ក្នុង​នាម​ជា​បុរស​ដែល​ស្រលាញ់​ប្រពន្ធ អ្នក​តែងតែ​ចង់​ឲ្យ​ប្រពន្ធ​ក្លាយ​ជា​មនុស្ស​ដែល​មាន​ទំនុកចិត្ត ហើយ​ក្នុង​ពេល​តែ​មួយ​នឹង​មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់​មើល​ងាយ​ប្រពន្ធ​ឡើយ។ សូម្បីតែ​គ្រួសារ​របស់​អ្នក រហូត​ដល់​មិត្តភ័ក្តិ អ្នក​ត្រូវ​បង្ហាញ​អាកប្បកិរិយា​យ៉ាង​ច្បាស់​ថា នាង​មាន​សារៈសំខាន់​ខ្លាំង​ណាស់ និង​មាន​ន័យ​ខ្លាំង​ណាស់​សម្រាប់​អ្នក ហើយ​មិន​អនុញ្ញាត​ឲ្យ​មើលងាយ​នាង​ឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ