២ ឈុតរបស់ សុខ ពិសី ច្នៃពីហូលខ្មែរ ស្អាត ថ្លៃថ្នូរ​ ឃើញហើយនរណាក៏សរសើរដែរ!

កាលពី​ថ្ងៃ​បើក​​កម្មវិធី​អាស៊ាន​ប៉ារ៉ា​ហ្គេមលើកទី១២ ឆ្នាំ ២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ តារា​ចម្រៀង​ស្រី​សំឡេង​ផ្អែម សុខ ពិសី ក៏​បានលេច​មុខ​សម្ដែង​ថ្ងៃ​នោះ​ដែរ។ អ្វី​ដែល​មហាជន​ចាប់អារម្មណ៍ គឺ​ការ​ស្លៀកពាក់​របស់​ម្ចាស់​បទ “ស្រលាញ់​បង​ឈឺចាប់​ម្ល៉េះ​” ជ្រើសរើស​​ឈុត​ពណ៌​ផ្កា​​ត្របែក​ព្រៃ ច្នៃ​ចេញ​ពី​ហូល​ខ្មែរ​ដ៏​មាន​តម្លៃ។

រ៉ូប​ពណ៌​ផ្កា​ត្របែក​ព្រៃ​ដែល​ច្នៃ​ពី​ហូល​ រឹប​រាង និង​បន្ថែម​ស្បៃ​ជា​ដៃ​អាវ​វែង​អូស​ដី បង្ហាញ​ខ្លួនយ៉ាង​សមសួន។ មិន​ត្រឹម​តែ​ឈុត​ពណ៌​ផ្កា​ត្របែក​ព្រៃ​ឡើយ ពិសី ក៏​ជ្រើស​ការ​ផាត់​មុខ និង​ភ្នែក​ពណ៌​ដូច​រ៉ូប ហើយ​សៀត​ផ្កា​ត្របែក​ព្រៃ​នៅ​ត្រចៀក​ម្ខាង​ទៀត មើល​ទៅ​ពិតជា​ស្រស់​ស្អាត រម្យទម និង​ស័ក្ដិសម​នឹង​កម្មវិធី​ថ្នាក់​អន្តរជាតិ​។

បើ​ក្រឡេក​មើល​ទៅ​ឈុត​ដែល​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ សាន់ដេ​ គ្រង កាល​ថ្ងៃ​បិទ​ព្រឹត្តិការណ៍​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី ៣២ នាង​ក៏​បាន​ជ្រើសរើស​រ៉ូប​ដ៏​សមសួន និង​ច្នៃ​ចេញ​ពី​ហូល​​ដែរ គ្រាន់តែ​ខុស​ពណ៌ ​និង​ម៉ូដ​បន្តិច​ប៉ុណ្ណោះ។ តែ​​​ទាំង ២ ឈុត​ដែល ពិសី គ្រង​នោះ មើល​ទៅ​ពិតជា​ស្អាត និង​បង្ហាញ​ពី​តម្លៃ​ជាតិ​ខ្មែរ តាមរយៈ​ការ​ជ្រើសរើស​ហូល ជា​ផលិតផល​ធ្វើ​ដោយ​ដៃ និង​មាន​តម្លៃ​បំផុត​មួយ។

ឈុត​ទាំង ២ ដែល សុខ ពិសី គ្រង នា​ថ្ងៃ​បើក​ការ​ប្រកួត​​កីឡា​អាស៊ាន​ប៉ារ៉ា​លើក​ទី ១២ និង​ថ្ងៃ​បិទ​កម្មវិធី​បិទ​ព្រឹត្តិការណ៍ ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី ៣២ ឆ្នាំ ២០២៣ ស្រស់​ស្អាត​មួយ​បែប​ម្នាក់ ហើយ​មិន​បង្ហាញ​ភាព​សិចស៊ី សម​នឹង​ព្រឹត្តិការណ៍​តែម្ដង។ ស្រប​ពេល​ដែល​តារា​ស្រី​វ័យ​ ៣២ ឆ្នាំ​រូប​នេះ មិន​សូវ​ជា​មាន​រស​និយម​​ក្នុង​ការ​លេង​ខ្លួន​បែប​ឆើតឆាយ​ស្រាប់៕

​​

ឈុតថ្ងៃបិទព្រឹត្តិការណ៍ស៊ីហ្គេម

ឈុតថ្ងៃបើកកីឡាអាស៊ានប៉ារ៉ាហ្គេម



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ