អភិបាលខេត្តឆ្នើម គួច ចំរើន មកដល់កន្លែងថ្មីភ្លាម ផ្ដល់ក្ដីសង្ឃឹមមួយនេះ ដល់អ្នកខេត្តកណ្ដាលបាត់ទៅហើយ

អភិបាលខេត្តដ៏ឆ្នើម មានកេរ្តិ៍ឈ្មោះល្បីរន្ទឺ ឯកឧត្ដម គួច ចំរើន ត្រូវបានផ្ទេរមកកាន់តំណែងជាអភិបាលខេត្តកណ្ដាល ក្រោយបញ្ចប់ភារកិច្ច ដឹកនាំយ៉ាងជោគជ័យ លើទឹកដីខេត្តព្រះសីហនុ។

ការចូលកាន់តំណែងលើទឹកដីខេត្តព្រះសីហនុ អភិបាលខេត្តប្រៀបដូចជាតុលាការមុខដែករូបនេះ បានដោះស្រាយបញ្ហា វិបត្តិរ៉ាំរ៉ៃជាច្រើន ជូនប្រជាជនក្នុងខេត្តនាយសមុទ្រមួយនេះ។ ក្នុងនោះរាប់តាំងពីការដោះស្រាយបញ្ហាជនជាតិចិន ដែលបង្កចលាចល ធ្វើឱ្យបាត់បង់ភ្ញៀវទេសចរ ការដោះស្រាយលើការរំលោភលើឆ្នេរសមុទ្រ ការដោះស្រាយលើបញ្ហាខូចខាត ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ការបញ្ឈប់ឱ្យមានការជួលតូបតាមឆ្នេរជាដើម។ សមិទ្ធផលទាំងនេះ បានធ្វើឱ្យអភិបាលខេត្តរូបនេះ កាន់តែមានឈ្មោះល្បីរន្ទឺទ្វេឡើង។

ពេលនេះ លោកត្រូវបានផ្លាស់ឱ្យមកកាន់តំណែងជាអភិបាលខេត្តកណ្ដាល បានធ្វើឱ្យប្រជាជនក្នុងខេត្តមួយនេះ ទះដៃសាទរ អបអរ រំភើបចិត្តក្រៃលែង ព្រោះនរណាៗក៏និយាយពីភាពប៉ិនប្រសប់ក្នុងការដឹកនាំ កសាង អភិវឌ្ឍ លឿនដូចផ្លេកបន្ទោរបស់ឯកឧត្ដម គួច ចំរើន ដែរ។ ការមកដល់ទឹកដីខេត្តកណ្ដាល ត្រូវបានគេរំពឹងថា ឯកឧត្ដម នឹងមកអភិវឌ្ឍខេត្តមួយនេះឱ្យកាន់តែរីកចម្រើនជាងមុន ពិសេសទីក្រុង អរិយក្សត្រ ដែលនឹងទើបបង្កើតថ្មីៗនេះ។ ជាក់ស្ដែងនៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៤ នេះ ឯកឧត្ដម គួច ចំរើន បានបង្ហោះរូបភាពមួយសន្លឹកឈរយ៉ាងសង្ហា ពោរពេញដោយភាពជឿជាក់ នៅមុខសាលាខេត្តកណ្ដាល ដោយភ្ជាប់ជាមួយសំណេរដ៏មានន័យ ហាក់បង្កប់ក្ដីសង្ឃឹមថ្មី មកដល់ប្រជាជនខេត្តកណ្ដាល។

ឯកឧត្ដម បានសរសេររៀបរាប់នៅលើទំព័រហ្វេសប៊ុកផេករបស់លោកថា៖ «អ្នកកណ្តាល​ សុំផ្ញើខ្លួននិងការងារជោគជ័យផង​។ ក្នុងរយៈពេល១០ឆ្នាំ​ខ្ញុំបានប្តូរការងារ ៦កន្លែង​ ខណ្ឌមានជ័យ-ខណ្ឌដូនពេញ-អគ្គរដ្ឋបាល-ខេត្តកំពង់ចាម​-ខេត្តព្រះសីហនុ-ខេត្តកណ្តាល។ ការងារច្រើនកន្លែង​ ថ្មីរហូត​ហត់បន្តិចមែនតែបទពិសោធន៍ច្រើន មិត្តភ័ក្រ្តក៏ច្រើន​ ទំនាក់ទំនងក៏ច្រើន​​ ស្គាល់សង្គមនិងមនុស្សក៏ច្រើន។ រីករាយចំពោះការងារទាំងអស់ដែលបានបន្សល់ស្នាមញញឹម​ និងក្តីនឹករលឹក»៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​



Leave a Reply

Your email address will not be published.Required fields are marked *