ប្រសើរណាស់! អង្ករកម្ពុជា ​ត្រូវបានជ្រើសរើសជាវត្ថុធាតុដើម ផលិតស្រាបៀរ អាន់ឆ័រ វ៉ាយ

អាន់ឆ័រវ៉ាយ (Anchor White) ទទួលបានការកោតសរសើរពីក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ និងសហព័ន្ធស្រូវអង្ករកម្ពុជា ឆ្លើយតបទៅនឹងការយកអង្ករបាត់ដំបងដ៏ល្បីល្បាញមកធ្វើជាគ្រឿងផ្សំចម្បងដើម្បីផលិតបាន អាន់ឆ័រវ៉ាយ ដែលមានរសជាតិស្រាល ស្រទន់ ស្រស់ស្រាយ។     

ក្នុងសន្និសីទសារព័ត៌មានដែលធ្វើទ្បើង នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤  ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង អ្នកឧកញ៉ា ភួ វាសនា អនុប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធ ស្រូវអង្ករបានប្រគល់លិខិតសសើរដល់ លោក​ Andy Hewson  ដែលជាអគ្គនាយកគ្រប់គ្រងនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ។ វិញ្ញាបនបត្រនេះ​ជាការឆ្លើយតបចំពោះ​ការ​ប្ដេជ្ញា​ចិត្ត​របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា  ក្នុងការប្រើប្រាស់ និង​​លើក​កម្ពស់​អង្ករ​ក្នុង​ស្រុក​សម្រាប់​ផលិត​ស្រាបៀ​ររបស់​ខ្លួន ជា​ពិសេស​អង្ករ​ដែល​មាន​ប្រភព​មក​ពី​វាល​ស្រែ​ដែលមាន​ជីជាតិ​របស់ខេត្ត​បាត់ដំបង។

ឯកឧត្តមបណ្ឌិត​ យ៉ង សាំងកុមារា បានមានប្រសាសន៍ថា៖ “យើងខ្ញុំសូមកោតសរសើរដល់ក្រុមហ៊ុនស្រាបៀរ ហ៊ិននីគែន ខេមបូឌា  ចំពោះការប្តេជ្ញាចិត្តក្នុងការគាំទ្រ  និងការលើកស្ទួយវិស័យកសិកម្មក្នុងស្រុក។ តាមរយៈការប្រើប្រាស់អង្ករ​កម្ពុជា​សម្រាប់​ផលិតស្រាបៀរ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មិនត្រឹមតែជួយដល់កសិករក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង បានបង្ហាញពីមរតកកសិកម្មដ៏សម្បូរបែបរបស់ប្រទេសយើងផងដែរ។ នេះ​ជាយន្ត​ការ​ឈ្នះ​ឈ្នះ​ ​ទាំងសម្រាប់​បរិស្ថាន និង​សេដ្ឋកិច្ច​របស់កម្ពុជា​យើង។”

អ្នកឧកញ៉ា ភួ វាសនា អនុប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ចំពោះការប្តេជ្ញាចិត្តឥតងាករេក្នុងការលើកស្ទួយស្រូវអង្ករកម្ពុជា និងគាំទ្រកសិករកម្ពុជា។ លោក​បញ្ជាក់​ថា ការ​លះបង់​នេះ​ជា​សក្ខីភាព​បញ្ជាក់​ពី​ការខិត្តខំ និង​លះបង់​របស់​កសិករ​ខ្មែរ​ដែល​ផលិត​បានជាអង្ករ​ល្អ​បំផុត​នៅ​អាស៊ី​បានយ៉ាង​ជាប់លាប់។ ជាពិសេស អង្ករបាត់ដំបងដែលបាននឹងកំពុងធ្វើឲ្យកក្រើកឆាកអន្តរជាតិ សម្រាប់គុណភាព ក្លិន និង​រសជាតិ​ដ៏ពិសេសរបស់វា ដូចដែលបានបង្ហាញនៅក្នុងការឈ្នះពានរង្វាន់អង្ករល្អបំផុតរបស់ពិភពលោកចំនួនប្រាំដង ក្នុង​ទសវត្សរ៍​ចុងក្រោយនេះ។

កញ្ញា Kelly Chng ប្រធានផ្នែកគ្រប់គ្រងម៉ាកយីហោនៃ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានបញ្ជាក់ផងដែរថា “នៅកម្ពុជាគេតែងតែនិយាយតៗគ្នាថា មានបាយឆ្ងាញ់ ម្ហូបអ្វីក៏ឆ្ងាញ់តាមហ្នឹងដែរ។ នេះបង្ហាញពីសារសំខាន់ និងការរឱ្យតម្លៃខ្ពស់ លើគុណភាពអង្ករនៅក្នុងសង្គមខ្មែរយើង។ យើងពេញចិត្តក្នុង ការបង្កើតស្រាបៀរដែល សាកសមយ៉ាង​ល្អឥតខ្ចោះជាមួយនឹងមុខម្ហូបដ៏សម្បូបែបរបស់ប្រទេសកម្ពុជា មានទាំងរសជាតិ ផ្អែម ប្រៃ ជូរ ហឹរ។ ហើយនេះ ជាមូលហេតុ​ដែលយើងជ្រើសរើសប្រើប្រាស់អង្ករដែលមានប្រភពពីដីស្រែមានជីជាតិរបស់កម្ពុជា​ ជាចម្បងពីទីក្រុងច្នៃប្រឌិតរបស់ UNESCO​ គឺទីក្រុងបាត់ដំបង ដើម្បីផលិតស្រាបៀរ Anchor White ដែលជាលទ្ធផលទទួលបានស្រាបៀរដែលមាន​រសជាតិស្រាលស្រទន់ ស្រសស្រាយ ស្រួលលេប។

លោក Andy Hewson អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា  បានបន្ថែមផងដែរថា “យើងមាន សេចក្តីសោមនស្សរីករាយក្នុងការទទួលលិខិតសសើរនេះពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហព័ន្ធស្រូវ​អង្ករ​កម្ពុជា ជាពិសេសនៅក្នុងឆ្នាំដ៏មានអត្តន័យនេះ ខណៈដែលយើងនឹងប្រារព្ធខួប ៣០ឆ្នាំនៃការវិនិយោគនៅក្នុងប្រទេសកម្ពុជា​ចាប់តាំង​ពីឆ្នាំ ១៩៩៤ មក ក្នុងនោះគោលបំណងរបស់យើងនៅ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា  គឺបង្កើតភាពរីករាយក្នុង​ឱកាសជួបជុំ និងធ្វើឱ្យពិភពលោកកាន់តែប្រសើរជាងមុន។ អស់រយៈពេលជាង ៣០ ឆ្នាំមកនេះយើងមានមោទនភាព​ដែល បាន​ដើរតួនាទីយ៉ាងសកម្មក្នុងការគាំទ្រសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា រួមទាំងការគាំទ្រការងារដោយប្រយោលជាច្រើន​នៅក្នុង​ការផ្តល់តម្លៃអង្ករក្នុងស្រុកឱ្យសមទៅនឹងច្រវាក់ផលិតកម្ម និងសហគមន៍កសិកម្ម”។

មហិច្ឆតា ‘ការធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ’ រយៈពេលវែងរបស់ ហ៊ិននីគែន ខេមបូឌា  មានគោលបំណងបង្កើនការ​រួមចំណែកជាវិជ្ជមានតាមរយៈសសរស្តម្ភសំខាន់ៗចំនួនបីគឺ និរន្តរភាពបរិស្ថាន និរន្តរភាពសង្គម និងការប្រើប្រាស់ប្រកប ដោយ​ការទទួលខុសត្រូវ។ នៅលើកម្រិតអន្តរជាតិ ហ៊ិននីគែនជាក្រុមហ៊ុនផលិតស្រាបៀរពិភពលោកដំបូងគេដែលមាន​គោលដៅ​ក្នុង​ការធ្វើអោយអព្យាក្រឹតកាបូនសូន្យ និង FLAG (ព្រៃឈើ ដី និងកសិកម្ម) ដែលត្រូវបានអនុម័តដោយ​គំនិត​ផ្តួចផ្តើមវិទ្យាសាស្រ្តផ្អែកលើគោលដៅ (SBTi) ។

ដើម្បីគាំទ្របន្ថែមទៀតដល់កំណើនប្រកបដោយបរិយាប័ន្ន និងនិរន្តរភាពសម្រាប់វិស័យកសិកម្មកម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា  បានចាប់ដៃគូជាមួយអង្គការភាពជាដៃគូរដើម្បីចីរភាពវិស័យកសិកម្មកម្ពុជា(CPSA) ដើម្បីគាំទ្រ​កសិករ ដែលជាសមាជិក​នៃ​សហគមន៍កសិកម្មក្នុងខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង ដោយផ្តល់ឱ្យកសិករទទួលបានធនធាន ដែលអាចឱ្យពួកគេបង្កើនទិន្នផល ផលិតភាព និងប្រាក់ចំណូលកាន់តែប្រសើរទ្បើង។ ដើម្បីបង្កើតចរន្តបណ្តាញ​តម្លៃ​ស្រូវក្នុងស្រុក ហ៊ិននីគែន ខេមបូឌា  – សហការជាមួយក្រុមហ៊ុន Berkeley Energy Commercial Industrial Solutions (BECIS) – ក៏បានប្រើប្រាស់អង្កាមពីរោងម៉ាស៊ីនកិនស្រូវក្នុងស្រុក និងកសិករដើម្បីបង្កើតថាមពលកកើតឡើងវិញ (កំដៅ) នៅរោងចក្រជីវម៉ាសរបស់ក្រុមហ៊ុនក្នុងរាជធានីភ្នំពេញ។​ ការប្រើប្រាស់អង្កាមប្រែក្លាយកាកសំណល់សរីរាង្គ​ដែលនឹងត្រូវ​បោះ​ចោល​ទៅជាប្រភពចំណូលបន្ថែមសម្រាប់សហគមន៍មូលដ្ឋាន។

Anchor White ក៏ត្រូវបានចេញើលក់ក្នុងដបថ្មីដែលអាចប្រមូលមកប្រើប្រាស់ឡើងវិញបានក្នុងខែនេះផងដែរ។ ជាមួយនឹងការវេចខ្ចប់ដែលជាកត្តារួមចំណែកដ៏សំខាន់ដល់ការបោះជំហាននៃចរន្តបណ្តាញតម្លៃពេញលេញរបស់អ្នកផលិត ដូច្នេះហើយ ការពន្លឿនការវេចខ្ចប់ដែលអាចកែច្នៃប្រើប្រាស់ឡើងវិញបានគឺជាគន្លឹះក្នុងការសម្រេច​បាននូវគោលដៅ​ក្នុងការ​បង្កើន​ការប្រើប្រាស់ឡើងវិញរយៈពេលវែង។ កម្មវិធីប្រមូលដបត្រលប់មករិញត្រូវបានចាប់ផ្តើមនៅក្នុង​ប្រទេសកម្ពុជា​កាលពី​ខែ​កុម្ភៈ ឆ្នាំ ២០២៣ ដែលឥឡូវនេះយើងបាននាំមុខក្នុង​ចំណោមក្រុមហ៊ុនផលិតអាហារ និងភេសជ្ជៈ និងអាជីវកម្ម​បដិសណ្ឋារកិច្ច​ក្នុងស្រុក។ បារ និងភោជនីយដ្ឋានដែលចូលរួមក្នុងកម្មវិធីនេះ នឹងប្រគល់ដបមកវិញមកកាន់ហ៊ិននីគែន ខេមបូឌា (Heineken®, Tiger, ABC, និង Anchor) ពីការលក់នៅក្នុងហាងរបស់ពួកគេ។

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា  បន្តប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ។ នៅទូទាំងពិភពលោក ក្រុមហ៊ុនពង្រឹងនូវសកម្មភាពការពិសាក្នុងកម្រិតសមស្រប និងគ្មានជាតិអាល់កុល ដើម្បីឈានដល់​អតិថិជន១ពាន់លាននាក់ជារៀងរាល់ឆ្នាំតាមរយៈសារ “បើពិសាគ្រឿងស្រវឹង សូមកុំបើកបរ”។ ចំណែកឯសកម្មភាព​ក្នុងស្រុកវិញ  ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក៏បង្កើតភាពជាដៃគូរយៈពេលមួយឆ្នាំថ្មីជាមួយ Grab Cambodia ពីដើមឆ្នាំនេះ ដើម្បីលើកកម្ពស់ដល់អតិថិជន និងអ្នកប្រើប្រាស់ អាចទទួលបានភាពរីករាយក្នុងការជួបជុំជាមួយនឹងការទទួលខុសត្រូវ និងមិនពិសាគ្រឿងស្រវឹង ហើយបើកបរ តាមរយៈការប្តេជ្ញាចិត្តលើឧស្សាហកម្មទាំងមូលក្នុងការធ្វើការរួមគ្នាឆ្ពោះទៅរកការ​អនុវត្ត​ឧស្សាហកម្មនេះឱ្យកាន់តែរឹងមាំ និងប្រកបដោយការទទួលខុសត្រូវ។

អំពី ហ៊ិននីគែន ខេមបូឌា

ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ឈាន​មុខ​គេ​មួយ​នៅ​កម្ពុជា ដែល​​បង្កើត​ឡើង​​​ក្នុង​ឆ្នាំ​១៩៩៤។ ជំរុញ​ដោយគោល​បំណង​បង្កើត​ភាពសប្បាយ​រីក​រាយ​រួមគ្នា ក្រុមហ៊ុន​បង្កើត​បទ​ពិសោធ​​ដ៏​អស្ចារ្យ​សម្រាប់អ្នក​ពិសា និង​អតិថិជនដែលត្រូវ​ការ​ស្រាបៀរម៉ាក​ យីហោ​អន្តរជាតិ​គុណ​ភាព​​​​ខ្ពស់​​​ដូច​ជា​​ស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និង​ស្រាបៀរ Gold Crown។ ជា​មួយនឹងការ​គ្រប​ដណ្តប់​នៅ​ទូទាំង​​ប្រទេស និងដោយ​មាន​រោងចក្រ​បច្ចេក​វិទ្យា​ទំនើប​​ស្ថិត​នៅ​​រាជធានី​​ភ្នំពេញក្រុមហ៊ុន ​​​មាន​បុគ្គលិក​ ៧០០​ នាក់​ និង​ផ្ដល់​ការងារ​ដោយ​ប្រយោល​ជូន​ប្រជាជន​​កម្ពុជា​ចំនួន ១២០,០០០​​ នាក់​នៅ​ទូទាំង​​ចង្វាក់​ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញា​ចំពោះ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​របស់​​កម្ពុជា ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មាន​បំណង “ធ្វើ​ឱ្យ​ប្រទេស​កម្ពុជាកាន់​តែ​ប្រសើរ” ជា​មួយ​នឹង​​ការ​ផ្តោត​លើ​បរិស្ថាន និរន្តរភាព​សង្គម និង​ការ​ពិសា​ដោយ​ការ​ទទួល​ខុសត្រូវ​ដែលស្ថិត​នៅលើ​មាគ៌ា​​ឆ្ពោះ​ទៅ​កាន់​ពិភពលោក ​ដែលមានអព្យាក្រឹត​កាបូន​សូន្យ កាន់តែមានភាពស្មើគ្នា និង​កាន់​តែ​មានសុខភាព​ល្អ។ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន HEINEKEN Company ដែលជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​លំដាប់​ថ្នាក់​ពិភពលោក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត



Leave a Reply

Your email address will not be published.Required fields are marked *