ជោគជ័យផ្ទួនៗ! TXT លក់អាល់ប៊ុមបានខ្ទង់លានបន្ទះ ៤ អាល់ប៊ុមជាប់គ្នា ខណៈអាល់ប៊ុមចុងក្រោយក៏មិនធម្មតា

ទើបតែធ្វើការ Comeback នាពេលថ្មីៗនេះ ក្រុមចម្រៀងល្បីមួយទៀតពីផលិតកម្ម Big Hit Music គឺ TXT កំពុងទទួលជោគជ័យជាខ្លាំង ខណៈអាល់ប៊ុមថ្មីរបស់ពួកគេអាចលក់ដាច់រាប់លានបន្ទះក្នុងថ្ងៃដំបូង និងជាប់ចំណាត់ថ្នាក់លេខ១ លើតារាង iTunes ជាច្រើនប្រទេស។

កាលពីថ្ងៃទី៥ ខែវិច្ឆិកា ពោលគឺមួយថ្ងៃក្រោយចេញលក់ អាល់ប៊ុមថ្មីរបស់ TXT មានចំណងជើងថា “The Star Chapter: SANCTUARY” បានជាប់ចំណាត់ថ្នាក់លេខ១ លើតារាង iTunes Top Albums យ៉ាងហោច ២៥ ប្រទេសនិងតំបន់ រួមមានប្រទេសជប៉ុន ប្រេស៊ីល ឥណ្ឌូនេស៊ី ម៉ិកស៊ិក រុស្ស៊ី អ៊ុយក្រែន ម៉ាឡេស៊ី និងប្រទេសជាច្រើនទៀត។

មិនតែប៉ុណ្ណោះ បទចម្រៀងនាំមុខក្នុងអាល់ប៊ុម គឺបទ “Over The Moon” ក៏បានឈានដល់លេខ ១ នៅលើតារាង iTunes Top Songs យ៉ាងហោច ១០ ប្រទេស រួមមានទាំងប្រទេសអេស្ប៉ាញ ឈីលី និងវៀតណាម ហើយក៏បានជាប់ចំណាត់ថ្នាក់លេខ ១ នៅលើតារាង Top Albums របស់ Apple Music ក្នុងប្រទេសចិនផងដែរ។

អ្វីដែលពិសេស “The Star Chapter: SanCTUARY” បានក្លាយជាអាល់ប៊ុមទី ៤ ជាប់ៗគ្នារបស់ TXT ដែលអាចលក់បានជាង ១ លានបន្ទះនៅថ្ងៃដំបូងនៃការចេញផ្សាយ។ យោងតាម ​​Hanteo Chart អាល់ប៊ុមខ្នាតតូចនេះអាចលក់បានសរុបជាង ១,២ លានបន្ទះនៅថ្ងៃទី ៤ ខែវិច្ឆិកា។ ទន្ទឹមនោះដែរ វីដេអូចម្រៀងសម្រាប់បទ “Over The Moon” ក៏កំពុងកើនការទស្សនាក្នុងល្បឿនដ៏គួរឱ្យចាប់អារម្មណ៍ ពោលគឺមានការទស្សនារហូតដល់ ២០ លានដង ក្នុងរយៈពេល២ថ្ងៃដំបូង។

បច្ចុប្បន្ន ក្រុមចម្រៀងដែលមានសមាជិក ៥ នាក់មួយនេះក៏កំពុងមមាញឹកក្នុងការប្រគំតន្ត្រីទេសចរណ៍ពិភពលោករបស់ខ្លួនផងដែរ។ រយៈពេល ៥ខែកន្លងមក ការប្រគំតន្ត្រីរបស់ពួកគេមានឈ្មោះថា “Act: Promise” បានធ្វើដំណើរទៅសម្ដែងបាន ២៨ ឆាក នៅ ១៧ ទីក្រុងទូទាំងពិភពលោក ដោយក្នុងនោះរួមមានទីក្រុងចំនួនប្រាំបីនៅជុំវិញសហរដ្ឋអាមេរិក ទីក្រុងចំនួនបួននៅប្រទេសជប៉ុន និងទីក្រុងចំនួនបួនទៀតនៅប្រទេសអាស៊ីផ្សេងៗ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *