Shu Qi យកការឈឺចាប់ដែលមានឪពុកញៀនស្រា មក​និពន្ធជាសាច់រឿងសម្រាប់ភាពយន្តដែលនាងដឹកនាំដំបូង

បន្ទាប់ពីប្រឡូកសិល្បៈជាអ្នកសម្ដែងជាង ៣ទសវត្សរ៍ តារាសម្ដែងស្រីតៃវ៉ាន់ Shu Qi ក៏បានបង្ហាញភាពយន្តដែលខ្លួននិពន្ធនិងដឹកនាំផ្ទាល់ដំបូងមានចំណងជើងថា “Girl” ។

កាលពីថ្ងៃទី ៤ ខែកញ្ញា តារាសម្តែងជួរមុខដែលបានវិវត្តខ្លួនក្លាយជាផលិតករភាពយន្តថ្មីថ្មោងរូបនេះបាននាំយកភាពយន្តជាស្នាដៃដឹកដំបូងរបស់នាងមានចំណងជើងថា “Girl” ទៅចាក់បញ្ចាំងលើកដំបូងនៅមហោស្រពភាពយន្តក្រុង Venice ប្រទេសអ៊ីតាលី ។

មុនដល់ពេលបញ្ចាំងភាពយន្ត តារាស្រីវ័យ ៤៩ឆ្នាំរូបនេះព្រមជាមួយតួសម្តែងរបស់នាង រួមមានតារាសម្ដែង Roy Chiu, Bai Xiao-Ying និងតារាចម្រៀង 9m88 បានថតរូបជុំគ្នាសម្រាបសន្និសីទសារព័ត៌មានរបស់កម្មវិធីមហោស្រព។

ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន AFP តារាស្រី Shu Qi បានរៀបរាប់ថានាងបាននិពន្ធរឿង “Girl” ឡើងដោយ​ដកស្រង់បទពិសោធន៍ជីវិតដ៏លំបាករបស់នាងពេលនៅក្មេង ខណៈត្រូវធំឡើងជាមួយឪពុកដែលញៀនស្រា។

​ធ្លាប់បានសម្ដែងភាពយន្តរាប់រយចំណងជើងចាប់តាំងពីប្រឡូកសិល្បៈនៅឆ្នាំ១៩៩៦ តារាស្រីរូបនេះបាន​ចំណាយ​ពេល ១០ ឆ្នាំ​ដើម្បី​និពន្ធរឿង “Girl” នេះឡើង ដោយសាច់រឿងនិយាយអំពីខ្សែជីវិតក្មេងស្រីក្នុង​គ្រួសារ​ក្រីក្រ​មួយ​ក្នុង​រដ្ឋធានី​តៃប៉ិ​របស់​តៃវ៉ាន់​ក្នុង​ចុង​ទសវត្សរ៍​ឆ្នាំ ១៩៨០ ដោយមានការផ្តោតលើប្រធានបទដូចជា អំពើហិង្សាក្នុងគ្រួសារ ការសេពគ្រឿងស្រវឹង និងការប៉ះទង្គិចផ្លូវចិត្តសម្រាប់មនុស្សជំនាន់ក្រោយ។

គួរបញ្ជាក់ដែរថា “Girl” គឺជាខ្សែភាពយន្តមួយក្នុងចំណោមភាពយន្តចំនួន ២១ ដែលមានឈ្មោះប្រកួតប្រជែងដណ្តើមពានរង្វាន់ Golden Lion ជាពានរង្វាន់ធំរបស់មហោស្រព Venice ដែលនឹងប្រកាសអ្នកឈ្នះនៅថ្ងៃទី៦ ខែកញ្ញានេះ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត



Leave a Reply

Your email address will not be published.Required fields are marked *