អ្នកសៀមរាបត្រៀម ស្អែកនេះមានការសម្ដែងសិល្បៈអន្តរជាតិនៅសួនច្បារមុខព្រះរាជដំណាក់

ស្អែក​នេះ នៅ​សួន​ច្បារ​មុខ​ព្រះរាជ​ដំណាក់ ខេត្ត​សៀមរាប នឹង​មាន​រៀប​ចំ​ព្រឹត្តិការណ៍​សម្ដែង​សិល្បៈ​អន្តរជាតិ សៀមរាប-អង្គរ ពី​បណ្ដា​សិល្បករ​សិល្ប​ការិនី​មក​ពី​បណ្ដាប្រទេស​ជា​ច្រើន​​ ព្រម​ជាមួយ​ទស្សនីយភាព​សិល្បៈ​មិន​ធ្លាប់​មាន​ពី​មុន​នៅ​កម្ពុជា។

តាម​រយៈ​ការ​បង្ហោះ​ជូន​ដំណឹង​លើក​ផេក​ផ្លូវ​ការ​របស់​ក្រសួង​ទេសចរណ៍​បាន​ឱ្យ​ដឹង​ថា ​នា​ថ្ងៃ​ទី​១៥​ ខែ​មីនា ​ឆ្នាំ​២០២៥​ ស្អែក​នេះ​នឹង​មាន​ការ​សម្ដែង​សិល្បៈ​អន្តរជាតិ សៀមរាប-អង្គរ ​នៅ​បរិវេណ​សួន​ច្បារ​ខាង​មុខ​ព្រះរាជ​ដំណាក់ ខេត្ត​សៀមរាប។ នៅ​ក្នុង​ព្រឹត្តិការណ៍​សិល្បៈ​អន្តរជាតិ​នេះ​ដែរ​មាន​ការ​បង្ហាញ​ជូន​នូវ​ទស្សនីយភាព​ជាច្រើនដូចជា៖ សិល្បៈ​របាំ​កូរ​សមុទ្រ​ទឹក​ដោះ(សម្ដែង​ដោយ​​សិល្បករ​សិល្ប​ការិនី​កម្ពុជា) ,ទស្សនីយភាព​សិល្បៈ​នៃ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី (សម្ដែង​ដោយ​​សិល្បករ​សិល្ប​ការិនី​ឥណ្ឌូណេស៊ី) , ទស្សនីយភាព​សិល្បៈ​នៃ​សាធារណរដ្ឋ​ហ្វីលីពីន (សម្ដែង​ដោយ​​សិល្បករ​សិល្ប​ការិនី​ ហ្វីលីពីន) , ទស្សនីយភាព​សិល្បៈ​នឹក​ស្រុក (សម្ដែង​ដោយ​​សិល្បករ​សិល្ប​ការិនី​មក​ពី​សហភាព​អឺរ៉ុប​និង​សិល្បករ​កម្ពុជា) , ទស្សនីយភាព​សិល្បៈ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន (សម្ដែង​ដោយ​​សិល្បករ​សិល្ប​ការិនី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន) , ទស្សនីយភាព​សិល្បៈ​នៃ​សាធារណរដ្ឋ​ឥណ្ឌា (សម្ដែង​ដោយ​​សិល្បករ​សិល្ប​ការិនី នៃ​សាធារណរដ្ឋ​ឥណ្ឌា) , ទស្សនីយភាព​សិល្បៈ​របាំ​ក្រមា​ខ្មែរ (សម្ដែង​ដោយ​​សិល្បករ​សិល្ប​ការិនី​កម្ពុជា) , ទស្សនីយភាព​សិល្បៈ​នៃ​សាធារណរដ្ឋ​​ឥណ្ឌូណេស៊ី (សម្ដែង​ដោយ​​សិល្បករ​សិល្ប​ការិនី​ឥណ្ឌូណេស៊ី) , ការ​ប្រគំ​ភ្លេង បទ ក្រវាន់​សៀមរាប (ប្រគំ​ភ្លេង​រួម​គ្នា​ដោយ​សិល្បករ​សិល្ប​ការិនី​មក​ពី​សហភាព​អឺរ៉ុប​និង​កម្ពុជា) , ទស្សនីយភាព​សិល្បៈ​របាំ​មរតក​ដូនតា (សម្ដែង​ដោយ​​សិល្បករ​សិល្ប​ការិនី​កម្ពុជា) , ចម្រៀង បទ ផ្កា​សារ៉ាយ ។

តាម​រយៈ​ការ​បង្ហាញ​ជូន​នូវ​ទស្សនីយភាព​ចម្រុះ​ជាតិ​សាសន៍​នៅ​លើ​ឆាក​តែ​មួយ​ក្នុង​ព្រឹត្តិការណ៍​សម្ដែង​សិល្បៈ​អន្តរជាតិ សៀមរាប-អង្គរ នា​លើក​នេះ​ត្រូវ​បាន​ចាត់​ទុកជា​ឱកាសនៃ​ការបើកឱ្យមាន​ការ​ផ្លាស់​ប្ដូរ​វប្បធម៌​រវាង​ប្រទេស​ដែល​បាន​ចូល​រួមនាលើកនេះ៕

ប្រភពរូបភាព ៖ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចោះប្រមាត់ ល្បែងកម្សាន្តរបស់ខ្មែរទំនៀមអ្នកសៀមរាបច្រើនលេងក្នុងរដូវវស្សា

ល្បែង​ចោះ​ប្រមាត់ ជា​ប្រភេទ​ល្បែង​កម្សាន្ត​មួយ​របស់​ខ្មែរ ដែល​ល្បែង​មួយ​នេះ​មាន​តែ​នៅ​ភូមិ​កំពង់ភ្លុក , ភូមិ​កំពង់​ឃ្លាំង ស្រុក​សូត្រ​និគម និង​ស្រុក​ជីក្រែង ខេត្ត​សៀមរាប ជា​ភូមិ​ស្ថិត​ជាប់​មាត់​ទន្លេ​សាប។

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។

ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត

ជឿ​ថា​ប្រិយមិត្ត​ពិត​ជា​ចាំ​ពី​ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​បាន​នាំ​យក​គ្រឿងអលង្ការ​មាន​តម្លៃ និង​ជា​របស់​ប្រណិត​មក​កម្ពុជា មាន​តម្លៃ​

សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់

មិន​ត្រឹម​ជា​សាស្ត្រាចារ្យ​មួយ​រូប​ដែល​កំពុង​បង្ហាត់​បង្រៀន​កូន​សិស្ស​លើ​ជំនាញ​សិល្បៈ​បុរាណ​លោក ខ្លូត រតនា ជា​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​នាម​ជា​ផលិតករ តារា​សម្ដែង និង​ជា​អ្នក​ដឹក​

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។



Leave a Reply

Your email address will not be published.Required fields are marked *