Taemin ចេញអាល់ប៊ុមថ្មីដំបូងក្រោយចូលផលិតកម្មថ្មី ត្រៀមប្រគំតន្ត្រីទេសចរណ៍ជុំវិញពិភពលោក

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

សមាជិកកូនពៅក្នុងក្រុម SHINee, Taemin បានវិលត្រលប់មកឆាកតន្ត្រីវិញជាមួយអាល់ប៊ុមទោលទី​ ៥ មានចំណងជើងថា “Eternal” ព្រមជាមួយវីដេអូចម្រៀងបទ  “Sexy In The Air” កាលពីល្ងាចថ្ងៃទី២០ ខែសីហា។

អាល់ប៊ុមថ្មីនេះបានមកដល់រយៈពេល ១០ ខែបន្ទាប់ពីអាល់ប៊ុមទី ៤ របស់គេ “Guilty” បានចេញ និងត្រឹមតែ ៤ ថ្ងៃក្រោយការប្រារព្ធខួប ១០ ឆ្នាំនៃការបង្ហាញខ្លួនជាតារាទោលលើកដំបូង។ មិនតែប៉ុណ្ណោះ នេះក៏ជាអាល់ប៊ុមដំបូងរបស់ Taemin ផងដែរបន្ទាប់ពីផ្លាស់ប្ដូរទ្រនំមកផលិតកម្ម Big Planet Made សម្រាប់ការងារទោលចាប់តាំងពីថ្ងៃទី១ ខែមេសា។

អាល់ប៊ុមថ្មីនេះ​មាន​បទ​ចម្រៀង​ចំនួន​ប្រាំពីរ​បទ រួមមានបទ “Sexy In The Air” និងបទ “Horizon” ជាបទនាំមុខ រួមទាំងបទ “G.O.A.T” បទ “The Unknown Sea” បទ “Crush” បទ “Say Less” និងបទ “Deja Vu”។ ក្នុងនោះដែរ បទ “Sexy In The Air” មានអត្ថន័យរៀបរាប់ពីចំណង់ចំណូលចិត្តចំពោះការផ្លាស់ប្តូរ និងបង្ហាញពីខ្លួនឯង ខណៈបទ “Horizon” ក៏និយាយពីការផ្លាស់ប្ដូរខ្លួនឯងដូចគ្នា។

ទន្ទឹមគ្នានឹងការចេញអាល់ប៊ុមថ្មី នៅថ្ងៃទី ៣១ ខែសីហាខាងមុខនេះ Taemin ក៏នឹងចាប់ផ្តើមការប្រគំតន្ត្រីទេសចរណ៍ទោលដំបូងរបស់ខ្លួន មានឈ្មោះថា “Ephemeral Gaze” ចាប់ផ្ដើមពីទីក្រុង Incheon មុននឹងបន្តទៅសម្តែងនៅប្រទេសម៉ាឡេស៊ី តៃវ៉ាន់ ថៃ ជប៉ុន ហុងកុង និងទីក្រុងជាច្រើនផ្សេងទៀតជុំវិញពិភពលោក។

តារាចម្រៀងវ័យ ៣១ ឆ្នាំរូបនេះបាននិយាយថា លោកពិតជាសប្បាយចិត្ត និងអរគុណដែលទីបំផុតលោកអាចធ្វើការប្រគំតន្ត្រីទេសចរណ៍ទោលបាន ខណៈនេះគឺជាសុបិនដ៏ធំរបស់លោកចាប់តាំងពីចាប់អាជីពអ្នកចម្រៀង ហើយទីបំផុតសុបិនេះក៏បានក្លាយជាការពិត ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត