ផ្ទុះការរិះគន់ខ្លាំងក្រោយ HYBE ប្រកាសចេញអាល់ប៊ុមទី២របស់ RM បុកគ្នាជាមួយអាល់ប៊ុមថ្មីរបស់ NewJeans

អ្នកលេងអ៊ីនធឺណិតកូរ៉េជាច្រើនបានបញ្ចេញមតិរិះគន់ និងចោទសួរពីចេតនារបស់ HYBE ដែលកំណត់កាលបរិច្ឆេទចេញអាល់ប៊ុមទី ២ របស់ RM ក្រុម BTS មានចំណងជើងថា ‘Right Place, Wrong Person’ នៅថ្ងៃតែមួយជាមួយនឹងការត្រលប់មកវិញរបស់ NewJeans។

ការប្រកាសជាផ្លូវការសម្រាប់អាល់ប៊ុមទោលទី ២ របស់ RM ត្រូវបានធ្វើឡើងនៅថ្ងៃទី ២៦ ខែមេសា នេះដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើល ដោយសារតែបច្ចុប្បន្ន RM នៅជាប់បំពេញកាតព្វកិច្ចយោធានៅឡើយ។ តាមការប្រកាសនេះ អាល់ប៊ុម​ថ្មី​ដែល​បាន​បញ្ចប់ការថត​មុន​ការ​ចូល​បម្រើ​ការងារ​របស់ RM នឹង​ចេញ​នៅ​ថ្ងៃ​ទី ២៤ ខែ​ឧសភា។

ប៉ុន្តែនៅពេលឮដំណឹងនេះ អ្នកលេងអ៊ីនធឺណិតបានចង្អុរបង្ហាញថាសកម្មភាពរបស់ HYBE ហាក់ផ្ទុយស្រឡះពីសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីប៉ុន្មានថ្ងៃមុន ដែលសន្យាថានឹង “ផ្តល់ការគាំទ្រពេញលេញ ដើម្បីធ្វើយ៉ាងណាមិនឱ្យផែនការត្រលប់មកវិញរបស់ NewJeans រងផលប៉ះពាល់ដោយសារព្រឹត្តិការណ៍នាពេលថ្មីៗនោះទេ”។

មនុស្សជាច្រើនលើកឡើងថាការចេញចម្រៀងទោលថ្មីរបស់ NewJeans មានចំណងជើងថា ‘How Sweet’ ត្រូវបានប្រកាសតាំងពីថ្ងៃទី២៦ ខែមីនា ហើយពួកគេមិនអាចរកហេតុផលសមរម្យថាហេតុអ្វី HYBE ត្រូវកំណត់ពេលចេញអាល់ប៊ុម ‘Right Place, Wrong Person’ របស់ RM នៅកាលបរិច្ឆេទ និងពេលវេលាដូចគ្នាជាមួយនឹងការចេញផ្សាយ ‘How Sweet’ គឺនៅពាក់កណ្ដាលអាធ្រាតថ្ងៃទី ២៤ ខែឧសភា ដូច្នេះទេ។

អ្នក​លេង​អ៊ីនធឺណិត​ជាច្រើន​បាន​បញ្ចេញ​មតិផ្សេងៗ​ដូច​ជា៖

“ជាចរិតធម្មតារបស់ HYBE ទៅហើយ! នៅពេលណាដែលពួកគេស្ថិតក្នុងភាពច្របូកច្របល់ ពួកគេនឹងទាញ BTS ឱ្យចេញសង្គ្រោះខ្លួនឯង”

“ជារឿងចម្លែកពេកហើយ​ដែល​ឃើញ​អ្នក​សិល្បៈ​ក្រោម​ក្រុមហ៊ុន​តែ​មួយ​ប្រកួត​ប្រជែង​គ្នា”

“ទើបមកប្រកាស​ឥឡូវ​នេះ? ​ពិបាក​ជឿ​ណាស់ថា​វា​ជា​រឿង​ចៃដន្យ…”

“មើលទៅហាក់បីដូចជា HYBE លេងកាត BTS ដើម្បីកុំឱ្យ NewJeans ជោគជ័យពេកសម្រាប់ការវិលត្រលប់លើកនេះ”

“HYBE b******s! BTS មិនមែនជាខែលរបស់អ្នកទេ។ ឈប់ប្រើពួកគេគ្រប់ពេលដែលអ្នកមានបញ្ហា ហើយផ្តល់ឱ្យពួកគេនូវការផ្សព្វផ្សាយត្រឹមត្រូវដែលពួកគេសមនឹងទទួលបាន។ ការចេញអាល់ប៊ុមក្នុងពេលតែមួយដូច NewJeans គឺមិនមានប្រយោជន៍នោះទេ សម្រាប់ RM”

“ពួកគេគិតថាវាជាជំហានដ៏ឆ្លាតវៃមួយក្នុងការរារាំងផ្លូវរបស់ NewJeans ប៉ុន្តែអ្វីដែលពួកគេកំពុងធ្វើគឺជាការរារាំងផ្លូវរបស់ Namjoon និង ARMYs ទៅវិញទេ!”

“ពួកគេកំពុងព្យាយាមយ៉ាងខ្លាំងដើម្បីអូស ARMYs ឱ្យចូលរួមក្នុងសង្គ្រាមនេះ! HYBE អកតញ្ញូណាស់!” ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *