ទីបំផុត បទ «កំលោះ​ស្រុកខ្មែរ» វណ្ណថាន និង វណ្ណដា ទទួលបានអ្នកមើល ១០០ M

«កំលោះ​ស្រុកខ្មែរ» បើ​ទោះ​ជា​ចេញ​ជាង ១ឆ្នាំ​ក៏​ពិត​មែន តែនៅ​អាច​ទាក់ទាញ​អ្នក​ស្ដាប់​បាន​មិន​ឈប់ឈរ ហើយ​មក​ទល់​ពេលនេះ មាន​អ្នក​ចូល​មើល​ក្នុង YouTube ដល់​ទៅ ១០០ លាន​ដង​ទៅ​ហើយ។ ការ​ចាប់ដៃគ្នា​ផលិត​ចម្រៀង​លើក​ដំបូង​នេះ ទទួល​បាន​ជោគជ័យ​ខ្លាំង​។

ក្រោយ​ទទួល​បាន​សមិទ្ធផល​ដ៏​អស្ចារ្យ​នេះ​ហើយ ទាំង វណ្ណថាន និង វណ្ណដា បាន​បង្ហោះ​សារ​អបអរ ក៏​ដូចជា​អារម្មណ៍​រំភើប ដែល​បទ​ដ៏​ល្បី​មិន​​ថា​ក្នុង និង​ក្រៅ​ប្រទេស​មួយ​នេះ​ ពិតជា​ស័ក្ដិសម​ខ្លាំង​ណាស់ ហើយ​ក៏​ជា​បទ​ដែល​ទាក់ទាញ​ចិត្ត​អ្នក​ស្ដាប់​គ្រប់​វ័យ​តែម្ដង។ វណ្ណថាន ក៏​បាន​បង្ហោះ story ហ្វេសប៊ុក​ដូច​គ្នា​នឹង វណ្ណដា ដែរ ព្រោះ​បទ​នោះ គឺជា​សមិទ្ធផល​រួម​គ្នា។

បទ «កំលោះ​ស្រុកខ្មែរ» ដែល​មាន​បញ្ចូល​ទាំង​ភ្លេង​បុរាណ​ខ្មែរ ហើយ​ការ​សម្ដែង​ទៀតសោត​មាន​គឺជា​បែប​ផែន​ខ្មែរ​សុទ្ធសាធ ធ្វើឲ្យ​អ្នក​គាំទ្រ​លាន់​មាត់​សរសើរ​មិន​ឈប់។ តារា​ចម្រៀង​ក្នុង​ផលិតកម្ម​បារមី ទាំង ២ សុទ្ធសឹង​តែ​មាន​សមត្ថភាព​ដូច​គ្នា​ទាំង​ការ​តែង​និពន្ធ និង​ធ្វើ​ភ្លេង ដូចនេះ​ហើយ​បទ​នីមួយ​ៗ​ដែល​បុរស​សម្បុរ​ខ្មែរ​អង្គរ​ទាំង​ទ្វេ ល្អ និង​មាន​អ្នក​គាំទ្រ​ច្រើន។

ក្រៅពី «កំលោះ​ស្រុក​ខ្មែរ» វណ្ណថាន និង វណ្ណដា ក៏​មាន​បទ​សហការ​គ្នា​បន្ថែម​ទៀត​ដែរ​គឺ​បទ «មិនអាចវិលវិញ» ដែល​ចេញ​ពី​អំឡុង​ពេល ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ហើយ​ក៏​ល្បី​ដូចគ្នា ហើយ​ចំនួន​​អ្នក​មើល​លើ YouTube សុទ្ធតែ​ខ្ទង់​លាន​នាក់​ដូច​គ្នា។ មិន​ត្រឹម​ជោគជ័យ​ក្នុង MV ឡើយ វណ្ណថាន និង វណ្ណដា ក៏​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ទៅ​សម្ដែង​រួម​គ្នា​ជា​ច្រើន​កម្មវិធី​ទៀត​ផង ទាំង​នៅ​ក្នុង និង​ក្រៅ​ស្រុក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត



Leave a Reply

Your email address will not be published.Required fields are marked *