Jung Kook ក្លាយជាអ្នកចម្រៀងអាស៊ីដំបូងគេដែលគ្រប់បទលើ Spotify មានអ្នកស្ដាប់លើសពី ១០០ លានដង

Jung Kook សមាជិកកូនពៅក្រុម BTS បន្តបង្កើតកំណត់ត្រា ទោះបីជាមិនបានចេញបទចម្រៀងថ្មី ចាប់តាំងពីរំសាយពីជួរយោធាតាំងខែមិថុនាក្ដី។ ថ្មីៗនេះ លោកបានក្លាយជាសិល្បករទោលអាស៊ីដំបូងគេក្នុងប្រវត្តិសាស្ត្រដែលមានបទចម្រៀងទាំងអស់នៅលើគណនី Spotify ទទួលបានការស្ដាប់លើសពី ១០០ លានដង។

ស្ថាប័ន World Music Awards ថ្មីៗនេះបានរាយការណ៍ថាបទចម្រៀងទាំង ១៨ បទនៅលើគណនី Spotify របស់ Jung Kook បានទទួលការស្ដាប់លើស ១០០ លានស្ទ្រីម ដែលរួមមានបទចម្រៀងពីអាល់ប៊ុម GOLDEN ដូចជាបទ Seven, Standing Next to You, 3D, Please Don’t Change, Hate You, Closer to You, Too Sad to Dance, Shot Glass of Tears, Somebody, Yes or No ក៏ដូចជាបទចម្រៀង Still With You, Dreamers, My You, i wonder… ដែលលោកបានច្រៀងជាមួយ j-hope, បទ Left and right ដែលសហការជាមួយ Charlie Puth និងបទ Too Much ដែលសហការជាមួយ LAROI និង Central Cee ។

ទន្ទឹមនេះក៏មានសេចក្ដីរាយការណ៍ផងដែរថា ក្រៅពី Jung Kook មានតែសិល្បករលំដាប់ពិភពលោកដូចជា Billie Eilish និង Harry Styles ប៉ុណ្ណោះដែលបទចម្រៀង Original ទាំងអស់របស់ពួកលើ Spotify មានការស្ដាប់លើសពី ១០០ លាន។ ខណៈពេលនេះ Jungkook មានតួលេខកការចូលស្ដាប់ចម្រៀងសរុប ៩.២ ពាន់លាននៅលើ​គណនីរបស់ខ្លួន ដែលធ្វើឱ្យលោកក្លាយជាសិល្បករទោលពីអាស៊ីដែលមានចំនួនស្ដាប់ ឬ Stream កើនលឿនបំផុត។

ក្នុងនោះ បទចម្រៀងទោល Seven តែមួយអាចបានប្រមូលបានការស្ដាប់ចំនួន ២.៤៥ ពាន់លានដង ក្លាយជាកំណត់ត្រាជាបទចម្រៀងដែលមានការស្ដាប់កើនលឿនបំផុតដោយសិល្បករអាស៊ី។ បទចម្រៀង Seven នេះក៏បានបំបែកកំណត់ត្រាពិភពលោកហ្គីណេសចំនួនបួនផងដែរ រួមមានកំណត់ត្រាបទចម្រៀងដែលមានការស្ដាប់ច្រើនជាងគេក្នុងមួយសប្តាហ៍ (៨៩.៧ លានដង) និងកំណត់ត្រាបទចម្រៀងដែលឈានដល់ ១០០ លានស្ទ្រីមលឿនបំផុតជាដើម។

គួរបញ្ជាក់ថា Jung Kook បានបង្កើតប្រវត្តិសាស្រ្តជាច្រើនទៀតតាមរយៈភាពជោគជ័យនៃអាល់ប៊ុមទោលដំបូងរបស់លោក GOLDEN ។ ជាក់ស្ដែង តារាវ័យ ២៧ ឆ្នាំរូបនេះធ្លាប់ទទួលបានការស្ដាប់ប្រចាំខែខ្ពស់បំផុត ៤០ លានស្ទ្រីមនៅលើ Spotify ដែលជាចំនួនខ្ពស់បំផុតសម្រាប់សិល្បករទោល K-pop ។ កាលពីខែមុន លោកទទួលបានការចូលស្ដាប់ ១៧.៥ លាន ផងដែរ ដែលបង្ហាញឱ្យឃើញពីការគាំទ្រឥតឈប់ឈរពី Fan club របស់លោកជុំវិញពិភពលោក ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត



Leave a Reply

Your email address will not be published.Required fields are marked *