ភាពយន្តបែបចារកម្មនយោបាយរបស់ Jun Ji-hyun និង Gang Dong-won ត្រៀមចាក់ផ្សាយនៅដើមខែនេះ

ភាពយន្តភាគដើមរបស់ Disney+ ចំណងជើងថា Tempest នឹងចាប់ផ្ដើមចាក់ផ្សាយនៅថ្ងៃទី១០​ ខែកញ្ញា ដោយមាន Jun Ji-hyun និង Gang Dong-won សម្ដែងជាគូតួឯក។​

ជាក់ស្ដែង រឿង Tempest នេះ គឺជាភាពយន្តនៃការវិលត្រឡប់មកសម្ដែងក្នុងស្នាដៃរឿងភាគម្ដងទៀតរបស់តារាទាំងពីររូប ដោយ Jun Ji-hyun បានខកខានសម្ដែងរឿងភាគអស់ពេលជាង ៤ឆ្នាំមកហើយ បន្ទាប់ពីរឿង Jirisan ខណៈ Gang Dong-won បានជាប់រវល់នឹងភាពយន្តកុនអស់ពេលជាង ២១ឆ្នាំ។

ក្នុងនាមជាអ្នកគាំទ្រម្នាក់ តារាស្រីវ័យ ៤៣ឆ្នាំបានរៀបរាប់ក្នុងសន្និសីទកាសែតនៅថ្ងៃទី ២ ខែកញ្ញានេះថា៖ “ខ្ញុំគឺជាអ្នកគាំទ្ររបស់ Gang យូរហើយ។ ខ្ញុំពិតជាចង់ធ្វើការជាមួយគាត់ណាស់។ កន្លងមកខ្ញុំចូលចិត្តរូបភាពខាងក្រៅរបស់គាត់ តែនៅពេលដែលបានស្គាល់គ្នាក្នុងគ្រាថតរឿងនេះ ខ្ញុំកាន់តែចូលចិត្តគាត់ជាងមុន”។

ទន្ទឹមគ្នានេះ Gang Dong-won ក៏និយាយដែរថា ខ្លួនត្រឡប់មកសម្ដែងក្នុងប្រភេទរឿងភាគទូរទស្សន៍វិញ ក៏ព្រោះតែ Jun Ji-hyun ដូចគ្នា ដោយតារាប្រុសវ័យ ៤៤ឆ្នាំ បានប្រាប់ថា៖ “ខ្ញុំទទួលគម្រោងនេះ ក៏ព្រោះតែ Jun។ ពីមុនមក យើងមិនដែលធ្វើការជាមួយគ្នាទេ ហើយខ្ញុំពិតជារីករាយដែលបានរួមការងារជាមួយគ្នានៅគ្រានេះ”។

Tempest បានផ្ដោតសាច់រឿងទៅលើ Moon Joo សម្ដែងដោយ Jun Ji-hyun គឺជាអ្នកការទូត និងអតីតឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិម្នាក់ ដែលត្រូវធ្លាក់ចូលក្នុងអន្ទាក់នយោបាយ បន្ទាប់ពីស្វាមីដែលជាបេក្ខភាពប្រធានាធិបតីត្រូវបានគេសម្លាប់។ ព្រោះដើមហេតុនេះ Sun Ho សម្ដែងដោយ Gang Dong-won បានទទួលបទបញ្ជាឱ្យការពារ Moon Joo មុននឹងអ្នកទាំងពីរបានប្រើប្រាស់ជំនួបនេះ ដើម្បីទៅស្វែងរកការពិតពីក្រោយគម្រោងការអាក្រក់មួយ ដែលកំពុងតែគំរាមកំហែងដល់ស្ថិរភាពនៃឧបទ្វីបកូរ៉េ។

គួរឱ្យដឹងផងដែរថា ភាពយន្តបែបចារកម្មលាយឡំនឹងមនោសញ្ចេតនានេះ មានសរុប ៩ភាគ ដោយ Disney+ នឹងចាប់ផ្ដើមចាក់បញ្ចាំង ៣ភាគដំបូងនៅថ្ងៃទី១០ ខែកញ្ញាខាងមុខនេះ រួចទើបបន្តចាក់ផ្សាយ ២ភាគទៀតជាបន្តបន្ទាប់ រហូតដល់ភាគបញ្ចាប់នៅថ្ងៃទី១ ខែតុលា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​



Leave a Reply

Your email address will not be published.Required fields are marked *