មហោស្រពចាប៉ី​ដង​វែង​ទូទាំង​ប្រទេស ឆ្នាំ២០២៥ ចាប់​ផ្ដើម​​ហើយ!

មហោស្រព​ចាប៉ី​ដង​វែង​ទូទាំង​ប្រទេស​ ឆ្នាំ ២០២៥ ក្រោម​ប្រធាន​បទ «ទំពាំង​ស្នង​ឫស្សី» ដែល​រៀប​ចំ​ធ្វើ​នៅ​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព​បាន​បើក​ជា​ផ្លូវ​ការ​នា​រសៀល​ថ្ងៃ​ទី ១១ ខែ មិថុនា ឆ្នាំ ២០២៥ ។

ពិធី​បើក ធ្វើ​ឡើង​ក្រោម​អធិបតី​ភាព​ឯកឧត្ដម ហាប់ ទូច រដ្ឋលេខាធិការ ប្រចាំ​ការ តំណាង​ដ៏​ខ្ពង់​ខ្ពស់​ លោក​ជំទាវ​បណ្ឌិត​សភាចារ្យ ភឿង សកុណា រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ។ ព្រឹត្តិការណ៍​វប្បធម៌​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ថែរក្សា ការពារ និង​លើក​ស្ទួយ​ទម្រង់​សិល្បៈ​ចាប៉ី​ដង​វែង ដែល​ជា​មរតក​វប្បធម៌​ជាតិ​ដ៏​មាន​តម្លៃ​ពុំ​អាច​កាត់​ថ្លៃ​បាន​ដោយ​ប្រព្រឹត្តិ​ទៅ​រយៈពេល ៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី ១១ ដល់​ថ្ងៃ​ទី ១៣ ខែ មិថុនា ឆ្នាំ ២០២៥ ដោយ​មាន​វត្តមាន​សិល្បករ​ចាប៉ី​ដង​វែង​ដែល​មក​ពី​តាម​បណ្ដា រាជធានី-ខេត្ត បាន​ដាក់​ពាក្យ​ចូលរួម​ប្រកួត​ប្រជែង​សមត្ថភាព។

ដោយ​ឡែក នៅ​ក្នុង​ថ្ងៃ​នេះ​​ក៏​មាន​ការ​សម្ដែង​ដោយ​ផ្ទាល់​ពី​សំណាក់លោក គង់ បុរាណ កូន​ប្រុស​ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ​ និង លោក​ស្រី ចរិយា ឆ្លើយ​ឆ្លង​អាយ៉ៃ​យ៉ាង​ពីរោះ​រណ្ដំ​ចិត្ត។ ក្នុង​នោះ​ក៏​មាន​ការ​បង្ហើរ​សំនៀង​ឆ្លើយឆ្លង​ពី​សំណាក់​ម្ចាស់​ជយលាភី ២០២១ និង ២០២៣ ក្រោម​ប្រធាន​បទ«យុវជន​និង​បច្ចេកវិទ្យា»។ មិនតែប៉ុណ្ណោះក៏​មាន​ការ​បង្ហាញ​នូវ​សមាសភាព​ទាំង ៥ រូប ដែល​ត្រៀម​នឹង​បង្ហាញ​សមត្ថភាព​នា​ថ្ងៃ​ទី ១២ ខែ មិថុនា ឆ្នាំ ២០២៥ ពោល​គឺ​ស្អែក​នេះ​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​



Leave a Reply

Your email address will not be published.Required fields are marked *