មូលហេតុ​ ៥​យ៉ាង​ ​ធ្វើ​ឲ្យ​ការ​សម្រក​ទម្ងន់​ពិបាក​ទៅ​រួច

ការ​សម្រក​គីឡូ​គឺ​ជា​រឿង​ដែល​ពិបាក​ នេះ​ជា​អ្វី​ដែល​តែង​​ឮ​ពី​មនុស្ស​ជុំ​វិញ​ខ្លួន​ ហើយ​ជា​ការ​ពិត ​វា​ពិត​ជា​ពិបាក​ដូច​គេ​ថា​​មែន។ ការ​ឡើង​គីឡូ​ខ្លាំង​ពេក​អាច​បង្ក​បញ្ហា​សុខភាព​ជា​ច្រើន​ តែ​ការ​សម្រក​អាច​ធ្វើ​ឲ្យ​អ្នក​តប់​ប្រមល់​ ឃ្លាន និង​វិល​មុខ​ផង​ដែរ។ ដើម្បី​សម្រក​គីឡូ​បាន​ វា​ទាម​ទារ​កត្តា​រួម​ផ្សំ​ជា​ច្រើន​ រាប់​តាំង​ពី​ការ​គេង​ ចំណី​អាហារ​ និង​ការ​ហាត់​ប្រាណ។ យ៉ាងណា​ បើ​ទោះ​អ្នក​ព្យាយាម​សម្រក​តាម​វិធី​ណា​ក៏​ដោយ ​តែអ្នក​នៅ​មាន​ទម្លាប់​ទាំង​នេះ​ នោះ​ដំណើរការ​សម្រក​របស់​អ្នក​យឺត ឬ​មិន​ងាយ​សម្រក​បាន​នោះ​ទេ។

១ រយៈ​ពេល​គេង​មិន​ល្អ

ការ​គេង​មាន​តំណ​ភ្ជាប់​ទៅ​នឹង​ទម្ងន់ ការ​គេង​ដែល​ល្អ​ត្រូវ​ស្ថិត​ក្នុង​រង្វង់ ៧ទៅ​ ៨ម៉ោង​សម្រាប់​មនុស្ស​ពេញ​វ័យ។ តែ​ការ​គេង​ច្រើន​ខ្លាំង​ពេក​ ឬ​តិច​ខ្លាំង​ពេក​ប៉ះពាល់​ទៅ​ដល់​ទម្ងន់​ដូច​គ្នា​ បើ​ទោះ​អ្នក​ព្យាយាម​គេង​ឲ្យ​តិច​ ៥ម៉ោង​ក្នុង​មួយ​យប់ ឬ​គេង​ឲ្យ​ច្រើន​ ៩​ម៉ោង​ក្នុង​មួយ​យប់​។ គេង​ច្រើន​ខ្លាំង​ ឬ​តិច​ខ្លាំង​ បង្ក​ផល​វិបាក​ដល់​រាង​កាយ​ក្នុង​ការ​ផលិត​អ័រម៉ូន​ដែល​គ្រប់​គ្រង​ទម្ងន់​ នឹង​ភាព​ឃ្លាន​របស់​ខ្លួន។ លើស​ពី​នេះ​ការ​គេង​មិន​បាន​គ្រប់​គ្រាន់​ក៏​ជំរុញ​ឲ្យ​អ្នក​គេចវេះ​ការ​ហាត់​ប្រាណ​ផង​ដែរ។

២ ផឹក​ទឹក​មិន​បាន​គ្រប់​គ្រាន់

ការ​ផឹក​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់​​ចន្លោះ​ពី​ ២​ទៅ ៦កែវ​ក្នុង​មួយ​ថ្ងៃ​ជួយ​ទៅ​ដល់​ការ​បញ្ចុះ​ទម្ងន់​អ្នក​ទ្វេ​ដង។ ទឹក​គ្មាន​កាឡូរី​នោះ​ទេ​ លើស​ពី​នេះ​វា​អាច​ជួយ​បំពេញ​ជាតិ​​និង​មិន​ធ្វើ​ឲ្យ​អ្នក​ឡើង​គីឡូ​ថែម​ទៀត។ ជា​ការ​ពិត​ការ​ផឹក​ទឹក​បាន​គ្រប់​គ្រាន់​ ជួយ​កាត់​បន្ថយ​ចំណង់​របស់​អ្នក​ទៅ​លើ​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​ដូច​ជា​ ទឹក​ក្រូច​ កាហ្វេ និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ផ្សេងៗ។

៣ តម​អាហារ ឬ​រង់ចាំ​យូរ​ខ្លាំង​ពេក​ក្នុង​ការ​ញុំា​អាហារ​មួយ​ពេល​ៗ

នៅ​ពេល​ដែល​អ្នក​ទុក​ចន្លោះ​ពី​អាហារ​មួយ​ពេល​ទៅ​មួយ​ពេល​យូរ​ខ្លាំង​ពេក ការ​រំលាយ​អាហារ​របស់​អ្នក​នឹង​ដំណើរការ​យឺត​ជាង​មុន ហើយ​ការ​​ដុត​កាឡូរី​​នៅ​អាហារ​បន្ទាប់​របស់​អ្នក​មិន​អាច​ធ្វើ​បាន​ឡើយ​។ ហេតុ​នេះ​កាឡូរី​ដែល​មិន​អាច​ដុត​បាន​នោះ នឹង​បង្កើន​គីឡូ​ដល់​អ្នក។ ម្យ៉ាង​ទៀត​ការ​ចាំ​យូរ​ខ្លាំង​ពេក​ពី​អាហារ​មួយ​ពេល​ទៅ​មួយ​ពេល​អាច​ធ្វើ​ឲ្យ​អ្នក​ញុំា​ច្រើន​ខ្លាំង​ទៅ​វិញ​ទេ ដោយ​សារ​ខ្លួន​ឃ្លាន​ខ្លាំង​ពេក។

៤ អង្គុយ​យូរ​ខ្លាំង​ពេក

ការងារ​ការិយាល័យ ការ​ញៀន​ហ្គេម ឬ​ងប់ងុល​នឹង​ខ្សែ​ភាពយន្ត​ ​ធ្វើ​ឲ្យ​អ្នក​អសកម្ម ឬ​អង្គុយ​យូរ​ពេក​បង្ក​ផល​វិបាក​ខ្លាំង​ដល់​ការ​សម្រក​ទម្ងន់​ ដោយ​សារ​រាង​កាយ​របស់​អ្នក​បាត់​បង់​សមត្ថភាព​ក្នុង​ការ​ដឹង​ថា​អ្នក​ញុំា​លើស​កម្រិត​ ហេតុ​នេះ​អ្នក​ទំនង​នឹង​ញុំា​ច្រើន​ខ្លាំង ហើយ​ទម្ងន់​ក៏​ទំនង​ឡើង​តាម​នោះ​ដូចគ្នា។

៥ ស្ត្រេស

ស្ត្រេស​ជា​កត្តា​មួយ​ដែល​ធ្វើ​ឲ្យ​ការ​សម្រក​ទម្ងន់​កាន់​តែ​ពិបាក​ដោយ​សារ​វា​ប៉ះពាល់​ទៅ​ដល់​ការ​រំលាយ​អាហារ។ នៅ​ក្នុង​ការ​សិក្សា​មួយ​ក្នុង​ឆ្នាំ​ ២០១១ បាន​រក​ឃើញ​ថា​មនុស្ស​ពេញ​វ័យ​ដែល​មាន​កម្រិត​ស្ត្រេស​ទាប​សម្រក​ទម្ងន់​បាន​ប្រសើរ​ជាង​មនុស្ស​ដែល​មាន​ស្ត្រេស​កម្រិត​ខ្ពស់។ ឯ​ការ​សិក្សា​មួយ​ទៀត​បាន​រក​ឃើញ​ថា​ក្នុង​ពេល​ស្ត្រេស មនុស្ស​ទំនង​ជ្រើស​រើស​អាហារ​ដែល​អាច​ផ្ដល់​ថាមពល​ខ្ពស់​ដល់​ពួក​គេ​ ដែល​អាហារ​ទាំង​នេះ​សុទ្ធ​តែ​ជា​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​ ហេតុ​នេះ​ហើយ​ទម្ងន់​ក្នុង​អំឡុង​ពេល​ស្ត្រេស​អាច​មាន​ភាព​ពិបាក​ក្នុង​ការ​គ្រប់គ្រង​បន្តិច៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ