បែបនេះសោះទើប ម៉ានីតា និង សារីតា ខកខានឱកាសចូលរួម Cambodia Night, ITE 2022 នៅវៀតណាម

យោងតាមការប្រកាសរបស់លោក ម៉ែន និមលរតន៍ នាយកប្រតិបត្តក្រុមហ៊ុន CIM បានឱ្យដឹងថា បវរកញ្ញាកម្ពុជាសរុប ១០ រូប បានទទួលកិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងការបង្ហាញសម្លៀកបំពាក់ប្រពៃណីជាតិ រចនាដោយកូនខ្មែរជាច្រើនរូប នៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍អន្តរជាតិ និងរាត្រីផ្សព្វផ្សាយទេសចរណ៏កម្ពុជា (Cambodia Night, ITE 2022) លើកទី​១៦ នៅទីក្រុង​ហូជីមិញ​ ប្រទេសវៀតណាម ដែលកម្មវិធីនេះរៀបចំដោយក្រសួងទេសចរណ៏កម្ពុជា។  ក្នុងនោះ បវរកញ្ញាកម្ពុជា នឹងត្រូវដើរបង្ហាញម៉ូដនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០២២ នៅ Rex Hotel in HCMC វៀតណាម។

បវរកញ្ញាកម្ពុជាទាំង ១០ រូបរួមមាន ងិន ម៉ារ៉ាឌី Miss Universe Cambodia 2021, សារី ស្រីពេជ្រ Miss Petite Global 2022, កញ្ញា ដាំ សុភ័ក្រស៊ីនឌី Miss Earth Cambodia 2021/22, រតនា សុខាវត្តី Miss ECO International Cambodia 2022, ជា ចារ៉ានី Miss International Cambodia 2022,  ហ៊ុន ហ្គេចឡាង 4th Runner Up Miss universe Cambodia, ឆន ស្រីណេត Miss Tourism International Cambodia 2022, ហួន ស្រីខួច Miss Elegant international 2022 kebaya, សួន ពិសី Miss Tourism International Cambodia 2021 និង កញ្ញា លន់ គីមហេង Face of Cambodia 2021។

ប៉ុន្តែគួរឱ្យកត់សម្គាល់ ក្នុងចំណោមបវរកញ្ញាកម្ពុជាទាំង ១០ រូប ដែលបានរៀបរាប់ខាងលើ គេពុំឃើញមានវត្តមាន កញ្ញា រ៉េត សារីតា Miss Universe Cambodia 2020 និងកញ្ញា ហង្ស ម៉ានីតា Miss Universe Cambodia 2022 ចូលរួមកម្មវិធីដើរបង្ហាញម៉ូដដ៏ធំនេះឡើយ។

តាមអ្វីដែលបានដឹងមក មូលហេតុដែលបវរកញ្ញាចក្កវាឡកម្ពុជាទាំង ២ រូបខកឱកាសទៅចូលរួមកម្មវិធី Cambodia Night, ITE 2022 នៅវៀតណាម ដោយសារ Miss Universe Cambodia 2020 កំពុងជាប់ធ្វើដំណើរកម្សាន្តឆ្លងទ្វីបជាមួយគូស្នេហ៍ ចំណែក បវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ ២០២២ ហង្ស ម៉ានីតា វិញ គឺជាប់ភារៈកិច្ចសំខាន់ ដែលត្រូវហោះចេញទៅប្រទេសហ្វីលីពីន នៅថ្ងៃនេះ ដើម្បីហ្វឹកហាត់ការដើរ និងការឆ្លើយសំណួរផ្សេងៗ និងដើម្បីបំពេញការងារនៅទីតាំងសំខាន់ៗជាច្រើនរួមមាន Manila,Cebu, Surigao Del Sur, Iligan City។

សូមជម្រាបថា ហង្ស ម៉ានីតា នឹងទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅម៉ោង ៦ល្ងាច ដូច្នេះសម្រាប់ហ្វេនៗមានបំណងចង់ចូលរួមជូនដំណើរ និងជូនជាកម្លាំងចិត្តដល់នាង លោកអ្នកអាចអញ្ចើញទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅម៉ោង៦ ល្ងាចនេះបាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ