អំឡុងពេលសម្រកគីឡូ ហាមធ្វើរឿងទាំង ៥ នេះក្រោយម៉ោង ៦ ល្ងាច

ការ​សម្រក​ទម្ងន់​មិន​មែន​ត្រឹម​តែ​ការ​តម​អាហារ និង​ការ​ធ្វើ​លំហាត់​ប្រាណ​នោះ​ទេ។ ប៉ុន្តែក៏នៅទម្លាប់នៃការរស់នៅមួយចំនួនទៀតដែលអាចជួយពន្លឿនដំណើរនៃការដុតបំផ្លាញជាតិខ្លាញ់ក្នុងរាងកាយយើងបានដែរ។ ដូច្នេះហើយដើម្បីជំរុញឱ្យការសម្រកទម្ងន់យើងមានប្រសិទ្ធភាពលឿនជាងមុន ហាមធ្វើរឿងទាំង ៥ ខាងក្រោមនេះក្រោយម៉ោងប្រាំមួយល្ងាច៖

១. ហាមផឹកកាហ្វេ ឬភេសជ្ជៈមានជាតិកាហ្វេអ៊ីន

សម្រាប់អ្នកដែលកំពុងសម្រកទម្ងន់ចាំបាច់ត្រូវគេងឱ្យបានចន្លោះពី ៧ ទៅ ៨​ ម៉ោងក្នុងមួយថ្ងៃ។ ប៉ុន្តែប្រសិនបើយើងញ៉ាំកាហ្វេ ឬភេសជ្ជៈមានជាតិកាហ្វេអ៊ីនក្រោយម៉ោង ៦ ល្ងាច នោះវានឹងប៉ះពាល់ដល់ដំណេក។ ប្រសិនបើរាងកាយមិនបានសម្រាកឱ្យត្រឹមត្រូវ និងគ្រប់គ្រាន់ទេ វានឹងធ្វើឱ្យជាតិខ្លាញ់ក្នុងខ្លួនយើងកាន់តែងាយស្រួលក្នុងការប្រមូលគ្នាថែមទៀត។

២. ហាមញ៉ាំផ្លែឈើ

ការទទួលទានផ្លែឈើពិតជាបានផ្ដល់សារៈប្រយោជន៍ខ្លាំងមែនទែនដល់សុខភាព​ ប៉ុន្តែមិនមែនអាចញ៉ាំបានគ្រប់ពេលនោះទេ។ ជាក់ស្ដែងការទទួលទានផ្លែឈើក្រោយម៉ោងប្រាំមួយល្ងាចអាចធ្វើឱ្យប៉ះពាល់ដល់ដំណើរនៃការរំលាយអាហារ បង្កើនលំហូរឈាម និងជាឱកាសល្អដែលជាតិស្ករងាយនឹងកើនឡើងខ្ពស់ផងដែរ។ នៅពេលដែលជាតិស្ករក្នុងឈាមឡើងខ្ពស់ វានឹងបង្កជាផលរំខានដល់ដំណេកជាមិនខាន ជាពិសេសផ្លែឈើមានរសជាតិផ្អែម។​

៣. ហាមញ៉ាំអាហារពេលល្ងាចសរុប

មានមនុស្សមួយចំនួនមិនបានញ៉ាំអាហារឱ្យបានគ្រប់គ្រាន់ទៀងទាត់ ឬតមអាហារជ្រុលនឹងធ្វើឱ្យមានអារម្មណ៍ថាឃ្លានខ្លាំងនៅពេលល្ងាចហើយញ៉ាំសរុបតែម្ដង។ ការទទួលទានអាហារពេលល្ងាចច្រើនពេក រាងកាយយើងនឹងមិនរំលាយអាហារទាំងនោះទេហើយវាថែមទាំងប្រែក្លាយមកទម្រង់ជាខ្លាញ់តែម្ដង។

៤. ហាមញ៉ាំអាហារពេលល្ងាចដែលមានជាតិកាបូអ៊ីដ្រាតខ្ពស់

ការទទួលទានអាហារដែលមានកម្រិតជាតិកាបូអ៊ីដ្រាតខ្ពស់នឹងបង្កើនជាតិស្ករក្នុងឈាមកាន់តែខ្ពស់ដោយសារប្រសិទ្ធភាពនៃការរំលាយអាហារក្នុងរាងកាយយើងបានធ្លាក់ចុះ។ ជាមួយគ្នានេះដែរ ការកើនឡើងនូវកម្រិតជាតិខ្ពស់ក្នុងឈាមនឹងបង្កជាការរំខានដល់ការគេង និងធ្វើឱ្យជាតិខ្លាញ់ប្រមូលផ្ដុំក្នុងរាងកាយកាន់តែច្រើន។ ចំពោះអាហារដែលមានជាតិកាបូអ៊ីដ្រាតខ្ពស់នោះមានដូចជាពោត នំប៉័ង ទឹកដោះគោ និងដំឡូងជាដើម។

៥. ហាមញ៉ាំអាហារសម្រន់

ជឿជាក់ថាមនុស្សភាគច្រើនតែងតែបានត្រៀមនូវអាហារសម្រន់ជាច្រើនដូចជាមីកំប៉ុង នំ ឬអាហារផ្សេងៗទៀតសម្រាប់ខ្លួនឯងនៅពេលយប់។ ការទទួលទានអាហារពេលយប់ដូចនេះនឹងធ្វើឱ្យកាឡូរី និងខ្លាញ់ក្នុងខ្លួនកើនឡើងយ៉ាងងាយដោយសារការរំលាយអាហារយើងនឹងថយចុះ។ ប្រសិនបើកាឡូរី និងខ្លាញ់ក្នុងខ្លួនកើនឡើងយ៉ាងនេះគឺមិនខុសពីការកើនឡើងនូវកម្រិតជាតិស្ករនោះទេដែលមានន័យថាវាជាផលរំខានដល់ដំណេកយើង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

នាដកា-សមាគមកាយឫទ្ធិនារីកម្ពុជាហាត់សម ត្រៀមស្វាគមន៍គណៈប្រតិភូក្នុងនាមជាម្ចាស់ផ្ទះ

កម្ពុជា​មាន​សេចក្ដី​រីករាយ​និង​មោទកភាព​បំផុត​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​រៀប​ចំ មហា​សន្និបាត​កាយឫទ្ធិ​នារី​ពិភពលោក លើកទី៣៩ និង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ លើកទី៤២ របស់​សហគមន៍ OB-PS ក្រោម​ប្រធានបទ «យើង​

Ariana Grande ពន្លះសេតវិមានធ្ងន់ៗ ក្រោយយកចម្រៀងនាងដាក់ក្នុងវីដេអូវាយខ្នោះជនអន្តោប្រវេសន៍

តារាចម្រៀងប៉ុបអាមេរិក Ariana Grande បានស្នើឱ្យសេតវិមានកុំប្រើប្រាស់តន្ត្រីរបស់នាង បន្ទាប់ពីស្ថាប័ននេះបានយកបទចម្រៀងរបស់នាងទៅប្រើក្នុងវីដេអូលើបណ្ដាញសង្គម ដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយអន្តោប្រវេសន៍។ វីដេអូខ្លីលើ TikTok ដែលបានបង្ហោះកាលពីថ្ងៃច័ន្ទ បានបង្ហាញរូបភាពភ្នាក់ងារព្រំដែនកំពុងដាក់ខ្នោះលើមនុស្សជាច្រើន ដោយប្រើបទចម្រៀង “Bye” ដែលជាបទល្បីប្រចាំឆ្នាំ ២០២៤ របស់ Grande ជាភ្លេងអម។ វីដេអូនោះមានចំណងជើងថា៖ “Bye-bye… ប្រធានាធិបតី

ការសម្ដែងដ៏លេចធ្លោពី Shakira ញ៉ាំងឱ្យពិធីបើកការប្រកួត World Cup 2026 នៅម៉ិកស៊ីកូកាន់តែអធិកអធម

វត្តមានរបស់កំពូលតារាចម្រៀង Shakira, លោក Andrea Bocelli, តារាចម្រៀង K-pop Ejae ពីរឿង ‘Kpop Demon Hunters’ និងការបង្ហាញខ្លួនដ៏ភ្ញាក់ផ្អើលពីសំណាក់តារាស្រីហូលីវូដ Salma Hayek បានធ្វើឱ្យពិធី

ត្រៀមហើយនៅ? រត់ជាមួយ អេនណា ដើម្បីផ្សព្វផ្សាយទេសចរណ៍រដូវកាលបៃតង និងជួយកុមារកម្ពុជា

ត្រៀម​ខ្លួន​ហើយ​ឬ​នៅ? ចូល​រួម​រត់​ជាមួយ​បវរ​កញ្ញា​ស្រអែម​ស្រស់ កុយ អេនណា លើ​កំពូល​ភ្នំ​គិរីរម្យ នៅ​ក្នុង​ព្រឹត្តិការណ៍​រត់​ដើម្បី​ផ្សព្វផ្សាយ​ទេសចរណ៍​ក្នុង​រដូវ​កាល​​បៃតង និង​រត់​ដើម្បី​ជួយ​ដល់​កុមារ​កម្ពុជា។

ទីបំផុត JayX ម្ចាស់​ជយលាភី The Next Level: RapStar រដូវកាលទី១ ប្រកាសចូលជាតារាក្រោមផលិតកម្មបារមី

បន្ទាប់​ពី​ប្រកួតប្រជែងយ៉ាងស្វិតស្វាញ​អស់​ជាច្រើន​ខែ ហើយ​​ក្លាយ​ជា​ម្ចាស់​ជយលាភី The Next Level: RapStar រដូវកាលទី១កាលពីជាង ១ ខែមុន ពេលនេះ JayX ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ក្នុង​ការ​ចូល​ជា​តារា​របស់​ផលិតកម្ម​

បំបែកកំណត់ត្រាផ្ទួនៗ! “Lemonade” ក្លាយជាអាល់ប៊ុមទី ៨ ជាប់ៗគ្នារបស់ aespa ដែលលក់ដាច់ខ្ទង់លានបន្ទះ

អាល់ប៊ុមខ្នាតពេញទី ២ របស់ក្រុមចម្រៀងនារី aespa មានចំណងជើងថា "Lemonade" អាចលក់ដាច់បានជាង ១.០៣ លានបន្ទះ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា។ នេះបើតាមការប្រកាសរបស់ផលិតកម្ម SM Entertainment

YouTuber Susanna ដែលជាប្អូនជីដូនមួយរបស់ Seulgi ទទួលមរណភាព

បងប្អូនជីដូនមួយរបស់ Seulgi សមាជិកក្រុម Red Velvet និងជាម្ចាស់គណនី YouTube ឈ្មោះ Susanna បានទទួលមរណភាពក្នុងវ័យ ៣០ ឆ្នាំ កាលពីថ្ងៃទី ៧ ខែមិថុនា កន្លងទៅ ដោយបានបន្សល់ទុកវីដេអូចុងក្រោយរួមគ្នា។

វ័យចូល ៤៥ ឆ្នាំ Bosco Wong បញ្ជាក់ថាគ្មានគម្រោងរៀបការឡើយ ខណៈមានក្តីសុខជាមួយជីវិតបច្ចុប្បន្ន

តារាសម្តែងហុងកុង Bosco Wong បានទម្លាយឱ្យដឹងថា លោកគ្មានបំណងនឹងរៀបការនោះទេ ដោយបានពន្យល់ថា ទស្សនៈរបស់លោកចំពោះទំនាក់ទំនងស្នេហា និងគ្រួសារ ត្រូវបានជះឥទ្ធិពលយ៉ាងជ្រៅពីបទពិសោធន៍

ក្រសួងវប្បធម៌ នឹងរៀបចំកម្មវិធីមហោស្រពល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ នឹង​រៀបចំ​កម្មវិធី​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ក្រោម​ប្រធានបទ «ចង្កឹះ​មួយ​បាច់» រយៈពេល ២ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ ១-២ ខែ​តុលា ឆ្នាំ ២០២៦ ខាង​មុខ​នេះ នៅ​រាជធានី​ភ្នំពេញ

សម្រាកអស់ ២ឆ្នាំ Red Velvet ជុំគ្នាម្ដងទៀត បញ្ចេញអាល់ប៊ុមថ្មីជូន ReVeluv

ក្រុមចម្រៀង Red Velvet បច្ចុប្បន្នកំពុងផលិតស្នាដៃអាល់ប៊ុមថ្មី ដោយគ្រោងនឹងត្រឡប់មកវិញនៅក្នុងខែ សីហា ខាងមុខ។ នេះបើផ្អែកតាមការចុះផ្សាយរបស់ Allkpop នៅថ្ងៃទី១១ ខែ មិថុនា នេះ។