គេង​មិន​គ្រប់​គ្រាន់​អាច​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​មនុស្ស​បែប​នេះ

ការ​គេង​បាន​គ្រប់​គ្រាន់​ផ្តល់​អត្ថប្រយោជន៍​ដល់​មនុស្ស ផ្ទុយ​ទៅ​វិញ​ការ​គេង​មិន​គ្រប់​គ្រាន់​អាច​បង្ក​ផល​ប៉ះពាល់​ដល់​មនុស្ស​មិន​ថា​ស្ថិត​ក្នុង​វ័យ​ណា​នោះ​ទេ។ ការ​គេង​មិន​លក់​អាច​នាំ​ឱ្យ​អស់កម្លាំង ខ្សោយ​ការ​ចងចាំ សម្ពាធ​ឈាម​ខ្ពស់ និង​បញ្ហា​ជា​ច្រើន​ទៀត។ ថ្មីៗ​នេះ​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា ការ​គេង​មិន​គ្រប់គ្រាន់​​អាច​ធ្វើ​ឱ្យ​មនុស្ស​កាន់​តែ​អាត្មានិយម និង​មិន​សូវ​មាន​ចិត្ត​ក្នុង​ការ​ជួយ​អ្នក​ដទៃ។

លទ្ធផល​នេះ​បាន​មក​ពី ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ​កាលីហ្វ័រញ៉ា​ ដែល​បាន​ធ្វើ​ការ​ពិសោធន៍​ចំនួន​៣​ផ្សេងៗ​គ្នា​ទៅ​លើ​ផល​ប៉ះពាល់​នៃ​ការ​គេង​មិន​គ្រប់គ្រាន់។

មួយ​ក្នុង​ចំណោម​ការ​ពិសោធន៍​ទាំង ៣លើក​បាន​ធ្វើ​ទៅ​លើ​ក្រុម​​អ្នក​ស្ម័គ្រចិត្ត ២៤នាក់ អ្នក​ស្រាវជ្រាវ​បាន​ប្រៀបធៀប​​ខួរក្បាល​របស់​អ្នក​ចូល​រួម​បន្ទាប់​ពី​ពួកគេ​គេង​ប្រាំបី​ម៉ោង និង​មួយ​យប់​បន្ទាប់​​ដោយ​មិន​គេង​សោះ។ ការ​សាក​ល្បង​នេះ​បាន​រក​ឃើញ​ថា​បណ្ដាញ​សរសៃ​ប្រសាទ prosocial ដែល​ជា​តំបន់​នៃ​ខួរក្បាល​ដែល​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ទ្រឹស្ដី​នៃ​ចិត្ត​គឺ​មិន​សូវ​សកម្ម​បន្ទាប់​ពី​ការ​គេង​មិន​លក់។ ទ្រឹស្ដី​នៃ​ចិត្ត​គឺ​ជា​សមត្ថភាព​ក្នុង​ការ​ពិចារណា​ពី​តម្រូវការ ស្ថានភាព និង​អារម្មណ៍​របស់​អ្នក​ដទៃ ដែល​ជា​ធម្មតា​វិវឌ្ឍ​ក្នុង​វ័យ​កុមារ​ជា​មួយ​នឹង​សង្គម​ភាវូបនីយកម្ម។

Eti Ben Simon និង Matthew Walker ជា​អ្នក​ស្រាវ​ជ្រាវ និង​ជា​សាស្ត្រាចារ្យ​ផ្នែក​សរសៃ​ប្រសាទ និង​ចិត្តវិទ្យា​នៅ UC Berkeley ជា​អ្នក​ដឹក​នាំ​ការ​សិក្សា​នេះ​បាន​ប្រាប់​កាសែត CNN បែប​នេះ​ថា “សូម្បីតែ​បាត់បង់​ការ​គេង​ត្រឹម​តែ​មួយ​ម៉ោង​ក៏​អាច​ជះឥទ្ធិពល​ដល់​ជម្រើស​ក្នុង​ការ​ជួយ​អ្នក​ដទៃ​ដែរ” ។ “នៅ​ពេល​ដែល​មនុស្ស​បាត់បង់​ដំណេក​រយៈពេល​មួយ​ម៉ោង វា​មាន​ផល​ប៉ះពាល់​យ៉ាង​ច្បាស់​ទៅ​លើ​សេចក្តី​សប្បុរស​ពី​កំណើត​របស់​យើង និង​កត្តា​ជំរុញ​ចិត្ត​របស់​យើង​ក្នុង​ការ​ជួយ​អ្នក​ដទៃ​ដែល​ត្រូវ​ការ​ជំនួយ” ។

ចំណែក​នៅ​ក្នុង​ការ​ពិសោធន៍​ទី៣ ដែល​បាន​វាស់​ស្ទង់​ការ​គេង​របស់​មនុស្ស​ជាង ១០០នាក់​រយៈ​ពេល​ ៣ ទៅ ៤ យប់ បាន​រក​ឃើញ​ថា​ គុណភាព​នៃ​ការ​គេង​មាន​សារៈសំខាន់​ជាង​រយៈ​ពេល​នៃ​ការ​គេង​នៅ​ពេល​ដែល​គេ​គិត​ទៅ​លើ​ភាព​អាត្មានិយម​របស់​មនុស្ស។ ក្រុម​ការងារ​បាន​វាយ​តម្លៃ​កម្រិត​នៃ​ភាព​អាត្មា​និយម​ដោយ​ផ្អែក​លើ​ការ​ឆ្លើយ​តប​ទៅ​នឹង​កម្រង​សំណួរ​ពី​អ្នក​ចូល​រួម​ទាំង​ ១០០នាក់​នេះ។ Ben Simon បាន​ប្រាប់ CNN ថា គុណភាព និង​បរិមាណ​នៃ​ការ​គេង ​មាន​ឥទ្ធិពល​លើ​អាកប្បកិរិយា​ផ្លូវ​ចិត្ត និង​សង្គម ដូច្នេះ​វា​មាន​ឥទ្ធិពល​ដល់​ភាព​អាត្មានិយម​ដូចគ្នា​បើ​មនុស្ស​គេង​មិន​គ្រប់​គ្រាន់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន