ប្រេត ៤ ប្រភេទនេះ មាន​កម្ម​ស្រាល​ទើប​អាច​ទទួល​ផល​ទាន​ក្នុង​រដូវ​ភ្ជុំបិណ្ឌ

ប្រេត​មាន​ច្រើន​ប្រភេទ ច្រើន​ពួក មាន​តូច​មាន​ធំ មាន​ស្រី​មាន​ប្រុស និង​មាន​គ្រប់​ជាតិ​សាសន៍​ដែល​កំពុង​ទទួល​នូវ​អំពើ​កម្ម​ដែល​ខ្លួន​បាន​ធ្វើ​ពី​ជាតិ​មុន។ ប្រេត​ខ្លះ​មាន​កម្ម​ស្រាល​អាច​ដើរ​រើស​អាហារ​ស៊ី​បាន ពពួក​ប្រេត​នេះ​តែងតែ​រំពឹង​រង់ចាំ​កូន​ចៅ ញាតិ​សន្ដាន ជីដូន​ជីតា​ធ្វើ​បុណ្យ​ឲ្យ​ព្រោះ​ស្រេក​ឃ្លាន​អាហារ​ពេក​ក្រៃ។

អាស្រ័យ​ហេតុនេះ​ហើយ​ទើប​តាម​ទំនៀម​ចាស់​បុរាណ​ខ្មែរ​ជា​យូរ​លង់​ណាស់​មក​ហើយ​ លោក​បាន​បបួល​​គ្នីគ្នា​រៀបចំ​ធ្វើ​អានិសង្ស​បិណ្ឌ​ ឬ​ពិធី​ភ្ជុំបិណ្ឌ​ ដើម្បី​ឲ្យ​កូនចៅ​ទាំង​ឡាយ​បាន​ធ្វើ​បុណ្យ​ផ្សព្វផ្សាយ​នូវ​ផល​ទាន​ទៅ​ដល់​ពពួក​ប្រេត​ដែល​មាន​កម្ម​ស្រាល​អាច​ចេញ​មក​ទទួល​ដោយ​ផ្ទាល់​។

ពួក​ប្រេត​ដែល​អាច​ទទួល​អាហារ​ពី​ញាតិ​សន្តាន​កូនចៅ​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​បាន មាន​តែ​ ៤ ​ពួក​ប៉ុណ្ណោះ ដែល​ជា​ប្រេត​មានកម្ម​ស្រាល​រស់នៅ​ច្របូកច្របល់​ជាមួយ​នឹង​ស្រុក​មនុស្ស​យើង​នេះ​ដែរ​គឺ៖

ប្រេត​ទី​១ឈ្មោះ សត្ថង្គប្រេត

ពួក​នេះ​រស់​នៅ​ដោយ​បរិភោគ ឬ​ស៊ី​តែ​ខ្ទុះ​ឈាម ភក់ជ្រាំ និង​សាក​សពស្អុយ​រលួយ​ជា​អាហារ។ ពពួក​ប្រេត​នេះ​មាន​ពោះ​ធ្លាក់​ត្រយោក មាន​មុខ​មាត់​ច្រមុះ​ខ្លី​កំប៉ុក ភ្នែក​ធំ​ប៉ុន​ត្រឡោក​ និង​មាន​សក់​វែង​អូស​ដី នៅ​ជាតិ​ជា​មនុស្ស មិន​បាន​ធ្វើ​បុណ្យ ជា​មនុស្ស​ខិល​ខូច និង​ធ្លាប់​ប្រមាថ​មាក់ងាយ​ដល់​អ្នក​មាន​សីល (អ្នកបួស) និង​មិន​ចេះ​ក្រែង​រអា។

ប្រេតទី២ឈ្មោះ បព្វតង្គប្រេត

ពពួក​ប្រេត​ប្រភេទ​នេះ​ត្រូវ​រស់​នៅ​ដោយ​សេចក្ដី​ស្រេកឃ្លាន​ជា​ប្រចាំ​មានចិត្ត​រំជើបរំជួល​ស្រេកឃ្លាន​អាហារ​ជានិច្ច រស់នៅ​អាស្រ័យ​អណ្ដាត​ដោយ​ការ​លិឍ​វត្ថុ​ផ្សេង​ៗ។ កាល​ជាតិ​ជា​មនុស្ស​ពួក​នេះ មិន​បាន​ធ្វើ​បុណ្យ​ដោយ​ជ្រះ​ថ្លា មិន​ចេះ​ធ្វើ​ទាន​ដល់​​​មាតា​បិតា ជីដូន​ជីតា ជាដើម។

ប្រេតទី៣ឈ្មោះ ​និ​ជ្ឈា​បក​ណ្ហិ​ប្រេត

ប្រេត​ប្រភេទ​នេះ​ ត្រូវ​ភ្លើង​ឆេះរាងកាយ​​​ជានិច្ច កាល​ជាតិ​ជា​មនុស្ស​ពួក​នេះ ​ធ្លាប់​លេង​សើច​ជាមួយ​ព្រះសង្ឃ មិន​ចេះ​លំឱនកាយ​ និង​ចាត់​ទុក​ព្រះសង្ឃ​ជា​មនុស្ស​ឆោត​។

ប្រេតទី៤ឈ្មោះ បរ​ទ​ត្តូ​ជី​វិក​ប្រេត ពួក​ប្រេត​នេះ​រស់នៅ​អាស្រ័យ​អ្នក​ដទៃ​គេ​ឧទ្ទិស​កុសល​ទៅ។

សូម​បញ្ជាក់​ថា ពួក​ប្រេត​ទាំង​ ៤ ​ប្រភេទ​នេះ​មានទោស​ស្រាល​ទៅ​ហើយ រង់​ចាំតែ​ចំណែក​ផល​បុណ្យ​ពី​ញាតិ​ឧទ្ទិស​ទៅ​ឱ្យ​នឹង​បាន​រួច​ផុត​អត្តភាព​ជា​ប្រេត​នោះ​ភ្លាម​ ។ ពួក​នេះ​រស់នៅ​លើ​ភព​ផែនដី​ច្របូកច្របល់​ជាមួយ​មនុស្ស ពេល​ខ្លះ​ក៏​ពួក​នេះ​បង្ហាញខ្លួន​ឱ្យ​ឃើញ​ដែរ ជា​ពិសេស​នៅ​កន្លែង​ណា​ដែល​ស្ងាត់ ហើយ​សម្បូរ​ទៅ​ដោយ​គ្រឿង​អសុភ សាកសព ព្រោះ​ពួក​នេះ​ច្រើន​តែ​ទៅ​ស៊ី​វត្ថុ​មិន​ស្អាត​លុះ​ពេល​មនុស្ស​ដើរ​ទៅ​ចំ​ពេល​កំពុង​ស៊ី​ក៏​បង្ហាញខ្លួន​បន្លាច ព្រោះ​ខ្លាច​មនុស្ស​មក​ដណ្ដើម​អាហារ​របស់​ខ្លួន ។

ដូច្នេះ​ហើយ​ទើប​នៅ​ក្នុង​គម្ពីរ​សំយុត្តនិកាយ ​ដែល​ជា​គម្ពីរ​ក្នុង​ព្រះ​ត្រៃ​បិដក​បាន​និទាន​ថា «បើ​ជន​រូប​ណា មិន​នឹក​ដល់​ប្រេត ក្នុង​ពេល​ភ្ជុំ​បិណ្ឌ និង​បុណ្យ​ចូល​ចេត្រ ជន​នោះ​ត្រូវ​ប្រេត ប្រទេច​ផ្ដា​សា។ ព្រោះ​កើត​ច្រើន​ជាតិ សម្បូរ​ពួក​ញាតិ ព្រោង​ព្រៀប​ត្រៀបត្រា ខ្លះ​ជា​ញាតិ​មិត្ត មាតាបិតា ជា​បុត្រ​ភរិយា រាប់​រយ​កោដិ​នាក់»៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន