ដឹងអត់ប៉ុន្មានឆ្នាំនេះ តារាណាខ្លះធ្លាប់បាក់ទឹកចិត្ត? ពួកគេព្យាបាលបែបណា?

ជឿជាក់ថាប្រិយមិត្តអ្នកអានច្បាស់ជាបានដឹងហើយថាប៉ុន្មានឆ្នាំចុងក្រោយនេះមានបុគ្គលអ្នកសិល្បៈជាច្រើន
បានបើកបង្ហាញឱ្យដឹងពីស្ថានភាពជំងឺផ្លូវចិត្តដែលពួកគេ
បានជួបប្រទះ ដោយភាគច្រើននៃដែលបានជួបបញ្ហាផ្លូវចិត្តនោះសុទ្ធសឹងតែបានសម្រាកពីការងារសិល្បៈមួយរយៈ
ដើម្បីព្យាបាល រួចទើបត្រឡប់មកបង្ហាញខ្លួនវិញជាធម្មតា។

គ្រប់ពេលដែលត្រឡប់វិញគ្រប់គ្នាតែងតែចែករំលែកពីស្ថានភាពផ្លូវចិត្តរៀងៗខ្លួននិងបានចែករំលែកពីវិធីដែលពួកគេប្រើសម្រាប់ព្យាបាលថែមទៀតផង។ខាងក្រោមជាសិល្បករខ្មែរមួយចំនួនដែលធ្លាប់សារភាពថាធ្លាប់ជួបបញ្ហាផ្លូវចិត្តកាលពីពេលកន្លងទៅ៖

១. តារាចម្រៀងឯករាជ្យ NiKKi ៖ អំឡុងពាក់កណ្ដាលឆ្នាំ ២០១៨ តារាចម្រៀងឯករាជ្យ រូបនេះ ធ្លាប់ប្រកាសជាសាធារណៈលើទំព័រហ្វេសប៊ុកថានាងមានជំងឺបាក់ទឹកចិត្ត។ក្នុងវីដេអូ
ប្រមាណជាង៦ នាទី
បានបញ្ជាក់ថា៖ខ្លួនធ្លាប់មានជំងឺបាក់ទឹកចិត្តបណ្ដាលឱ្យនាងធ្លាក់ខ្លួនឈឺនិងស្រកទម្ងន់នៅសល់ត្រឹម ៣៥ គីឡូប៉ុណ្ណោះ។

អំឡុងពេលកើតមានជំងឺនោះជីវិតនាងហាក់គ្មានសិរីសួស្ដី និងហាក់លែងមានន័យអ្វីទាំងអស់ រហូតធ្លាប់គិតធ្វើអត្តឃាតទៀតផង តែរឿងទាំងនោះ មិនមាននរណាដឹងឡើយ។Nikki ធ្លាប់ដើរលេងរាំតាមបារ
និងក្លឹបពេល
ធ្លាប់សេពសុរា ជក់បារីទៀតផង តែគ្រប់យ៉ាងមិនបានជួយឱ្យនាងធូរស្បើយទេ។ជំងឺនេះបានជះឥទ្ធិពលលើដល់ការរស់នៅនាងយ៉ាងខ្លាំងដូចជាឆាប់យំ មួម៉ៅពិបាកចិត្ត កម្សត់ និងមានអារម្មណ៍ជីវិតគ្មានន័យជាច្រើនលើកច្រើនសារ។

សម្រាប់ការព្យាបាលNikki ណែនាំថា បើសិនអ្នកចង់យំ អ្នកកុំឃាត់យំចុះ ព្រោះថាការយំអាចជួយអ្នកបានក្រោយមកត្រូវពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញជំងឺផ្លូវចិត្ត ឬក៏ពិភាក្សាជាមួយឪពុកម្ដាយ។ការនិយាយចែករំលែកបទពិសោធន៍ ជាមួយគ្រួសារជួយអ្នកឱ្យទទួលបានគំនិតល្អៗ​ និងដោះស្រាយបញ្ហាជាមួយគ្នាបានយ៉ាងមានប្រសិទ្ធភាព។បច្ចុប្បន្ន Nikki ហាក់ប្រសើរឡើងច្រើនពីជំងឺនេះហើយ និងមានការងារសិល្បៈពេញដៃថែមទាំងមានជំនួញក្រៅសិល្បៈជារបស់ខ្លួនឯងទៀតផង។

២. តារាចម្រៀង អាន គុណកូឡា៖តារាចម្រៀងរូបនេះបានបាត់មុខពីវិស័យចម្រៀងអំឡុងដោយសារតែជំងឺបាក់ទឹកចិត្ត។ ជំងឈនេះបានកើតឡើងលើលោកអំឡុងពេលលោកធ្លាក់ប្រជាប្រិយភាពដែលធ្វើឱ្យលោកមិនចង់ធ្វើអ្វីមិនចង់ជួបនរណារហូតគិតថាលែងចង់ធ្វើជា

អ្នកសិល្បៈទៀតផងទោះមានខាងកម្មវិធីអញ្ជើញឱ្យចូលរួមក៏លោកបដិសេធដែរនិងធ្លាប់គិតចង់បញ្ចប់ជីវិតទាំងវ័យក្មេងទៀតផង។ សម្រាប់ការព្យាបាលគឺលោកបើកចិត្តចេញក្រៅជួបមនុស្សថ្មីៗ បានស្ដាប់ការណែនាំ ពាក្យពេចន៍ល្អៗតាមរយៈកម្មវិធីលើកទឹកចិត្តបានធ្វើឱ្យលោកអាចក្រោកឈរ និងចាប់ផ្ដើមសាជាថ្មីបាន។បច្ចុប្បន្ន តារាចម្រៀងរូបនេះបានត្រឡប់មកវិញហើយ ដោយចាប់ផ្ដើមចេញមុខតាមកម្មវិធីសិល្បៈមួយចំនួនលោកបានរៀបការសាងគ្រួសារ និងមានកូនម្នាក់ជាចំណងដៃ។ យ៉ាងណាលោកហាក់នៅរអាចំពោះការវិលមកកាន់អាជីពជាតារាចម្រៀងដូចពីមុន ដោយមិនទាន់ដាច់ចិត្តបញ្ចេញបទចម្រៀងថ្មីសម្រាប់អ្នកគាំទ្រនៅឡើយទេ។

៣.តារាចម្រៀងឯករាជ្យ ចិត្ត កញ្ចនា៖ តារាស្រីរូនេះ ធ្លាប់ប្រកាសប្រាប់ថានាងមានធ្លាប់មានជំងឺផ្លូវចិត្តដែលវាកើតឡើងចំពោះនាងដោយសារការBullyលើរូបរាងកាយធាត់របស់នាងក្រោយប្រកាសថា កើតមានជំងឺនេះ គឺឃើញតារាស្រីរូបនេះបានជម្នះការ Bullyទាំងនោះ ដោយចាប់ផ្ដើមហាត់ប្រាណតមអាហារ សម្រកយករូបរាងមានសភាពតូចជាងពីមុន។

បន្ទាប់ពីឆ្លងកាត់ជំងឺនេះកញ្ចនា បានផលិតចម្រៀងច្រើនបទបង្ហាញពីជំងឺបាក់ថែមទាំងធ្វើការលើកទឹកចិត្តឱ្យអ្នកដទៃកុំឱ្យកើតជំងឺនេះដូចនាងទៀតផង។បច្ចុប្បន្នតារាចម្រៀងឯករាជ្យមានស្នាមញញឹមរស់នៅពោរពេញដោយក្ដីស្រលាញ់ពីមនុស្សជុំវិញខ្លួននិងបន្តផលិតបទចម្រៀងថ្មីៗជាបន្តបន្ទាប់សម្រាប់អ្នកគាំទ្រកញ្ញា។

៤. តារាចម្រៀងឯករាជ្យ អេដា៖ នៅពាក់កណ្ដាលឆ្នាំ ២០២១ ម្ចាស់បទកញ្ញា អេដាបានប្រកាសឱ្យដឹងថា នាងបានឱបនូវជំងឺបាក់ទឹកចិត្តនិងថប់បារម្ភស្ទើរតែមួយជីវិតរបស់នាងហើយ។អេដា មិនបានបញ្ជាក់ឱ្យដឹងពីហេតុផលដែលនាំឱ្យនាងកើតជំងឺនេះទេតែដំណាក់កាលដែលកើតមានជំងឺនោះ គឺនាងនិយាយរកតែគូស្នេហ៍និងមនុស្សជិតស្និទ្ធប៉ុណ្ណោះ ហើយបានសុំអនុញ្ញាតឈប់សម្រាកពីអ្វីគ្រប់យ៉ាងទាំងអស់ ថែមទាំងបានលុបចោលរូបថតពីលើបណ្ដាញសង្គមហ្វេសប៊ុកនិងអ៊ីស្រ្តាក្រាមនាងទៀតផង។

ជាវិធីសាស្ត្រ អេដាបានជួបប្រឹក្សាផ្លូវចិត្តជាមួយអ្នកចិត្តសាស្ត្រ និងបានប្រើប្រាស់ថ្នាំ ដើម្បីព្យាបាល។ពេលនេះអេដា បានប្រសើរឡើងពីជំងឺនេះហើយដោយនាងបានបង្ហាញខ្លួនក្នុងសង្គមវិញជាធម្មតានិងចូលរួមកម្មវិធីផ្សេងៗដូចកាលពីមុនជាមួយវត្តមានគូស្នេហ៍ជនជាតិបរទេសរបស់នាង។ ក្រោយជាសះស្បើយ អេដា ក៏បានចូលរួមចែករំលែកបទពិសោធន៍នៃជំងឺនេះ និងបន្ថែមជាមួយប្រធានបទBully ទៀតផង។

ពិធីករល្បីឈ្មោះរូបនេះ បានប្រកាសលើបណ្ដាញសង្គមថាលោកមានជំងឺខ្លាចបរិយាកាសខាងក្រៅ ៥. ពិធីករ វី យ៉ារ៉ូ៖ កាលពីចុងឆ្នាំ ២០២១ លោកកើតមានជំងឺនេះដោយសារតែមានបញ្ហាជាច្រើនទាំងបញ្ហាគ្រួសារមិត្តភ័ក្ដិនិងស្នេហា ជាដើម រហូតក្លាយជាមនុស្សលែងចង់និយាយស្ដី ខ្លាចចិត្តអ្នកដទៃ។

ពិធីកររូបនេះលាក់អាថ៌កំបាំងជំងឺនេះប្រមាណជាង ២ឆ្នាំមកហើយទម្រាំដាច់ចិត្តទៅរកអ្នកប្រឹក្សាឱ្យបានធូរស្បើយនៅឆ្នាំ ២០២១។បានបាត់មុខពីការងារសិល្បៈមួយរយៈធំដោយសំងំនៅតែក្នុងផ្ទះមិនចង់ជួបនរណាមិនចង់ធ្វើអ្វី រហូតគិតចង់សម្លាប់ខ្លួនទៀតផង។លោកបានចំណាយពេលធ្វើដំណើរឆ្លងទ្វីប ទៅសហរដ្ឋអាមេរិកដោយមានដំណើរកម្សាន្តតំបន់មួយដែលមានអត្រាអ្នកជំងឺបាក់ទឹកចិត្តច្រើនបំផុតដើម្បីសិក្សាស្វែងយល់ពីការរស់នៅប្រជាជនទៅទីនោះ។

ជាផ្នែកមួយនៃការព្យាបាលរបស់លោក និងផ្នែកមួយទៀតគឺលោកបានរកពេទ្យផ្លូវចិត្តដើម្បីប្រឹក្សា ហើយវាពិតជាទទួលបានផលពិតមែន។ស្ថានភាពលោកពេលនេះបានប្រសើរឡើងច្រើនហើយដោយលោកទទួលការងារការធ្វើដំណើរកម្សាន្តវិញធម្មតាប៉ុន្តែយ៉ាងណាលោកនៅតែស្ថិតក្នុងដំណាក់កាលព្យាបាលខ្លួនឯងនិងធ្វើអ្វីឱ្យខ្លួនឯងបានប្រសើរឡើង។

ក្នុងកម្មវិធី V Talk កាលពីពេលថ្មីៗ ម៉ៃយ៉ា រៀបរាប់ថា នាងធ្លាប់មានជំងឺបាក់ទឹកចិត្តតាំងពីក្មេងមកម្ល៉េះដោយរស់នៅទាំងតូចចិត្ត តាំងពីតូចមកដល់ពេលនេះ៦.តារាសម្ដែងនិងពិធីការិនីកូកាត់អាល្លឺម៉ង់ម៉ៃយ៉ា៖ដោយនាងនៅតែចិញ្ចឹមដោយនាងនៅតែចិញ្ចឹមចិត្តនឹករលឹកដល់ប៉ាជាខ្លាំង ដែលតែងតែនិយាយថានឹងមកជួបប៉ុន្តែមិនដែលមកម្ដងណាសោះ ទើបធ្វើឱ្យនាងមានបញ្ហាផ្លូវចិត្តខ្លាំង។

កាលពីនៅតូចម៉ៃយ៉ា ពុំដឹងថាខ្លួនឯងកើតជំងឺផ្លូវចិត្តនោះទេ តែគ្រប់ពេលនាងពិបាកចិត្តគឺតែងតែសំងំនៅក្នុងបន្ទប់ស្ដាប់ចម្រៀងហើយគេងច្រើនជាងញ៉ាំនិងចង់នៅតែម្នាក់ឯងអត់ចង់ចេញក្រៅ ឬទៅកន្លែងមានអ្នកដទៃ តែពេលទៅជួបពេល ទើបគ្រូពេទ្យលើកឡើងថានាងប្រហែលកើតជំងឺផ្លូវចិត្ត។ ម៉ៃយ៉ា ឆាប់ភ័យ ឆាប់រំភើប ឆាប់តក់ស្លុត និងយំរាល់ថ្ងៃតែម្នាក់ឯងរហូតគេងលក់។

កាលពីនៅតូចចាកចេញពីជំងឺនេះបាន នៅពេលចាប់ផ្ដើមមានការងារធ្វើហើយនាងងាកមកផ្ដោតលើការងារ តែយ៉ាងណានាងមិនចង់ឱ្យនរណាធ្លាក់ក្នុងជំងឺនេះឡើយ ហើយព្យាយាមហាត់ប្រាណឱ្យបានច្រើនចេញក្រៅជួបមនុស្សជុំវិញខ្លួនរៀនទទួលបទពិសោធន៍ល្អៗពេលនោះជំងឺនឹងទៅចោលម្ដងបន្តិចៗ។

ពាក់កណ្ដាលឆ្នាំ ២០២០ នាងបានទម្លាយឱ្យដឹងថា ធ្លាប់កើតជំងឺបាក់ទឹកចិត្តខ្លាំងដោយសារមនុស្សម្នាក់ តែនាងមិនបានបញ្ជាក់ឈ្មោះឡើយ។៧.តារាសម្តែង ឌី សូនិត្តា៖តាមអ្វីដែលនាងបានបង្ហោះលើបណ្ដាញសង្គមកន្លងទៅ នាងធ្លាប់ញញឹមទាំងទឹកភ្នែកស្រក់មក ម្ដងៗស្ទើរក្លាយជាឈាម កើតជំងឺបាក់ទឹកចិត្តក៏នៅតែស៊ូ ឈឺចាប់រហូតដល់ឆ្អែត ឆ្អែតរហូតដល់ចាប់ផ្ដើមប្រឹងម្តងទៀតសាជាថ្មី ទម្រាំតែរកខ្លួនឯងត្រឡប់មកវិញបាន ស្ទើរតែចុះចាញ់ ម្ដងៗ។ សូនិត្តាមិនធ្លាប់រំលឹកពីរឿងនោះទៀតទេ ដោយពេលនេះនាងមានជីវិតរសនៅយ៉ាងមានសុភមង្គលជាមួយកូនស្រីបណ្ដូលចិត្តជាដំណក់ឈាមជាមួយលោក អេឡិច ហ្សូរ៉ា។

៨.តារាចម្រៀងនិងសម្ដែងអ្នកនាង ទូច ស្រីល័ក្ខ៖ អ្នកនាងបានប្រកាសប្រាប់ថា នាងមានជំងឺបាក់ទឹកចិត្តរហូតលេបថ្នាំព្យាបាលបន្ទាប់ពីជីវិតគ្រួសាររបស់ត្រូវបានបែកបាក់ នាំមកជាមួយបញ្ហាស្មុគស្មាញជាច្រើន។អ្នកនាងបានចំណាយពេលជាច្រើនធ្វើលំហាត់ប្រាណ និងបង្ហាញសកម្មភាពវិជ្ជមានក្នុងជីវិតពេលនេះនាងបានជាសះស្បើយហើយ តែអ្នកនាងធ្លាប់ឱ្យដឹងថា នាងហាក់មិនដូចពីមុនទេប៉ុន្តែនឹងព្យាយាមរកខ្លួនឯងឱ្យត្រឡប់មកវិញដូចពីមុន។

លោកធ្លាប់ប្រកាសប្រាប់ថាលោកធ្លាប់កើតមានជំងឺបាក់ទឹកចិត្ត កាលពីអំឡុងឆ្នាំ២០២២៩.តារាសម្តែង អេដវីន៖ លោកធ្លាប់ប្រកាសប្រាប់ថាលោកធ្លាប់កើតមានជំងឺបាក់ទឹកចិត្តកាលពីអំឡុងឆ្នាំ២០២២ដោយសាររងសម្ពាធពីគ្រួសារ បងប្អូន ស្នេហា មិត្តភ័ក្ដិ និងការងារ។ ក្រោយមកលោកក៏បានឆ្លងកាត់រឿងក្ដីក្ដាំពីសំណាក់អតីតគូស្នេហ៍រហូតត្រូវជាប់ពន្ធនាគារទៀតផង ប៉ុន្តែពេលនេះលោកបានចេញមកវិញហើយនិងបានកំពុងសំងំធ្វើជាគ្រូហាត់ប្រាណ តែសម្រាប់ការងារសិល្បៈវិញនោះគេនៅពុំទាន់ឃើញលោកទទួលវិញនៅឡើយទេ។

១០. ពិធីការនី Pancake៖ ពិធីការិនីរូបនេះ ធ្លាប់កើតមានជំងឺបាក់ទឹកចិត្ត ដោយសារតែស្ថានភាពសេដ្ឋកិច្ចអំឡុងពេលស្រុកទេសកើតមានជំងឺកូវីដ១៩ដំបូងៗ។ Pancake មើលទៅហាក់ធូរស្បើយបន្តិច ដោយចាប់ផ្ដើមទទួលបានការងារវិញដូចធម្មតា។

១១. ពិធីការិនី និងតារាចម្រៀង កញ្ញា សុភ័ក្រ កុសុម៉ា៖ ធ្លាប់ប្រាប់ឱ្យដឹងថានាងធ្លាប់មានសម្ពាធផ្លូវចិត្តធ្ងន់ធ្ងររហូតមានចិត្តចង់សម្លាប់ខ្លួនម្ដងៗ តែដោយសារមានកម្លាំងចិត្តពីគ្រួសារ នាងអាចក្រោកឈររឹងមាំបានមកដល់ពេលនេះ។ ពេលនេះនាងជាមនុស្សស្រីរឹងមាំម្នាក់ ជាបុគ្គលកំពុងជោគជ័យលើវិថីសិល្បៈ ថែមទាំងមានជំនួញផ្ទាល់ខ្លួនទៀតផង៕

រចនាដោយ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទលោក ខេន​ ណេត និសិត្សផ្នែកស្ថាបត្យកម្មនៃវិទ្យាស្ថាន​ ស៊ីតិច មានបទពិសោធន៍រចនាក្រាហ្វិកជាង៤ឆ្នាំនៅក្នុងវិស័យនេះ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Service Co., Ltd.)ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ លោក ខេន​ ណេតArticle
Designer
ក្រុមការងារទៅលើការរចនាអត្ថបទលោក ខេន​ ណេត និសិត្សផ្នែកស្ថាបត្យកម្មនៃវិទ្យាស្ថាន​ ស៊ីតិច មានបទពិសោធន៍រចនាក្រាហ្វិកជាង៤ឆ្នាំនៅក្នុងវិស័យនេះ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ លោក ខេន ណេតទៅមើលអត្ថបទវិញ ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Service Co., Ltd.)ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ លោក ខេន​ ណេត និសិត្សផ្នែកស្ថាបត្យកម្មនៃវិទ្យាស្ថាន​ ស៊ីតិច មានបទពិសោធន៍រចនាក្រាហ្វិកជាង៤ឆ្នាំនៅក្នុងវិស័យនេះ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Service Co., Ltd.)ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ លោក ខេន​ ណេតក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Service Co., Ltd.)ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទលោក ខេន​ ណេត និសិត្សផ្នែកស្ថាបត្យកម្មនៃវិទ្យាស្ថាន​ ស៊ីតិច មានបទពិសោធន៍រចនាក្រាហ្វិកជាង៤ឆ្នាំនៅក្នុងវិស័យនេះ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Service Co., Ltd.)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ លោក ខេន ណេតលោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Service Co., Ltd.)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីក្រុមការងារផ្សេងទៀត ទៅមើលអត្ថបទវិញ


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន