គំនូរ ១ផ្ទាំងលក់បានជាង ១០០លានដុល្លារក្រោយដាក់ដេញថ្លៃត្រឹម ១០នាទី

តំបន់អឺរ៉ុប​មាន​ស្តេច​គំនូរសិល្បៈ​ថ្មី ក្រោយផ្ទាំងគំនូរ «Lady with a Fan» របស់ Klimt លក់​ក្នុងតម្លៃ ១០៨ លាន​ដុល្លារអាមេរិក​បន្ទាប់ពី​​ដេញថ្លៃដូចសង្គ្រាមត្រឹមរយៈពេល ១០ នាទី។

ស្នាដៃសិល្បៈចុងក្រោយនៃជីវិតរបស់វិចិត្រករជនជាតិអូទ្រីស Gustav Klimt បានលក់កាលពីថ្ងៃអង្គារក្នុងតម្លៃ ៨៥,៣ លានផោន ស្មើនឹង ១០៨,៤ លានដុល្លារអាមេរិក ដែលធ្វើឱ្យវាក្លាយជាស្នាដៃសិល្បៈថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រមិនធ្លាប់មាននៅអឺរ៉ុប។

គំនូរដែលមានឈ្មោះជាភាសាអាល្លឺម៉ង «Dame mit Fächer» ឬជាភាសាអង់គ្លេស «Lady with a Fan»  បាន​លក់​ទៅ​ឱ្យ​អ្នក​ទិញ​ម្នាក់ក្នុង​បន្ទប់​ដេញថ្លៃនៃក្រុមហ៊ុន Sotheby’s ក្នុង​ទីក្រុង​ឡុងដ៍​។ តម្លៃ​លក់​បាននេះ ត្រូវគេដឹងថាជាតម្លៃ​លើស​ពី​ការ​ព្យាករ​ទុក​មុន​ចំនួន ៦៥ លាន​ផោន ឬ ៨០ លាន​ដុល្លារ។

វាក៏បានបំបែកកំណត់ត្រាដេញថ្លៃនៅអឺរ៉ុបចាស់ដែលមានតម្លៃចំនួន ១០៤,៣ លានដុល្លារ រួមទាំងរូបចម្លាក់ «Walking Man I» របស់លោក Alberto Giacometti នៅក្នុងការដេញថ្លៃ Sotheby’s ឆ្នាំ ២០១០ ផងដែរ។

ផ្ទាំងគំនូរនេះ គឺជារូបគំនូរចុងក្រោយរបស់វិចិត្រករ Klimt មុនទទួលបមរណភាពនៅក្នុងឆ្នាំ ១៩១៨ ។ ផ្ទាំងគំនូរនេះបង្ហាញពីស្ត្រីមិនស្គាល់អត្តសញ្ញាណមួយរូប ស្ថិតក្នុងសម្លៀកបំពាក់បែបចិន និងមានរូបមយូរ៉ា និងផ្កាឈូក នៅផ្ទៃខាងក្រោយ។

គំនូរនេះធ្លាប់បានលក់ ចុងក្រោយក្នុងឆ្នាំ ១៩៩៤ ដែលមានតម្លៃ ១១,៦ លានដុល្លារនៅឯការដេញថ្លៃនៅទីក្រុងញូវយ៉ក។ សម្រាប់ការដេញថ្លៃថ្មីនេះស្ថាប័ន Sotheby’s បាននិយាយថា អ្នកទិញមានឈ្មោះ Patti Wong មកពីក្រុងហុងកុង។

គួរបញ្ជាក់ថា កំណត់ត្រាដេញថ្លៃខ្ពស់បំផុតរបស់ពិភពលោកសម្រាប់ស្នាដៃសិល្បៈគឺមានតម្លៃ ៤៥០,៣ លានដុល្លារក្នុងឆ្នាំ ២០១៧ ជាគំនូររបស់វិចិត្រករ Leonardo da Vinci៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សភាតំណាងរាស្ត្ររដ្ឋញូវយ៉ក ទទួលស្គាល់ ALmée Couture ថាជា “ម៉ាកយីហោម៉ូដដ៏លេចធ្លោ និងមានគុណភាពខ្ពស់”

ក្រោយ​ម៉ាក​យីហោ​សម្លៀកបំពាក់​ខ្មែរ ALmée Couture បញ្ចប់​ការ​បង្ហាញ​ម៉ូដ​នៅ​​ព្រឹត្តិការណ៍ New York Fashion Week 2026 ចប់​សព្វគ្រប់ និង​ទទួល​បាន​លិខិត​សរសើរ (Cit

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ

សិល្បករជើងចាស់ ធេន ណាន់ឌឿន ចង់រៀនជំនាញ ល្ខោននិយាយ ត្រូវខ្លាំង ទស្សនវិទ្យា សង្គមវិទ្យា ចិត្តវិទ្យា

លោក ធេន ណាន់ឌឿន គឺ​ជា​សិល្បករ​ខ្មែរ​មួយ​រូប ដែល​ជានិច្ចកាល​តែងតែ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់ និង​ចូលរួម​ចំណែក​ក្នុង​កិច្ច​ការងារ​សង្គម​សិល្បៈ ។ ដោយ​ឡែក លោក​ក៏​ជា​គណៈកម្មការ​មួយ​រូប​ក្នុង​ព្រឹត្តិការណ៍​មហោស្រព ល្ខោន​និយាយ នា​ពេល​ដ៏​ខ្លី​ខាង​មុខ​ផង​ដែរ។ សិល្បករ​ជំនាញ​សិល្បៈ​បុរាណ​រូប​នេះ បាន​លើកឡើងថា៖ «ការ​សិក្សា​ជំនាញ ល្ខោន​និយាយ មិន​មែន​ចេះ​តែ​រៀន​ឱ្យ​តែ​បានៗ​នោះ​ទេ ព្រោះ​ជំនាញ​នេះគេ​រៀន​មាន​ក្បួន​ខ្នាត​ត្រឹម​ត្រូវ ហើយ​សិស្ស​ទៀត​សោត​ត្រូវ​មាន​ចំណេះ​ដឹង​ទូទៅ​ជ្រៅជ្រះ​លើ​មុខ​វិជ្ជា ៣ រួម​មាន

ALmée Couture បន្តនាំយកម៉ូដែលខ្មែរទៅក្នុងព្រឹត្តិការណ៍ New York Fashion Week 2026 ហើយ មាលា ជាអ្នកបើកឆាក

ម៉ាក​យីហោ​កូន​ខ្មែរ ALmée Couture ឆ្នាំ ២០២៦ នេះ​បាន​នាំ​យក​ឈុត​សម្លៀកបំពាក់​ដ៏​ប្រណីត​ទៅ​ចូលរួម​ព្រឹត្តិការណ៍ New York Fashion Week ម្ដង​ទៀត​ហើយ ដោយ​យក​ម៉ូដែល​

២៥ ឆ្នាំក្រោយហេតុការណ៍ភេរវកម្ម ៩/១១ តើមានអ្វីកើតឡើងខ្លះចំពោះពិភពលោក?

ថ្ងៃនេះកាលពី ២៥ ឆ្នាំមុន តើអ្នកកំពុងធ្វើអ្វី? រយៈពេលជាង ២ ទសវត្សរ៍ស្ដាប់ទៅហាក់ដូចជាយូរ ប៉ុន្តែជឿថាមនុស្សជាច្រើនមិនអាចបំភ្លេចព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងទំព័រប្រវត្តិសាស្ត្រ ដូចជា «ព្រឹត្តិការណ៍ភេរវកម្ម 9/11» បានឡើយ។

ល្បែងប្រជល់មាន់ ជាល្បែងកម្សាន្តមួយរបស់ខ្មែរភាគច្រើនគេតែងនាំគ្នាលេងនៅពេលយប់

ល្បែង​ប្រជល់​មាន់ ជា​ល្បែង​កម្សាន្ត​មួយ​របស់​ខ្មែរ​សម្រាប់​ក្មេងៗ​ជំទង់ ហើយ​ភាគច្រើន​លេង​នៅ​ពេល​យប់។ ល្បែង​មួយ​នេះ​បង្ហាត់​ក្មេង​ៗ​ឱ្យ​មាន​ភាព​ក្លាហាន។

ការ «បរិច្ចាគមេជីវិតញី» កំពុងក្លាយជាអាជីវកម្មថ្មី ខណៈគ្លីនិកនៅប្រទេសជាច្រើនព្រមទិញមេជីវិតញីពីនិស្សិតស្រី Gen Z ដោយផ្តល់ប្រាក់តបស្នងដល់ខ្ទង់ម៉ឺនដុល្លារ

នៅក្នុងយុគសម័យដែលប្រជាជនពិភពលោកកាន់តែថយចុះជារៀងរាល់ថ្ងៃ នៅជ្រុងម្ខាងទៀត «គ្លីនិកព្យាបាលអ្នកពិបាកមានកូន» និង «គ្លីនិកបង្កកំណើតក្រៅស្បូន» (IVF) បែរកំពុង

ផឹកទឹកកខ្វក់មិនដាំឆ្អិនយូរ! ស្រ្តីវ័យ ៥៦ ឆ្នាំនៅចិនត្រូវវះកាត់បើកលលាដ៍ក្បាលទាំងភ្ញាក់ដឹងខ្លួនដើម្បីយកព្រូនចេញពីខួរក្បាល

ថ្មីៗនេះមានករណីសិក្សាមួយដ៏គួរឱ្យភ្ញាក់ផ្អើលដែលបានកើតឡើងលើស្រ្តីវ័យ ៥៦ ឆ្នាំម្នាក់រហ្សសនាម Luo Fang រស់នៅតំបន់ Guangxi ក្រោយគាត់មានអាការៈវៀចមុខ និងខ្សោយដៃជើងអស់រយៈពេលជាច្រើនឆ្នាំ។ រឿងរ៉ាវនេះត្រូវគេរំឭកបកទៅកាលពីឆ្នាំ ២០១៩ វិញបន្ទាប់ពីគាត់បានស្វែងរកការព្យាបាលនៅមន្ទីរពេទ្យជាច្រើន ក្រោយមកត្រូវបានគ្រូពេទ្យប្រាប់ថាមានឆ្លងមេរោគព្រូន Spirometra ដោយព្រូននោះបានរស់នៅលាក់ខ្លួនក្នុងខួរក្បាលរបស់គាត់អស់រយៈពេល ៧ ឆ្នាំមកហើយ។ ដោយសារតែទីតាំងមេរោគស្ថិតនៅក្នុងតំបន់មុខងារសំខាន់នៃខួរក្បាលដែលមានហានិភ័យខ្ពស់ក្នុងការវះកាត់គាត់ក៏បានសម្រេចចិត្តជ្រើសរើសវិធីព្យាបាលតាមបែបបុរាណដោយមិនវះកាត់នាពេលនោះ។ យ៉ាងណាមិញអាការជំងឺរបស់គាត់កាន់តែធ្ងន់ធ្ងរទៅៗពីមួយឆ្នាំទៅមួយឆ្នាំដោយស្តែងចេញរោគសញ្ញាច្បាស់ៗនៅរដូវក្តៅ។ នៅដំណាក់កាលក្រោយៗ

ពិធីការិនីល្បីឈ្មោះអេហ្ស៊ីប និងគ្នីគ្នា ១១ នាក់ត្រូវកាត់ទោសប្រហារជីវិត ពីបទផលិតនិងជួញដូរគ្រឿងញៀន ៧៥០ គីឡូ

សារព័ត៌មាន Al Jazeera បានរាយការណ៍ថា ចុងចោទ ៩ នាក់ផ្សេងទៀតត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ហើយ ៧ នាក់ក្នុងចំណោមមនុស្ស ២៨ នាក់ដែលត្រូវបានស៊ើបអង្កេត