កំពូលម៉ូដសក់ទាំង ១០ របស់តារាខេប៉ុបត្រូវបានអ្នកគាំទ្រចាត់ទុកថាចម្លែក និងអាក្រក់បំផុតក្នុងប្រវត្ដិសាស្ដ្រ

ការតុបតែងខ្លួនថ្មី និងប្លែកសម្រាប់បទចម្រៀងថ្មីគឺជារឿងមួយដែលក្រុមចម្រៀងខេប៉ុបតែងធ្វើដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រ និងជាស្ទីលសក្ដិសមជាមួយបទចម្រៀងផងដែរ។ ប៉ុន្ដែមិនមែនគ្រប់ស្ទីលតុបតែងទាំងអស់សុទ្ធតែទទួលបានការកោតសរសើរឡើយ។ ថ្មីៗ នេះ ក្នុងវេបសាយ Reddit បានស្រង់មតិអ្នកគាំទ្រចំពោះម៉ូដសក់ដែលចម្លែក និងអាក្រក់បំផុតរបស់តារាខេប៉ុប។ ជាលទ្ធផលម៉ូដសក់ចំនួន ១0 របស់តារាខេប៉ុបត្រូវបានលើកឡើងថាពិតជាអាក្រក់ និងចម្លែកខ្លាំង។

១.ម៉ូដសក់របស់ Mark សមាជិកក្រុម NCT

ជាម៉ូដសក់ Mark ធ្វើកំឡុងពេលបទចម្រៀង Limitless។ មនុស្សជាច្រើនលើកឡើងថា ស្ទីលសក់មួយនេះសំពោង និងមើលទៅដូចអំបោស។

២.ម៉ូដសក់របស់ Vernon សមាជិកក្រុម Seventeen

ម៉ូដសក់មួយនេះ Vernon បានធ្វើនៅពេលដែលបញ្ចេញរូបភាពថត Selca ដំបូង។ អ្នកគាំទ្រលើកឡើងថាម៉ូដសក់នេះធ្វើឱ្យ Vernon មានរូបរាងដូចបិសាចអត់ចិញ្ចើម និងចម្លែកខ្លាំង។

៣.ម៉ូដសក់របស់ក្រុមចម្រៀង TVXQ

វាជាម៉ូដសក់ដែលក្រុម TVXQ ធ្វើនៅពេលចេញច្រៀងដំបូងៗ។ វាមើលទៅប្លែក ស្រួចៗ អ្នកគាំទ្រលើកឡើងថាម៉ូដសក់មួយនេះមិនគួរមាននោះឡើយ។

៤.ម៉ូដសក់របស់ Taeyang

ចំណែកស្ទីលម៉ូដសក់របស់ Taeyang វិញត្រូវបានអ្នកគាំទ្រលើកឡើងថា ជាសក់ Kimbap ឬសក់ Shusi ព្រោះមើលទៅដុំៗ។

៥.ម៉ូដសក់របស់ RM សមាជិកក្រុម BTS

មិនខុសពីសក់របស់Mark ឡើយ អ្នកគាំទ្រគិតថាមានរូបរាងចម្លែក រឺង និងដូចអំបោស។

៦.ម៉ូដសក់របស់ Jackson សមាជិកក្រុម GOT7

 ម៉ូដសក់របស់ Jackson ត្រូវបានគេដាក់ឈ្មោះថា ម៉ូដសក់កន្ទុយមាន់។

៧.ម៉ូដសក់របស់ Key សមាជិកក្រុម SHINee

ម៉ូដសក់របស់ Key កំឡុងពេល SHINee បញ្ចេញបទចម្រៀង Lucifer ម៉ូដសក់នេះត្រូវបានអ្នកគាំទ្រលើកឡើងថា មិនគួរធ្វើឱ្យ Key ម្ដងទៀតឡើយ ព្រោះពិតជាពិបាកមើលខ្លាំង។

៨.Nichkhun សមាជិកក្រុម 2PM

អ្នកគាំទ្ររបស់ក្រុម 2PM ជាច្រើនបានលើកឡើងថា​ម៉ូដសក់មួយនេះដេញលងបន្លាចពួកគេអស់ជាច្រើនឆ្នាំ មើលទៅរលោងៗ និងចម្លែក។

៩.ម៉ូដសក់របស់ Haechan សមាជិកក្រុម NCT

អ្នកគាំទ្របានលើកឡើងថាម៉ូដសក់មួយនេះមានទម្រង់ដូចផ្សិត ហើយក៏បានរិះគន់ដល់អ្នករៀបចំស្ទីលថាគឺរៀបចំឱ្យតែរួចពីដៃ មិនមានភាពច្នៃប្រឌិតឡើយ។

១០.ម៉ូដសក់របស់ Hyoyeon សមាជិកក្រុម Girls’ Generation

ម៉ូដសក់របស់ Hyoyeon ធ្វើឡើងកំឡុងពេលប្រម៉ូដបទចម្រៀង Oh!។ អ្នកគាំទ្របានលើកឡើងថា សក់នេះធ្វើឱ្យសម្រស់របស់នាងថយចុះខ្លាំង និងមើលទៅមិនសមជាមួយនាងឡើយ។

ចុះប្រិយមិត្តយល់យ៉ាងណា?



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen