កូនខ្មែរ១រូប សិក្សា ៤ឆ្នាំប្រើដៃទាំងពីរ ដើម្បីគូរព្រះឆាយាល័ក្ខណ៍ ព្រះសង្ឃរាជ ជួន ណាត ដូចមានដួងវិញ្ញាណពិតៗ

ជារឿងគួរឱ្យកោតសរសើរមួយដែលយុវជនកម្ពុជាមួយរូប ចំណាយពេលសិក្សាស្រាវជ្រាវអស់រយៈពេល ៤ឆ្នាំ ដើម្បីអាចប្រើដៃទាំងពីរគូរគំនូរក្នុងពេលតែមួយ មកគូរព្រះឆាយាល័ក្ខណ៍ សម្ដេចព្រះសង្ឃរាជ ជួន ណាត។

យុវជន យី កក្កដា ដែលជាវិចិត្រគំនូរសហសម័យមួយរូប បានប្រាប់ AMS-Infotainment ថា មូលហេតុដែលជំរុញចិត្តឱ្យលោក សិក្សា និងប្រើពេលជាយូរដើម្បីយកដៃទាំងពីរមកគូរព្រះឆាយាល័ក្ខណ៍សម្ដេចព្រះសង្ឃរាជ ជួន ណាត នេះ គឺព្រោះលោកចង់រំលឹកទៅដល់គុណូបការៈសម្ដេចសង្ឃជាន់ខ្ពស់ថ្នាក់ទី១ របស់ប្រទេសកម្ពុជា ជាបិតាស្ថាបនិកអក្សរសាស្ត្រខ្មែរ ព្រមទាំងមានស្នាមព្រះហស្ថនិពន្ធចម្រៀងជាតិ បង្កើតវចនានុក្រមខ្មែរ។ កក្កដា ចង់ឱ្យយុវជនកម្ពុជា នៅតែចងចាំ និងដឹងពីគុណតម្លៃដ៏ខ្ពង់ខ្ពស់របស់សម្ដេចសង្ឃ។

បើតាមការរៀបរាប់របស់វិចិត្រករ យី កក្កដា បានដឹងទៀតថា រូបព្រះឆាយាល័ក្ខរបស់សម្ដេចព្រះសអ្ឃរាជ ជួន ណាត ដែលខ្លួនបានគូរដោយប្រើដៃទាំងពីរក្នុងពេលតែមួយនេះ ទាមទារឲ្យមានការភាពស្រមើស្រមៃខ្ពស់។ ចំណុចទាក់ទាញរបស់រូបមួយនេះគឺប្រសិនបើយើងថតនឹងទូរសព្ទដៃ វាមិនច្បាស់នោះទេ ប៉ុន្ដែប្រសិនបើមើលដោយភ្នែកផ្ទាល់ទើបមានអារម្មណ៍ថាគំនូរនេះហាក់បីដូចមានជីវិតពិតៗ។

សិល្បករគំនូររូបនេះ បានឱ្យដឹងដែរថា ជំនាញប្រើដៃទាំងពីរមកគូររូបក្នុងពេលតែមួយនេះ មិនងាយស្រួលប៉ុន្មាននោះទេ គឺទាមទារឱ្យមានការផ្ចិត​ផ្ចង់ខ្លាំង និងគ្រប់គ្រងអារម្មណ៍ឱ្យបានល្អ ដើម្បីឱ្យដៃទាំងពីរ សហការគ្នាបានល្អ មកបង្កើតបានជាផ្ទាំងទស្សនីយភាពដ៏ល្អឯក។ ទម្រាំអាចប្រើដៃទាំងពីរមកគូររូបនេះ លោកចំណាយពេលដល់ទៅ ៤ឆ្នាំ ដើម្បីសិក្សា ហើយចំពោះព្រះឆាយាល័ក្ខណ៍សម្ដេចសង្ឃរាជ ជួន ណាត លោកបានចំណាយពេលរហូតដល់ទៅ ៣ខែ ដើម្បីបញ្ចប់ការងារមួយនេះ។ ជាលទ្ធផល គឺពិតជាស្អាតខ្លាំង ប្រៀបបីដូចជា រូបពិតរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត។

យី កក្កដា ជាសិល្បករគំនូមួយរូប ដែលបានសិក្សាស្រាវជ្រាវទៅលើការគូររូបបែបសហសម័យ និងគូររូបសិល្បៈផ្សេងៗ។ លោកសិក្សាជំនាញនេះដោយខ្លួនឯង តាមរយៈការសិក្សាស្រាវជ្រាវ និងតាមរយៈការសិក្សាពីអ្នកជំនាញផ្សេងៗ។ ក្រៅពីការគូររូបលោកអាចឆ្លាក់រូប សូន្យរូប ធ្វើជា Digital Art ជាដើម។ កន្លងទៅ កក្កដា ធ្លាប់បានគូរគំនូរដែលនិយាយអំពីប្រវត្តិសាស្ត្រខ្មែរ បាញ់ថ្នាំគំនូរនៅតាមទីកន្លែងផ្សេងៗ និងសម្ដែងសិល្បៈគំនូរនេះ នៅតាមបណ្ដាអង្គការមួយចំនួន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ

សភាតំណាងរាស្ត្ររដ្ឋញូវយ៉ក ទទួលស្គាល់ ALmée Couture ថាជា “ម៉ាកយីហោម៉ូដដ៏លេចធ្លោ និងមានគុណភាពខ្ពស់”

ក្រោយ​ម៉ាក​យីហោ​សម្លៀកបំពាក់​ខ្មែរ ALmée Couture បញ្ចប់​ការ​បង្ហាញ​ម៉ូដ​នៅ​​ព្រឹត្តិការណ៍ New York Fashion Week 2026 ចប់​សព្វគ្រប់ និង​ទទួល​បាន​លិខិត​សរសើរ (Cit

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ

សិល្បករជើងចាស់ ធេន ណាន់ឌឿន ចង់រៀនជំនាញ ល្ខោននិយាយ ត្រូវខ្លាំង ទស្សនវិទ្យា សង្គមវិទ្យា ចិត្តវិទ្យា

លោក ធេន ណាន់ឌឿន គឺ​ជា​សិល្បករ​ខ្មែរ​មួយ​រូប ដែល​ជានិច្ចកាល​តែងតែ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់ និង​ចូលរួម​ចំណែក​ក្នុង​កិច្ច​ការងារ​សង្គម​សិល្បៈ ។ ដោយ​ឡែក លោក​ក៏​ជា​គណៈកម្មការ​មួយ​រូប​ក្នុង​ព្រឹត្តិការណ៍​មហោស្រព ល្ខោន​និយាយ នា​ពេល​ដ៏​ខ្លី​ខាង​មុខ​ផង​ដែរ។ សិល្បករ​ជំនាញ​សិល្បៈ​បុរាណ​រូប​នេះ បាន​លើកឡើងថា៖ «ការ​សិក្សា​ជំនាញ ល្ខោន​និយាយ មិន​មែន​ចេះ​តែ​រៀន​ឱ្យ​តែ​បានៗ​នោះ​ទេ ព្រោះ​ជំនាញ​នេះគេ​រៀន​មាន​ក្បួន​ខ្នាត​ត្រឹម​ត្រូវ ហើយ​សិស្ស​ទៀត​សោត​ត្រូវ​មាន​ចំណេះ​ដឹង​ទូទៅ​ជ្រៅជ្រះ​លើ​មុខ​វិជ្ជា ៣ រួម​មាន

ALmée Couture បន្តនាំយកម៉ូដែលខ្មែរទៅក្នុងព្រឹត្តិការណ៍ New York Fashion Week 2026 ហើយ មាលា ជាអ្នកបើកឆាក

ម៉ាក​យីហោ​កូន​ខ្មែរ ALmée Couture ឆ្នាំ ២០២៦ នេះ​បាន​នាំ​យក​ឈុត​សម្លៀកបំពាក់​ដ៏​ប្រណីត​ទៅ​ចូលរួម​ព្រឹត្តិការណ៍ New York Fashion Week ម្ដង​ទៀត​ហើយ ដោយ​យក​ម៉ូដែល​

២៥ ឆ្នាំក្រោយហេតុការណ៍ភេរវកម្ម ៩/១១ តើមានអ្វីកើតឡើងខ្លះចំពោះពិភពលោក?

ថ្ងៃនេះកាលពី ២៥ ឆ្នាំមុន តើអ្នកកំពុងធ្វើអ្វី? រយៈពេលជាង ២ ទសវត្សរ៍ស្ដាប់ទៅហាក់ដូចជាយូរ ប៉ុន្តែជឿថាមនុស្សជាច្រើនមិនអាចបំភ្លេចព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងទំព័រប្រវត្តិសាស្ត្រ ដូចជា «ព្រឹត្តិការណ៍ភេរវកម្ម 9/11» បានឡើយ។



Leave a Reply

Your email address will not be published.Required fields are marked *