មនុស្ស​ដែល​ខ្លាច​ស្នេហា ទំនង​មានបញ្ហា Philophobia

Philophobia គឺ​ជា​ភាព​ភ័យ​ខ្លាច​ចំពោះ​ស្នេហា​។ វា​ក៏​អាច​ជា​ភាព​ភ័យ​ខ្លាច​នៅ​ក្នុង​ការ​ចូល​ទៅ​ក្នុង​ទំនាក់ទំនង​ណា​មួយ ឬ​ខ្លាច​ថា​មិន​អាច​រក​ទំនាក់ទំនង​ស្នេហា​មួយ​បាន។ មនុស្ស​ជា​ច្រើន​ សុទ្ធ​តែ​ធ្លាប់​ជួប​ភាព​ភ័យ​ខ្លាច​ក្នុង​ការ​លង់​ស្រលាញ់​នរណា​ម្នាក់​យ៉ាង​ហោច​ណាស់​ម្ដង​ក្នុង​ជីវិត​។ ប៉ុន្តែ​ក្នុង​ករណី​ធ្ងន់ធ្ងរ​ philophobia អាច​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​មាន​អារម្មណ៍​ផ្ដាច់​ខ្លួន​ពី​អ្នក​ដទៃ​ ឬ​មិន​អាច​ស្រលាញ់​នរណា​បាន។

philophobia គឺ​ជា​លក្ខខណ្ឌ​មួយ​ប្រទេស​ដែល​វេជ្ជបណ្ឌិត​មិន​អាច​កំណត់​បាន​នោះ​ទេ ដោយ​សារ​តែ​វា​មិន​មែន​ជា​រោគ ឬ​ស្ថានភាព​ជំងឺ​ផ្លូវ​ចិត្ត​នោះ​ទេ។ បើ​ទោះ​មិនទាន់​ជា​ស្ថានភាព​ជំងឺ​ផ្លូវ​ចិត្ត​មួយ​ តែ​ philophobia អាច​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ផ្លូវ​ចិត្ត​ទាំង​នោះ​បាន​ និង​ម្យ៉ាង​វា​ថែម​ទាំង​អាច​​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ជីវិត​មនុស្ស​ម្នាក់​បាន។

មូលហេតុ​បង្ក​ philophobia

  • ទំនាក់ទំនង​ចាស់៖ បទ​ពិសោធន៍​ស្នេហា​ដ៏​ឈឺ​ចាប់​ពី​មុន​នឹង​ជំរុញ​ឲ្យ​ភាព​ភ័យ​ខ្លាច​ការ​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ម្ដង​ទៀត​កាន់​តែ​ខ្លាំង។ ភាព​មិន​ស្មោះ​ត្រង់ ការ​ផិត​ក្បត់ និង​ការ​ខូចចិត្ត អាច​ធ្វើ​ឲ្យ​អ្នក​ដាក់​ខ្លួន​នៅ​ឆ្ងាយ​ពី​ទំនាក់ទំនង​ស្នេហា។ ក្រៅ​ពី​ស្នេហា​ ទំនាក់ទំនង​ ២ប្រភេទ​ផ្សេង​ទៀត​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​មាន​ philophobia បាន​នោះ​គឺ​ទំនាក់ទំនង​ជា​មួយ​ឪពុកម្ដាយ និង​មិត្តភ័ក្ដិ​ជិតស្និទ្ធ។
  • វប្បធម៌៖ នៅ​ក្នុង​សង្គម​ ឬ​វប្បធម៌​មួយ​ចំនួន​ ដែល​ជំរុញ​ឲ្យ​ក្មេងៗ​ដែល​ពុំ​ទាន់​ពេញ​វ័យ​ស្រួលបួល​ផង​រៀបការ និង​បង្កើត​គ្រួសារ​ តួ​យ៉ាង​ដូចជា​នៅ​ក្នុង​សង្គម​ខ្មែរ​យើង​ផ្ទាល់​ក្រោយ​ការ​បញ្ចប់​សង្គ្រាម​ស៊ីវិល​ក្នុង​ស្រុក រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ក៏​នៅ​តែ​មាន​ខ្លះ​ៗ ​ពិសេស​នៅ​តាម​ទី​ជនបទ។ សម្ពាធ​ពី​សង្គម​ និង​វប្បធម៌​បែប​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ដែល​មិន​ចង់​ធ្វើ​តាម​វប្បធម៌​ទាំង​នេះ​ងាយ​កើត​មាន​ philophobia។
  • ខ្លាច​ការ​បដិសេធ៖ មូល​ហេតុ​មួយ​នេះ​ទំនង​កើត​លើ​មនុស្ស​ប្រុស​ច្រើន​ជាង​មនុស្ស​ស្រី​។ តាម​ការ​សិក្សា​បាន​បញ្ជាក់​ថា​ ការ​បដិសេធ​ធ្វើ​ឲ្យ​មនុស្ស​ឈឺ​ចាប់​ដូច​ការ​ឈឺ​ចាប់​រាងកាយ​អញ្ចឹង។ មនុស្ស​ភាគ​ច្រើន​អាច​យក​ឈ្នះ​ការ​បដិសេធ​បាន​ តែ​មនុស្ស​ដែល​មិន​អាច​យក​ឈ្នះ​វា​បាន​ នោះ​ភាព​ភ័យ​ខ្លាច​មួយ​នេះ​នឹង​តែង​តែ​នៅ​ជា​មួយ​ពួកគេ។

រោគសញ្ញា​នៃ​ philophobia

រោគសញ្ញា​អាច​មាន​ភាព​ខុស​គ្នា​ទៅ​តាម​មនុស្ស​ម្នាក់ៗ​ តែ​ភាគច្រើន​មាន​រោគ​សញ្ញា​ ២​គឺ៖

  • កង្វះ​ទំនាក់ទំនង​ជិតស្និទ្ធ
  • តែង​ថប់​អារម្មណ៍​ពេល​ស្ថិត​ក្នុង​ទំនាក់ទំនង

លើស​ពី​នេះ​ពេល​និយាយ​ពី​ទំនាក់ទំនង ឬ​នៅ​ក្នុង​ទំនាក់ទំនង​ពួកគេ​អាច​មាន​អាការៈ​បែប​នេះ៖

  • បេះដូង​លោត​ញាប់
  • ដក​ដង្ហើម​ខ្លីៗ
  • តក់ស្លុត ឬ​ថប់បារម្ភ រួម​ទាំង​ចុក​ទ្រូង​ផង​ដែរ។

ហានិភ័យ​នៃ​ philophobia

មនុស្ស​ដែល​មាន​ philophobia យូរ ឬ​ក្នុង​ករណី​ធ្ងន់ធ្ងរ​អាច​បង្កើត​ហានិភ័យ​ជំងឺ​ទាំង​នេះ​បាន៖

  • ជំងឺ​បាក់ទឹកចិត្ត
  • ជំងឺ​ថប់បារម្ភ
  • ប្រើប្រាស់​សារធាតុ​ញៀន
  • ប៉ុនប៉ង​ធ្វើ​អត្តឃាត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ