ភាពខ្មៅងងឹតពីក្រោយការហ្វឹកហាត់ទម្រាំក្លាយជាតារាខេប៉ុប

ទម្រាំក្លាយខ្លួនជាតារាខេប៉ុបពិតជាមិនងាយស្រួលឡើយ តាមអ្វីដែលធ្លាប់ដឹង ធ្លាប់លឺ សមាជិកក្រុមម្នាក់ៗ សុទ្ធតែទទួលការហ្វឹកហាត់យ៉ាងតឹងតែង និងច្រើនដំណាក់កាលទើបត្រូវបានគេជ្រើសរើស។ ប៉ុន្ដែមិនសូវជាមានព័ត៌មានលម្អិតប៉ុន្មាននោះទេទាក់ទងនឹងការហ្វឹកហាត់ថា តើមានការលំបាកខ្លាំងដល់កម្រិតណា ឬជួបបញ្ហាអ្វីខ្លះ?

មែនទែនទៅ យោងតាមប្រភពព័ត៌មាន BBC ធ្លាប់មានអ្នកហ្វឹកហាត់ម្នាក់ឈ្មោះ Euodias បាននិយាយរៀបរាប់ពីជីវិតរបស់រូបនាងកំឡុងពេលហ្វឹកហាត់ដើម្បីកា្លយជាសមាជិកក្រុមចម្រៀងខេប៉ុប។ ដោយរូបនាងបានលើកឡើងថា សាកល្បងខ្លួនឯងហើយគឺនាងមិនចង់ក្លាយជាតារាអ្វីទៀតនោះទេ។

Euodias បានលើកឡើងថា រូបនាងបានហ្វឹកហាត់អស់រយៈពេល ២ ឆ្នាំ និងបានផ្លាស់ប្ដូរទីលំនៅពីប្រទេសអង់គ្លេស មកកាន់កូរ៉េខាងត្បូង។ ដើមឡើយរូបនាងគ្រាន់តែសាកល្បងដាក់ពាក្យប្រលងនៅពេលដែលធ្វើដំណើរមកលេងបងប្អូននៅកូរ៉េប៉ុណ្ណោះ ប៉ុន្ដែជាសំណាងល្អរូបនាងក៏ត្រូវបានគេជ្រើសជាប់ឱ្យក្លាយជាអ្នកហ្វឹកហាត់ក្នុងផលិតកម្មធំមួយ។

នាងបន្ដថា ផលិតកម្មដែលនាងហ្វឹកហាត់ពិតជាមានភាពតឹងរ៉ឹងខ្លាំង។ នាងត្រូវបានគេតម្រូវឱ្យរស់នៅក្នុងអគារស្នាក់នៅមួយជួបជុំគ្នាជាមួយអ្នកហ្វឹកហាត់ស្រីផ្សេងទៀតដែលមានអាយុចន្លោះពី ៩ ឆ្នាំ ទៅ ១៦ ឆ្នាំ។ ពួកនាងអាចចេញក្រៅបានតែពេលដែលត្រូវទៅរៀនប៉ុណ្ណោះ ផ្សេងពីនេះគឺមិនអនុញ្ញាតឱ្យចេញទៅណាមកណាឡើយ ពេលខ្លះបើទោះជាមានការសំខាន់ប៉ុណ្ណាក៏ខាងផលិតកម្មមិនអនុញ្ញាតឱ្យចេញដែរ។ ក្នុងករណីបងប្អូន ក្រុមគ្រួសារចង់មកជួបសួរសុខទុក្ខត្រូវសុំការអនុញ្ញាតពីក្រុមហ៊ុនជាមុនសិន បើមិនដូច្នេះមិនអាចចូលជួបបាននោះទេ។

នាងបន្ដទៀតថា ចំពោះការហ្វឹកហាត់ ជារៀងរាល់ថ្ងៃគ្រប់គ្នាត្រូវងើបតាំងពីម៉ោង ៥ ភ្លឺ ដើម្បីរៀនហាត់រាំមុនទៅសាលារៀន។ នៅពេលដែលរៀនចប់ពេលថ្ងៃត្រលប់មកវិញគឺនៅបន្ដហ្វឹកហាត់ រាំ ច្រៀង រហូតដល់ម៉ោង ១១ យប់ ឬដល់ម៉ោង ១ ភ្លឺ ទើបត្រលប់ទៅអគារស្នាក់នៅវិញ។ អ្វីដែលកាន់តែស្មុគស្មាញ អគារស្នាក់នៅគឺមានកំណត់ម៉ោងដែលត្រូវបិទទ្វារ ដូច្នេះហើយអ្នកហ្វឹកហាត់ត្រូវប្រញាប់ត្រលប់ទៅវិញឱ្យទាន់ម៉ោង បើមិនអ៊ីចឹងទេនឹងត្រូវដេកខាងក្រៅជាមិនខាន។ ដេកក្រៅជាបញ្ហាធំមួយ ប៉ុន្ដែអ្វីដែលសំខាន់នឹងត្រូវខាងផលិតកម្មស្ដីបន្ទោស ឬដាក់ពិន័យផ្សេងៗ។

ទាក់ទងនឹងការសេពគប់មានស្នេហាវិញគឺត្រូវបានហាមឃាត់ផ្ដាច់ការតែម្ដង ក្នុងករណីដែលអ្នកហ្វឹកហាត់ប្រុសជាភេទទី ៣ ពួកគេត្រូវបង្ខំឱ្យធ្វើខ្លួនស្វាហាប់ និងលាក់ពីអត្ដចរិតខ្លួន។ បើប្រឆាំងនឹងក្រុមហ៊ុនច្បាស់ជាត្រូវដកចេញ។

មួយវិញទៀត អ្នកហ្វឹកហាត់ទាំងអស់មិនដែលស្គាល់ថ្ងៃឈប់សម្រាក ឬថ្ងៃបុណ្យទានអ្វីឡើយ បើទោះជាបុគ្គលិកផ្សេងៗ ឈប់ទៅដើរលេងកម្សាន្ដអស់ អ្នកហ្វឹកហាត់ត្រូវនៅហាត់ដោយខ្លួនឯង ឬនៅអគារស្នាក់នៅមិនអនុញ្ញាតឱ្យចេញទៅណាឡើយ។

ជាមួយគ្នាដែរ អ្នកហ្វឹកហាត់ត្រូវបែងចែកជាពីរក្រុម គឺក្រុម A និងក្រុម B។ សម្រាប់ក្រុម A ជាក្រុមប្រជុំទៅដោយអ្នកមានសមត្ថភាពខ្លាំងៗ និងមានមនុស្សប្រមាណជា ២០ ទៅ ៣០ នាក់ប៉ុណ្ណោះ។ រីឯក្រុម B ជាក្រុមអ្នកហ្វឹកហាត់មានសមត្ថភាពមធ្យម និងមានមនុស្សច្រើនជាង ២០០ នាក់។ ក្រុម B ត្រូវហ្វឹកហាត់លើសអ្នកនៅឯក្រុម A រហូតដល់អ្នកខ្លះមិនបានដេក និងដេកនៅក្រុមហ៊ុនតែម្ដង។

បើនិយាយពីរឿងគីឡូវិញគឺកាន់តែគួរឱ្យខ្លាច ដោយសារតែមិនអាចបណ្ដោយខ្លួនលើសពី ៤៧ គីឡូឡើយ និងត្រូវថ្លឹងទម្ងន់ជាប្រចាំ។ ជាធម្មតាទម្ងន់របស់អ្នកហ្វឹកហាត់ម្នាក់ៗនឹងត្រូវប្រកាសឱ្យគ្រប់គ្នាបានដឹង ជាហេតុធ្វើឱ្យគ្រប់គ្នាមានការស្រ្ដេសខ្លាំង មិនហ៊ានហូបអ្វីផ្ដេសផ្ដាសទេ។ លើសពីនេះ មានអ្នកបង្អត់អាហារខ្លួនរហូតដល់ឈឺ អ្នកខ្លះមានសម្ពាធពេករហូតដល់មានជំងឺរាំងរដូវទៀតផង។ សូម្បីខ្លួននាងផ្ទាល់ក៏ធ្លាប់សន្លប់ដល់ទៅពីរដង ដោយសារហូបចំណីមិនគ្រប់គ្រាន់។

នាងបន្ថែមថា នៅកន្លែងហ្វឹកហាត់ពិតជាពិបាករកមិត្តភក្ដិល្អណាស់ ដោយសារតែគ្រប់គ្នាប្រៀបដូចជាសត្រូវ គូប្រកួតប្រជែង អ្នកខ្លាំងមានសមត្ថភាពទើបអាចនៅបន្ដបាន។ ជារៀងរាល់ខែត្រូវប្រឡងច្រៀងរាំ នៅចំពោះមុខអ្នកហ្វឹកហាត់ទាំងអស់ និងគ្រូបង្វឹកទៀត វាជាពេលវេលាដ៏ភ័យរន្ធត់ស្រ្ដេសខ្លាំងមួយ។ ជាក់ស្ដែង អ្នកខ្លះត្រូគេស្ដីឱ្យរហូតយំភ្លាមៗ ព្រោះធ្វើមិនសូវបានល្អ។

សម្រាប់អ្នកដែលមានក្ដីស្រមៃមុតមាំចង់ក្លាយជាតារាខេប៉ុបច្បាស់ជាត្រូវដេកភ័យរាល់យប់ ព្រោះបើប្រហែសតែបន្ដិចសមត្ថភាពចុះខ្សោយជាងមុននឹងត្រូវគេដកចេញ និងដាក់អ្នកផ្សេងមកជំនួសមិនខាន។ រីឯរឿង bully ធ្វើបាបគ្នាក៏ចៀសមិនផុតដែរ កំឡុងពេលនាងនៅជាអ្នកហ្វឹកហាត់ធ្លាប់មានរឿងអ្នកហ្វឹកហាត់ស្រីធ្វើបាបគ្នា ដោយសារអ្នកដែលមិនសូវពូកែ មុខមាត់មិនសូវស្អាតនឹងត្រូវគេនិយាយសើចចម្អក មើលងាយខ្លាំង។

សម្រាប់អ្នកហ្វឹកហាត់ណាដែលត្រូវបានជ្រើសចូលក្រុមត្រៀមចេញច្រៀង ពួកគេនឹងត្រូវបង្ខំឱ្យកែសម្ផស្ស ធ្វើច្រមុះ វះភ្នែកជាដើមប្រសិនបើចាំបាច់ខ្លាំង។ ជាក់ស្ដែង រូបនាងក៏បានត្រូវគេជ្រើសចូលជាសមាជិកក្រុមចម្រៀងមួយដែរ អ្វីដែលគេតម្រូវឱ្យរូបនាងធ្វើមុនគេគឺកែច្រមុះ និងមាត់ ដោយខាងក្រុមហ៊ុនលើកឡើងថា មិនទាន់ស្អាតគ្រប់គ្រាន់ត្រូវកែកុនថែមទៀត។

ជាលទ្ធផលរូបនាងក៏សម្រេចចិត្តដកខ្លួនចេញមិនធ្វើជាតារាចម្រៀងខេប៉ុបអ្វីឡើយ និងជ្រើសមករស់នៅជីវិតធម្មតាវិញ មិនចង់ក្លាយជាតារាទៀតទេ ដោយសារមានអារម្មណ៍ថាមិនសប្បាយចិត្ត និងមានសម្ពាធច្រើន។ អ្វីដែលសំខាន់នាងមានអារម្មណ៍ថាខ្លួនបាត់បង់សិទ្ធិសេរីភាពទាំងអស់ និងមិនអាចធ្វើអ្វីដែលខ្លួនចង់ធ្វើបានទេ។ តែយ៉ាងណាមិញ វាក៏ជាបទពិសោធន៍ជីវិតមួយដែលធ្វើឱ្យនាងកាន់តែចាស់ទុំ និងកាន់តែមានអំណត់អត់ធន់ច្រើន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន