គ្រោះថ្នាក់នឹកស្មានដល់ ៥យ៉ាងដែលអ្នកចូលចិត្តញ៉ាំគីមឈីច្រើនៗគួរពិចារណាឡើងវិញ​

គីមឈី​ដែល​ជា​អាហារ​ពេញនិយម​ពី​ប្រទេស​កូរ៉េ​ ស្រដៀង​នឹង​ជ្រក់​ស្ពៃ​យើង​ដែរ​គ្រាន់​តែ​មាន​រសជាតិ​ និង​ពណ៌​សម្បុរ​ខុស​គ្នា​ តែ​ជា​របស់​ផ្អាប់​ដូច​ជ្រក់​ស្ពៃ​ដែរ។​ គីមឈី​ធ្វើឡើង​ពី​គ្រឿងផ្សំ​ជា​ច្រើន​មុខ​ច្របល់​លើ​ស្ពៃ​បូកគោ​ហើយ​ផ្អាប់​ទុក​ចោល​ឱ្យ​ឡើង​ជូរ។​ គីមឈីមានប្រយោជន៍ច្រើនយ៉ាងចំពោះសុខភាពដូចជាជួយពង្រឹងប្រព័ន្ធភាពស៊ាំ សម្រកទម្ងន់ ជួយសុខភាពសរសៃឈាមបេះដូង និងពន្យឺតភាពចាស់។

តែ​ទោះយ៉ាងណា អាហារ​ទាំងអស់​សុទ្ធ​តែ​មាន​គុណសម្បត្តិ​ និង​គុណវិបត្តិ។​ ថ្ងៃ​នេះ​យើង​មក​ដឹង​ពី​គុណវិបត្តិ​របស់​គីមឈី​ថា​មាន​អ្វីខ្លះ ដែល​អ្នក​ត្រូវ​ចាំ​ថា​គួរ​ទទួលទាន​ក្នុង​បរិមាណ​សមល្មម ហើយ​ខាង​ក្រោម​នេះ​គឺ​ផល​ប៉ះពាល់​​នឹក​ស្មាន​មិន​ដល់​ពី​ការ​ញ៉ាំ​គីមឈីច្រើនពេក៖

១.​ ហើម​ពោះ

ការ​ញ៉ាំ​គីមឈី​ហើយ​ហើម​ពោះ​ដោយសារ​តែ​ នៅ​ពេល​ប្រូបាយអូទិច​ប្រឆាំង​ជាមួយ​បាក់តេរី​ និង​ផ្សិត​មិន​ល្អ​ វា​បង្កើត​បាន​ជា​ហ្គាស​ក្នុង​ពោះវៀន។​ Probiotics​ ក្នុង​គីមឈី​បញ្ចេញ​សារធាតុ​ប្រឆាំង​អតិសុខុមប្រាណ​ Peptides​ មាន​មុខងារ​បំផ្លាញ​សារពាង្គកាយ​ដែល​បង្ក​គ្រោះថ្នាក់​ដូចជា​ Salmonella និង​ E. Coli។​ ទន្ទឹម​នឹង​នេះ​ដែរ​ អាការៈ​ហើម​ពោះ​ក៏​បង្ហាញ​សញ្ញា​ល្អ​ផងដែរ​ថា​ បាក់តេរី​មិន​ល្អ​កំពុង​ត្រូវ​បាន​កម្ចាត់​ចេញ​ពី​ពោះវៀន​ហើយ។​ ប៉ុន្តែ​អ្នក​ខ្លះ​អាច​នឹង​ហើមពោះ​ធ្ងន់ធ្ងរ​ជាង​ធម្មតា។​

.​ ឈឺក្បាល​ និង​ប្រកាំង

នៅ​ពេល​ចាប់ផ្តើម​ជូរ​ គីមឈី​ផ្ទុក​សារធាតុ​ អាមីណេជីវសាស្រ្ត វា​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​បាក់តេរី​មួយ​ចំនួន​ដែល​បំបែក​អាស៊ីត​អាមីណូ​នៅ​ក្នុង​អាហារ​ដែល​មាន​ជាតិ​ជូរ​ ឬ​មេ។​ សារធាតុ​អាមីន​ដែល​បាន​រក​ឃើញ​នៅ​ក្នុង​អាហារ​ដែល​សម្បូរ​ប្រូបាយអូទិក​រួម​មាន​ អ៊ីស្តាមីន​ និង​ទីរ៉ាមីន។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ មនុស្ស​ដែល​ងាយ​ប្រតិកម្ម​ទៅ​នឹង​អ៊ីស្តាមីន​ និង​អាមីណូ​ផ្សេង​ទៀត​អាច​នឹង​ឈឺក្បាល​បន្ទាប់​ពី​ញ៉ាំ​អាហារ​បែប​នេះ​ហើយ។​

.​ ឆ្លង​មេរោគ​ Probiotics​

សម្រាប់​មនុស្ស​ភាគច្រើន​ Probiotics​ មិន​បាន​ធ្វើឱ្យ​ប៉ះពាល់​ទេ។​ ប៉ុន្តែ​មាន​ករណី​ដែល​វា​អាច​បណ្តាល​ឱ្យ​មាន​ការ​ឆ្លង​ ជាពិសេស​ចំពោះ​អ្នក​ដែល​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ​ ឬ​មាន​បញ្ហា។​

៤.​ បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក

គួរ​ញ៉ាំ​គីមឈី​នៅ​ពេល​ដែល​វា​មិន​ទាន់​ឡើង​មេ​ខ្លាំង​ មិន​ជូរ​ពេក​ ស្ពៃ​នៅ​ស្រស់​ ហើយ​ហឹរ។​ ជាតិប្រៃ​នៅ​ក្នុង​គីមឈី​ ផ្ទុក​នីត្រាត​ដែល​បំប្លែង​ទៅ​ជា​នីទ្រីត​ រួម​ផ្សំ​ជាមួយ​អាស៊ីត​អាមីណូ​ដែល​មាន​ក្នុង​អាហារ​ដែល​យើង​ញ៉ាំ​ជាមួយ​ ដូចជា​ សាច់​ បង្គា​ ត្រី​ ជាពិសេស​កាពិ​ នឹង​បម្លែង​ទៅ​ជា​ Nitrosamin​ ដែល​ជា​សារធាតុ​បង្ក​ជំងឺ​មហារីក។​

.​ គ្រោះថ្នាក់​ខ្លាំង​ណាស់​បើ​ញ៉ាំ​គីមឈី​ដែល​ខូច​ហើយ

ជាតិពុល​នៅ​ក្នុង​ផ្សិត​លើ​អាហារ​នឹង​បណ្តាល​ឱ្យ​ក្អួត​ចង្អោរ​ រាគរូស។​ អ្នក​ដែល​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ​ងាយ​នឹង​ពុល​ណាស់។​ គ្រឿងផ្សំ​មួយ​ចំនួន​ដែល​ប្រើ​សម្រាប់​ធ្វើ​គីមឈី​មាន​ដូចជា​ ស្ពៃ​ អំបិល​សម្រាប់​ធ្វើ​គីមឈី​ ច្រើន​តែ​ទាក់ទង​នឹង​ការ​ពុល​អាហារ។​ អាហារ​ផ្សេង​ទៀត​សម្រាប់​ញ៉ាំ​ផ្ទាប់​ជាមួយ​គីមឈី​ដូចជា​ ត្រួយ​បន្លែ​ ក៏​អាច​បណ្តាល​ឱ្យ​ពុល​អាហារ​ដែរ៕​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា