ក្រៅ​ពី​កាហ្វេ អាហារ​ទាំង​នេះ​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​គេង​មិន​លក់​ផង​ដែរ

បើ​អ្នក​មិន​បាន​គិត​ច្រើន និង​មិន​ផឹក​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​​ហើយ​នៅ​តែ​គេង​មិន​លក់​ទៀត​ វា​អាច​បណ្ដាល​មក​ពីអ្វី​ដែល​អ្នក​ទើប​នឹង​ញ៉ាំ​មុន​ពេល​គេង​។ មិន​មែន​គ្រប់​អាហារ​ និង​ភេសជ្ជៈ​ល្អៗ​សុទ្ធ​តែ​ល្អ​សម្រាប់​ពេល​យប់​នោះ​ទេ អាហារ​ខ្លះ​មាន​គ្រឿង​ផ្សំ​ដែល​រំខាន​ដល់​ដំណេក​របស់​អ្នក​ ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ការ​គេង។ ខាង​ក្រោម​នេះ​គឺ​ជា​អាហារ និង​ភេសជ្ជៈ​មួយ​ចំនួន​ដែល​អាច​ប៉ះពាល់​ដល់​ដំណេក​របស់​អ្នក។

១ ទឹក​

យើង​ដឹង​ហើយ​ថា​ទឹក​មាន​អត្ថប្រយោជន៍​ល្អ​ខ្លាំង​ណាស់​ដល់​សុខភាព​របស់​មនុស្ស​ តែ​បើ​អ្នក​ផឹក​ទឹក​ច្រើន​ពេក​នៅ​ពេល​យប់​នោះ​វា​នឹង​ប៉ះពាល់​ដល់​ដំណេក​របស់​អ្នក​ទៅ​វិញ។ បើ​កាល​ណា​អ្នក​ផឹក​ទឹក​ច្រើន​នា​ពេល​យប់​នឹង​ធ្វើ​ឲ្យ​អ្នក​តឹង​ពោះ ហើយ​ឈឺ​បត់​ជើង​តូច​ញឹកញាប់​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​ទទួល​បាន​ការ​គេង​ដែល​ស្ងប់​ល្អ ឬ​មាន​គុណភាព​នោះ​ទេ។

២ ប៉េងប៉ោះ

ប៉េងប៉ោះ​គឺ​ជា​បន្លែ​ដែល​ប្រឆាំង​នឹង​ការ​រលាក​ និង​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​ ប៉ុន្តែ​វា​ដូចជា​សាច់​កែច្នៃ​អញ្ចឹង វា​មាន​ផ្ទុក​នូវ​សារធាតុ tyramine ជា​ច្រើន។ ប្រូតេអ៊ីន​នេះ​ធ្វើ​ឲ្យ​ខួរក្បាល​របស់​អ្នក​បញ្ចេញ​សារធាតុ​ម្យ៉ាង​ហៅ​ថា norepinephrine ដែល​ធ្វើ​ឲ្យ​ខួរក្បាល​របស់​អ្នក​សកម្ម​ខុស​ធម្មតា​ពេល​គេង។

៣ អាហារ​​ហឹរ

អាហារ​មិន​ហឹរ​អាច​មិន​មាន​រសជាតិ​ជាតិ​ឆ្ងាញ់​សម្រាប់​មនុស្ស​មួយ​ចំនួន តែ​បើ​អ្នក​មិន​ចង់​ឲ្យ​ខ្លួន​ឯង​គេង​មិន​លក់​នៅ​ពេល​យប់​ការ​ញ៉ាំ​ហឹរ​នៅ​ពេល​យប់​គួរ​ចៀស​វាង​។ បន្ទាប់​ពី​ញ៉ាំ​អាហារ​ហឹរ​ហើយ​អ្នក​ប្រាកដ​ជា​ចំណាំ​ខ្លួន​ឯង​ថា​ រាង​កាយ​របស់​ខ្លួន​នឹង​កើន​កម្ដៅ បើ​ទោះ​ក្នុង​កម្រិត​ទាប​តែ​វា​មាន​ឥទ្ធិពល​អាក្រក់​ដល់​ដំណេក។ រាង​កាយ​ត្រូវ​ការ​សីតុណ្ហភាព​ចន្លោះ​ពី ១៨ ដល់ ២០អង្សារ​ដើម្បី​គេង​លក់​ស្រួល​ តែ​បើ​លើស​ពី​នេះ ឬ​ក្រោម​នេះ​វា​អាច​ប៉ះពាល់​ដល់​ដំណេក​ទៅ​វិញ។

៤ ជាតិ​អាកុល ឬ​ស្រា

វា​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​ការ​ភ័ន្តច្រឡំ​បន្តិច អ្នក​ប្រហែល​ជា​ធ្លាប់​ជឿ​ថា​ស្រា​នឹង​ជួយ​ឲ្យ​អ្នក​គេង​លក់​ស្រួល​ តែ​វា​មិន​ពិត​នោះ​ទេ​ ស្រា​ជួយ​ឲ្យ​គេង​ឆាប់​គេង​លក់​តែ​មិន​បាន​ធ្វើ​ឲ្យ​អ្នក​គេង​លក់​ស្រួល​នោះ​ទេ​ វា​នឹង​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់​ពាក់​កណ្ដាល​យប់ ហើយ​ការ​គេង​មិន​មាន​គុណភាព​ដែល​ស្កប់ស្កល់​ដល់​ដំណាក់​កាល​ចុង​ក្រោយ​នៃ​ការ​គេង​ដែល​គេ​ហៅ​ថា​ REM Sleep នោះ​ទេ។

៥ អាហារ​​ប្រៃ​ពេក

អាហារ​ប្រៃ​ខ្លាំង​ពេក​ប៉ះពាល់​ដល់​ដំណេក​ធ្ងន់ធ្ងរ​ខ្លាំង​ណាស់ អាហារ​ពេល​ល្ងាច​ដែល​ប្រៃ​នឹង​ធ្វើ​ឲ្យ​រាងកាយ​របស់​អ្នក​បាត់​បង់​ជាតិ​ទឹក​។ វា​នឹង​បង្ក​ឲ្យ​អ្នក​អស់​កម្លាំង និង​ធ្វើ​ឲ្យ​អ្នក​ឈឺក្បាល​ពេល​ក្រោក​ពី​គេង និង​ពិបាក​ក្នុង​ការ​គេង​ផង​ដែរ។ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដំណេក​អ្នក​អាច​កាត់​បន្ថយ​ការ​ញុំា​អាហារ​ប្រៃ​ឲ្យ​បាន ២ទៅ៣ម៉ោង​មុន​ដំណេក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ