ផ្លែឈើទាំង ២​ ប្រភេទអាចធ្វើឱ្យពុកធ្មេញ

ផ្លែឈើត្រូវបានគេចាត់ទុកថាជាអាហារដែលមានអត្ថប្រយោជន៍ជាច្រើនដល់សុខភាព ប៉ុន្តែមិនមែនទាំងអស់នោះទេ។ ជាក់ស្ដែងក៏មានផ្លែឈើមួយចំនួនអាចធ្វើឱ្យមានបញ្ហាដល់សុខភាពមាត់ធ្មេញផងដែរ។ ដូច្នេះយើងគួរព្យាយាមកាត់បន្ថយការទទួលទានផ្លែឈើទាំង ២ ប្រភេទដូចខាងក្រោម ដើម្បីជៀសវាងការពុកធ្មេញ៖

១. ផ្លែក្រូច

ផ្លែក្រូចជាច្រើនដូចជាក្រូចឆ្មារ ក្រូចថ្លុង និងក្រូចផ្សេងៗទៀតគឺសម្បូរទៅដោយវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលល្អសម្រាប់រាងកាយ។ ប៉ុន្តែអ្វីដែលត្រូវប្រុងប្រយ័ត្ននៅពេលទទួលទានវាគឺជាតិអាស៊ីតនៃផ្លែក្រូចអាចបំផ្លាញស្រទាប់ការពារធ្មេញអាចធ្វើឱ្យធ្មេញកាន់តែងាយផុយស្រួយ។ យ៉ាងណាមិញ ប្រសិនបើចង់ទទួលបានជាតិវីតាមីន C ពីផ្លែក្រូច យើងគួរតែញ៉ាំជាប្រភេទភេសជ្ជៈវិញទើបជាការប្រសើរដោយសារវាអាចជួយកាត់បន្ថយការប៉ះពាល់នៃជាតិអាស៊ីតមកលើធ្មេញ។ ប៉ុន្តែក្រោយញ៉ាំហើយ ល្អបំផុតគឺញ៉ាំទឹក ឬលាងមាត់ជាមួយទឹកធម្មតា។

២. ផ្លែឈើក្រៀម ឬដំណាប់ផ្លែឈើ

ការទទួលទានផ្លែឈើក្រៀម ឬដំណាប់ផ្លែឈើក៏មិនបានផ្ដល់ផលល្អដល់សុខភាពមាត់ធ្មេញដែរដោយសារតែវាមានស្ងួតនឹងធ្វើឱ្យកកជាប់ធ្មេញក្រោយពេលយើងញ៉ាំ។ ជាមួយគ្នានេះដែរ ផ្លែឈើក្រៀមគឺមានផ្ទុកនូវជាតិស្ករខ្ពស់ នៅពេលដែលវាស្អិតជាប់ធ្មេញវានឹងអាចធ្វើឱ្យធ្មេញឆាប់ស្រៀវ បំផ្លាញស្រទាប់ការពារ និងធ្វើឱ្យធ្មេញឆាប់ពុកជាដើម។ ដូច្នេះដើម្បីការពារកុំឱ្យមានបញ្ហាធ្មេញក្រោយទទួលទានហើយ យើងគួរតែខ្ពុរមាត់ ឬដុសធ្មេញឱ្យបានស្អាតជាការប្រសើរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ទីបំផុត JayX ម្ចាស់​ជយលាភី The Next Level: RapStar រដូវកាលទី១ ប្រកាសចូលជាតារាក្រោមផលិតកម្មបារមី

បន្ទាប់​ពី​ប្រកួតប្រជែងយ៉ាងស្វិតស្វាញ​អស់​ជាច្រើន​ខែ ហើយ​​ក្លាយ​ជា​ម្ចាស់​ជយលាភី The Next Level: RapStar រដូវកាលទី១កាលពីជាង ១ ខែមុន ពេលនេះ JayX ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ក្នុង​ការ​ចូល​ជា​តារា​របស់​ផលិតកម្ម​

បំបែកកំណត់ត្រាផ្ទួនៗ! “Lemonade” ក្លាយជាអាល់ប៊ុមទី ៨ ជាប់ៗគ្នារបស់ aespa ដែលលក់ដាច់ខ្ទង់លានបន្ទះ

អាល់ប៊ុមខ្នាតពេញទី ២ របស់ក្រុមចម្រៀងនារី aespa មានចំណងជើងថា "Lemonade" អាចលក់ដាច់បានជាង ១.០៣ លានបន្ទះ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា។ នេះបើតាមការប្រកាសរបស់ផលិតកម្ម SM Entertainment

YouTuber Susanna ដែលជាប្អូនជីដូនមួយរបស់ Seulgi ទទួលមរណភាព

បងប្អូនជីដូនមួយរបស់ Seulgi សមាជិកក្រុម Red Velvet និងជាម្ចាស់គណនី YouTube ឈ្មោះ Susanna បានទទួលមរណភាពក្នុងវ័យ ៣០ ឆ្នាំ កាលពីថ្ងៃទី ៧ ខែមិថុនា កន្លងទៅ ដោយបានបន្សល់ទុកវីដេអូចុងក្រោយរួមគ្នា។

វ័យចូល ៤៥ ឆ្នាំ Bosco Wong បញ្ជាក់ថាគ្មានគម្រោងរៀបការឡើយ ខណៈមានក្តីសុខជាមួយជីវិតបច្ចុប្បន្ន

តារាសម្តែងហុងកុង Bosco Wong បានទម្លាយឱ្យដឹងថា លោកគ្មានបំណងនឹងរៀបការនោះទេ ដោយបានពន្យល់ថា ទស្សនៈរបស់លោកចំពោះទំនាក់ទំនងស្នេហា និងគ្រួសារ ត្រូវបានជះឥទ្ធិពលយ៉ាងជ្រៅពីបទពិសោធន៍

ក្រសួងវប្បធម៌ នឹងរៀបចំកម្មវិធីមហោស្រពល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ នឹង​រៀបចំ​កម្មវិធី​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ក្រោម​ប្រធានបទ «ចង្កឹះ​មួយ​បាច់» រយៈពេល ២ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ ១-២ ខែ​តុលា ឆ្នាំ ២០២៦ ខាង​មុខ​នេះ នៅ​រាជធានី​ភ្នំពេញ

សម្រាកអស់ ២ឆ្នាំ Red Velvet ជុំគ្នាម្ដងទៀត បញ្ចេញអាល់ប៊ុមថ្មីជូន ReVeluv

ក្រុមចម្រៀង Red Velvet បច្ចុប្បន្នកំពុងផលិតស្នាដៃអាល់ប៊ុមថ្មី ដោយគ្រោងនឹងត្រឡប់មកវិញនៅក្នុងខែ សីហា ខាងមុខ។ នេះបើផ្អែកតាមការចុះផ្សាយរបស់ Allkpop នៅថ្ងៃទី១១ ខែ មិថុនា នេះ។

ស្ទីលតុបតែងខ្លួនរបស់តារាប្រុស Tian Xuning ស្រស់សង្ហាប្លែកទាក់ចិត្តអ្នកលេងអ៊ីនធឺណេត និងបណ្ដាញផ្សាយសារព័ត៌មានជាច្រើន

តារាសម្ដែងប្រុស Tian Xuning បានបង្ហាញខ្លួនក្នុងការផ្សាយផ្ទាល់របស់ប្រេន Desman ជាមួយនឹងការលេងស្ទីលយ៉ាងស្រស់សង្ហារប្លែកភ្នែកដូចកម្លោះហុងកុង

រឿងភាគ “Teach You A Lesson” កំពុងល្បីផ្ទុះ ខណៈរងការរិះគន់ចម្រូងចម្រាសពីសំណាក់គ្រូបង្រៀនកូរ៉េ

ភាពយន្តភាគ "Teach You A Lesson" កំពុងក្លាយជារឿងដ៏ល្បីជាងគេប្រចាំខែមិថុនា ដោយអាចឡើងដល់ចំណាត់ថ្នាក់លេខ ១ លើតារាងមាតិកាសកលរបស់ Netflix ក្នុងរយៈពេលត្រឹម ៣ ថ្ងៃក្រោយចាក់ផ្សាយ ខណៈទទួល

តំណាង​ទូត​ខ្មែរនៅ​​កូរ៉េ ដើរ​ម៉ូត​បង្ហាញ​ឈុតបុរាណ​ខ្មែរ​ក្នុង​ពិព័រណ៍​សម្លៀកបំពាក់ប្រពៃណីពិភពលោក

នៅ​ទី​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ មាន​ការ​រៀប​ចំ​កម្មវិធី​តាំង​ពិព័រណ៍​និង​បង្ហាញ​ម៉ូត​សម្លៀកបំពាក់​ប្រពៃណី​ពិភពលោក (World Traditional Costumes Fashion Show) ដែល​មាន​ការ​ចូលរួម​ពី​តំណាង​ប្រទេស​ជា​ច្រើន ក្នុង​

តារាបង្ហាញម៉ូដ នេត រក្សា រៀបចំមង្គលការនៅលើទឹកដីអាល្លឺម៉ង់ខាងស្វាមី

អតីតលំដាប់រងទី៣ Miss Universe Cambodia 2020 នេត រក្សា ដែល​កំពុង​ទទួល​បាន​ការ​ចាប់អារម្មណ៍​ពី​សំណាក់​មហាជន និង​អ្នក​គាំទ្រ​ខ្មែរ ចំពោះ​ជីវិត​ឯកជន​របស់​អ្នកនាង និង​គ្រួសារ។ ដោយ​តារា​បង្ហាញ​ម៉ូដ និង​ជា​អ្នក​ជំនួញ​ស្រី​មួយ​រូប

Leave a Reply

Your email address will not be published. Required fields are marked *