វិធីទាំង ៦ ជួយព្យាបាលស្នាមជាំខៀវលើស្បែក

ស្នាមជាំគឺជារបួសដែលសរសៃឈាមនៅក្រោមស្បែកយើងបែកទើបបណ្ដាលឱ្យប្រែពណ៌ជាខៀវដិត ឬស្វាយដិត។ ជាធម្មតាស្នាមជាំបែបនេះនឹងកើតមាននៅពេលយើងដួល ឬការប៉ះទង្គិចអ្វីមួយដែលអាចបង្ក​ឱ្យហើម និងការឈឺចាប់។ ជាទូទៅ ស្នាមជាំបែបនេះនឹងបាត់ទៅវិញក្នុងរយៈពេលមួយទៅពីរអាទិត្យ ឬយូរបំផុត ១ ខែ។ ដូច្នេះបើសិនជាចង់ឱ្យស្នាមជាំទាំងនោះឆាប់លឿនអាចសាកល្បងនូវវិធីទាំង ៦ ដូចខាងក្រោមនេះ៖

១. ខ្ទឹមបារាំង ឬខ្ទឹមស

នៅពេលដែលយើងមានស្នាមជាំលើស្បែក យើងអាចលាបខ្ទឹមបារាំងពីលើបានដោយសារវាអាចជួយការពារការកកឈាមក្រោមស្បែក និងកាត់បន្ថយការរលាក។ ក្រៅពីខ្ទឹមបារាំង យើងក៏ប្រើប្រាស់ខ្ទឹមសបានផងដែរព្រោះវាក៏អាចជួយកាត់បន្ថយស្នាមជាំលើស្បែកដូចទៅនឹងខ្ទឹមបារាំងដែរ។ ចំណែកឯវិធីលាបវិញ ចំពោះខ្ទឹមបារាំងយើងអាចកាត់ពាក់កណ្ដាលមកដាក់ពីលើស្នាមជាំ រីឯខ្ទឹមសយើងអាចដុំវាឱ្យបែកបន្តិចហើយដាក់ពីលើនោះ។ បន្តធ្វើបែបនេះពី ២ ទៅ ៣ ក្នុងមួយថ្ងៃនឹងអាចជួយបំបាត់ស្នាមជាំបានយ៉ាងល្អ។

២. ទឹកកក

ជាធម្មតាពេលយើងមានរបួសរហូតដល់ឡើងស្នាមជាំនោះ គេតែងតែយកទឹកកកមកស្អំដើម្បីជួយកាត់បន្ថយការហើម ការឈឺចាប់ និងការរលាកបានយ៉ាងមានប្រសិទ្ធភាព។ យកទឹកកកទៅស្អំលើស្នាមជាំរយៈពេល ១៥ នាទី ៣ ដងក្នុងមួយថ្ងៃ  ហើយយកដៃញីជុំវិញស្នាមនោះជារង្វង់អាចការពារការឡើងរឹងនៃសរសៃឈាម និងការឈឺចាប់។ ការស្អំទឹកកកបែបនេះគួរតែធ្វើត្រឹម ២ ទៅ ៣ ថ្ងៃម្ដងបានហើយ។

៣. ស្អំទឹកក្ដៅ

ការប្រើប្រាស់ទឹកក្ដៅទៅស្អំពីលើស្នាមជាំនោះអាចជួយពន្លឿនការព្យាបាលឱ្យសះស្បើយក្នុងអំឡុងពេល ១ ទៅ ២ ថ្ងៃដោយសារវាជួយកាត់បន្ថយការរលាក និងរលាយឈាមកកនៃរបួស។ ចំពោះការស្អំនេះផងដែរ យើងអាចចាក់ទឹកក្ដៅចូលក្នុងដបហើយរុំកន្សែងពីលើ ឬពងមាន់ស្ងោរហើយយកវាមកដាក់ពីលើស្នាមជាំនោះរួចញីថ្នមៗពីលើ។

៤. ទឹកខ្មេះ

ការលាយទឹកខ្មេះជាមួយទឹកក្ដៅឧណ្ហៗក៏អាចជួយបំបាត់ស្នាមជាំបានយ៉ាងលឿន ក៏ដូចជាមានប្រសិទ្ធភាពដែរដោយសារវាជួយ​ជំរុញចលនាលំហូរឈាម ពន្លឿនការព្យាបាល និងរំលាយឈាមកកដែលក្រោមស្បែកថែមទៀតផង។ ចំពោះការប្រើប្រាស់វិញនោះ យើងគ្រាន់តែលាយទឹកខ្មេះកន្លះស្លាបព្រាបាយជាមួយទឹកក្ដៅបន្តិចប្រហែលមួយថ្នាំងដៃ ឬលើសតិចតួចហើយយកក្រណាត់ស្អាតមកជ្រលក់និងលាបលើស្នាមជាំនោះរួចម៉ាស្សាតិចៗ។ ធ្វើបែបនេះពីរដងក្នុងមួយថ្ងៃរយៈពេល ៤ ទៅ ៥ ថ្ងៃអាចនឹងឃើញលទ្ធផល។

៥. ថ្នាំដុសធ្មេញ

ថ្នាំដុសធ្មេញដែលមានជាតិហឹរប្រហើរក៏អាចជួយបំបែកកំណកឈាម និងបង្កើនលំហូរឈាមទៅកាន់កន្លែងដែលមានស្នាមជាំ ក៏អាចជួយកាត់បន្ថយការហើមផងដែរ។ យើងគ្រាន់តែលាបថ្នាំដុសធ្មេញពីលើស្នាមជាំនោះហើយរុំវាទុកមួយយប់សឹមលាងទឹក។ ធ្វើបែបនេះជារៀងរាល់យប់រយៈពេលពី ២ ទៅ ៣ ថ្ងៃនឹងប្រសើរឡើងវិញហើយ។

៦. ខ្ញី

ខ្ញីមិនត្រឹមតែជាបន្លែ តែក៏​ជា​ឱសថ​មួយ​ប្រភេទ​ទៀត​ដែល​មាន​ប្រសិទ្ធភាព​ល្អ​អាច​ជួយ​សម្រាល​ស្បែក​ដែល​រលាក ​ពន្លឿន​ដំណើរការ​ព្យាបាល និងធ្វើឱ្យ​ឆាប់បាត់ស្នាម​ជាំ​​។ យើងគ្រាន់តែលាងខ្ញីឱ្យស្អាតរួចកិន ឬដុំឱ្យម៉ត់បន្តិចហើយយកមកដាក់លើស្នាមជាំនោះ និងរុំទុកចោលមួយយប់។ ធ្វើបែបនេះជារៀងរាល់យប់មុនគេងរយៈពេល ១ ទៅ ២ ថ្ងៃអាចជួយកាត់បន្ថយស្នាមជាំបាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន